Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លេចឮ​ព័ត៌មាន​ថា ខណ្ឌ​បឹង​កេងកង នឹង​បិទ​មិន​ឲ្យ​ជនបរទេស ធ្វើ​ចរាចរណ៍​នា​សប្តាហ៍​ក្រោយ តែ​អាជ្ញាធរ​បដិសេធ​

spot_img

​ភ្នំពេញ​៖ អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ច្រានចោល​ទាំងស្រុង​នូវ​ព័ត៌មាន​ដែលថាខណ្ឌ​បឹង​កេងកង​នឹង​បិទ​មិន​ឲ្យ​ជនបរទេស​ធ្វើ​ចរាចរណ៍​នា​សប្តាហ៍​ក្រោយនេះ ។​

​លោក​ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ នា​ល្ងាច​ថ្ងៃទី​២១ មីនា​នេះ​បាន​បញ្ជាក់ថា ជុំវិញ​ព័ត៌មាន​ដែលថា ​មានការ​បិទ​មិន​ឲ្យ​ជនបរទេស​ធ្វើ​ចរាចរណ៍ នៅក្នុង​មូលដ្ឋាន​ខណ្ឌ​បឹង​កេងកង​នា​សប្តាហ៍​ក្រោយនេះ​វា​ជា​ព័ត៌មាន​មិនមាន​ការពិត​នោះទេ​។​

​លោក​ម៉េ​ត មាស​ភក្តី បានបញ្ជាក់​ទៀតថា រដ្ឋបាល​រាជធានី​ភ្នំពេញ​មិនមាន​ហេតុផល​បិទ​មិន​ឲ្យ​ជនបរទេស​ធ្វើ​ចរាចរណ៍​នៅក្នុង​មូលដ្ឋាន​ខណ្ឌ​បឹង​កេងកង​នោះទេ ។​

​ការបញ្ជាក់​របស់លោក​ម៉េ​ត មាស​ភក្តី​បែបនេះ​គឺ​ក្រោយពី​មានការ​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​តាម​ប្រព័ន្ធ​សង្គម​មួយចំនួន​ដែល​មិនមាន​ការពិត​ថា មានការ​បិទ​មិន​ឲ្យ​ជនបរទេស​ធ្វើ​ចរាចរណ៍​នៅក្នុង​មូលដ្ឋាន​ខណ្ឌ​បឹង​កេងកង​នា​សប្តាហ៍​ក្រោយនេះ ក្រោយពី​មាន​ការរីក​រាលដាល​នៃ ជំងឺ វីរុស​កូ​វីដ ១៩ (COVID-19) ។

​ចំពោះ​ព័ត៌មាន​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​បានធ្វើការ​ច្រើន​ចោល​ទាំងស្រុង​។​ ​លោក បាន​មានប្រសាសន៍​បញ្ជាក់ទៀតថា កន្លងមកនេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដូចជា ក្រសួងសុខាភិបាល​និង​រាជរដ្ឋាភិបាលបាន​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ជុំវិញ​ការបង្ការ​ទប់ស្កាត់​នៃ​ជំងឺ​នេះ​ដោយបាន​ដាក់​នូវ​វិធានការ​បង្ការ​និង​ទប់ស្កាត់​នូវ​ជំងឺ​នេះ​ជាច្រើន​ផងដែរ​។​

លោក​បញ្ជាក់​បន្ថែមថា ចំពោះ​អ្នក​ដែល​បំពុល​នូវ​ព័ត៌មាន​ដែល​មិនមាន​មូលដ្ឋាន​ច្បាស់លាស់​នេះ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏​បាននិងកំពុង​ស្រាវជ្រាវ ដើម្បី​ឃាត់ខ្លួន​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ផងដែរ ។​

​ចំណែក​រដ្ឋបាល​ខណ្ឌ​បឹង​កេងកង​មាន​កិត្តិយស សូម​ជម្រាប​ជូនដំណឹង​ដល់​សាធារណជន ក្នុង​មូលដ្ឋាន​ខណ្ឌ​បឹង​កេងកង​ឲ្យ​បាន​ជ្រាបថា​៖ នៅក្នុង​មូលដ្ឋាន​ខណ្ឌ​បឹង​កេងកង មិនមាន​ការរីក​រាល​ដាល​ជំងឺ​កូ​វីដ​១៩ ​និង​មិនមាន​ករណី​ចាំបាច់​ណាមួយ​តម្រូវ​ឲ្យ​បិទ​ដំណើរការ​រដ្ឋបាល​ខណ្ឌ​បឹង​កេងកង ដូចដែល​មាន​ផេ​ក​មួយចំនួន​ធ្វើការ​ផ្សព្វផ្សាយ​ក្នុង​បណ្តាញ​សង្គម​នោះឡើយ​។ សូម​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​មានការ​នឹងនរ​ក្នុង​ចិត្ត ថ្វីត្បិតតែ​ជំងឺ​កូ​វីដ​១៩ មាន​ភាព​រីក​រាលដាល​សាហាវ ប៉ុន្តែ​យើង​អាច​ការពារ​បាន ដូច្នេះ​សូម​ប្រជាពលរដ្ឋ​ទាំងអស់​ថែរក្សា​អនាម័យ​ស្របតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ឲ្យ​បាន​ត្រឹមត្រូវ ​ហើយ​ប្រកបមុខរបរ​អាជីវក​ម្ម​ប្រចាំថ្ងៃ​ជាធម្មតា ។ រដ្ឋបាល​ខណ្ឌ​បឹង​កេងកង រង់ចាំ​បម្រើសេវា និង​សន្តិសុខ​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បានល្អ​ប្រសើរ​ថែមទៀត​៕​ដោយ​៖​កូ​ឡាប​

spot_img
×