Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​កូន​នេ​ន​ចំនួន​៤​អង្គ និង​មេខ្លោង​ម្នាក់ លួច​ជក់​គ្រឿងញៀន​

spot_img

​កំពត : សមត្ថកិច្ច​នគរបាល​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៥​នាក់ ក្នុងនោះ​មាន​ព្រះសង្ឃ​ចំនួន ៤ អង្គ ពីបទ​ប្រើប្រាស់​គ្រឿងញៀន​។ ជនសង្ស័យ​ខាងលើ ត្រូវបាន​សមត្ថកិច្ច​មូល​ដ្ឋា​នក​សាង​សំណុំរឿង បញ្ជូនទៅ​តុលាការ ដើម្បី​អនុវត្តន៍​តាម​នីតិវិធី​ផ្លូវច្បាប់​។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០២០ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ចុះបង្ក្រាប​ករណី​ប្រើប្រាស់​សារធាតុ​ញៀន ២​ករណី​ដែលមាន​ទីតាំង​ផ្សេង ក្នុង​ថ្ងៃ​តែមួយ ឃាត់​ជនសង្ស័យ​៥​នាក់ ក្នុងនោះ​មាន​ព្រះសង្ឃ​៤​អង្គ នៅ​ទីតាំង​វត្ត​ដងទង់​ថ្មី ក្នុងភូមិ​ត្រពាំង​សេះ ឃុំ​ល្អាង ស្រុក​ដងទង់ ខេត្តកំពត ។​

​នគរបាល​មូលដ្ឋាន បាន​លើកឡើងថា ករណី​ការចុះ​បង្ក្រាប​លើកទីមួយ បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៣ នាក់ គឺ​១-​ឈ្មោះ លី ច​ន្ធី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជា​ព្រះសង្ឃ ២-​ឈ្មោះ សែម វណ្ណៈ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជា​ព្រះសង្ឃ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ជាមួយគ្នា ៣-​ឈ្មោះ សួន សីហា ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ក្នុងភូមិ​ត្រពាំង​ឈូក ឃុំ​មាន​រិ​ទ្ធ ស្រុក​ដងទង់ ខេត្តកំពត ។ ចំណែក​ករណី​ទី​២ បង្ក្រាប​ជនសង្ស័យ​បាន​២​នាក់​ទៀត នៅ​ចំណុច​វត្ត​ក្រាំង​ស្បូវ ស្ថិតនៅ​ភូមិ​ក្រាំង​ស្បូវ ឃុំ​ក្រាំង​ស្បូវ ស្រុក​ឈូក ខេត្តកំពត គឺ​១ -​ឈ្មោះ កុ​ច ចាន់​ពិ​សិទ្ធិ ភេទ ប្រុស អាយុ ២០​ឆ្នាំ នៅ​ភូមិ​គោក​អំពៅ ឃុំ​ស្រ​ង៉ែ ស្រុក​ទ្រាំង ខេត្តតាកែវ ជា​ព្រះសង្ឃ ២-​ឈ្មោះ មឿ​ន វិច្ឆិកា ភេទ​ប្រុស អាយុ​១៥​ឆ្នាំ នៅ​ភូមិ​តា​ឡង់ ឃុំ​បា​នៀវ ស្រុក​ឈូក ខេត្តកំពត ជា​ព្រះសង្ឃ ៕​ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×