Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

២ នាក់ ឪពុក​កូន ត្រូវ​រថយន្តបុក​ស្លាប់ ពេល​កំពុងធ្វើដំណើរ​

spot_img

​កោះកុង​៖ ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២០ វេលា​ម៉ោង ១​និង​៤០ នាទី​រសៀល មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ កើតឡើង​មួយ​លើក រវាង​រថយន្ត​ដឹក​ដីបុក​នឹង​ម៉ូតូ នៅ​ចំណុច​ភូមិ​បឹង​ឃុន​ឆាង សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ ២ នាក់​។​

​រថយន្ត​ដឹក​ដី ម៉ាក​ហ៊ីយ៉ាន់ដាយ ពាក់​ស្លាក​លេខ​កំពង់ចាម 3A 2688 បើកបរ​ដោយ​ឈ្មោះ រ៉ា ភេទ​ប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​បច្ចុប្បន្ន​ភូមិ ៣ សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ បាន​បើក​បុក ម៉ូតូ Scoopy មិនមាន​ផ្លាកលេខ បើកបរ​ដោយ​ឈ្មោះ​ឡៅ ប៊ុន​ហ៊ួ​រ ភេទ ប្រុស អាយុ ៣៧ ឆ្នាំ​ជនជាតិខ្មែរ មុខរបរ បុគ្គលិក​ក្រុមហ៊ុន រស្មី រតនៈ បាន​ស្លាប់​នៅនឹងកន្លែង​កើតហេតុ និង​អ្នករួមដំណើរ​ដែលជា​កូនស្រី​បង្កើត​មានឈ្មោះ អ៊ី​ញ​អ៊ី​ញ ភេទ​ស្រី អាយុ ៥ ឆ្នាំ ស្លាប់​នៅនឹងកន្លែង ចំណែកឯ​ជនបង្ក​បាន​រត់​គេចខ្លួនបាត់​។​

​បច្ចុប្បន្ន វត្ថុតាង កម្លាំង​យើង​បាន​យកមក​រក្សាទុក នៅ​អធិការ​រង់ចាំ​ធ្វើការ​ដោះស្រាយ និង​កំពុង​ស្រាវជ្រាវ រក​ជនបង្ក​មក​ផ្តន្ទាទោស​ទៅតាម​ច្បាប់​៕​ដោយ​៖​កូ​ឡាប​

spot_img
×