Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ឧកញ៉ា ហ៊ុន ជា ៖ រថយន្តវីហ្គោ តៃកុង​បើក​ដោយមាន​សារធាតុ​ស្រវឹង បុក​រថយន្ត​ដឹក​ឪឡឹក ស្លាប់​២​នាក់​ឪពុក​កូន​

spot_img

​កោះកុង​៖ ឧកញ៉ា ហ៊ុន ជា បាន​សរសេរ​សារ​នៅ​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្លូវ​ថា បុរស​ម្នាក់​បាន​ឲ្យ​ឪឡឹក​ទៅ​លោក​ឧកញ៉ា ហើយ​ទោះ​ខ្ញុំ​ជូន​លុយ​គាត់​យ៉ាងណា​ក៏​គាត់​មិន​ទទួល ប៉ុន្តែ​មួយសន្ទុះ​ក្រោយមក គាត់​ក៏បាន​បើករ​ថយ​ន្ត​ដឹក​ឪឡឹក​ចេញទៅ ហើយក៏​ជួប​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់ ចំណែក​កូនស្រី​របស់គាត់​របួសធ្ងន់ ។


​ឧកញ៉ា ហ៊ុន ជា បញ្ជាក់​បន្ថែមថា អ្នកបើកបរ​រថយន្ត​បង្ក បើក​ដោយមាន​សារធាតុ​ស្រវឹង​ក្នុង​ខ្លួន បាន​បើក​ទៅបុក​រថយន្ដ​ដឹក​ឱ​ឡឹ​ក​របស់គាត់ បណ្ដាល​ឲ្យ​គាត់​ស្លាប់​នៅនឹងកន្លែង ហើយ​ចំណែក​កូនស្រី​របស់គាត់​, ខ្ញុំ​បាន​បញ្ជូន​គាត់​ទៅ​មន្ទីរពេទ្យ​ខេត្តកោះកុង ហើយដោយ​របួសធ្ងន់​ពេក ក៏បាន​ស្លាប់ ហើយ​បាន​ដឹក​សព​យកទៅ​តម្កលទុក​នៅ​វត្ត​ត្រពាំងរូង​។​

​បើតាម​ខ្លឹមសារ​ក្នុង​ផេ​ក​របស់​ឧកញ៉ា ហ៊ុន ជា កាលពី​ថ្ងៃទី​២១​ខែមីនា បាន​បញ្ជាក់ថា “​ក្តុកក្តួល​ក្នុង​ចិត្ត​ជីវិត​ពិតជា​មិន​ទៀងទាត់​ទេ​។ តាមផ្លូវ​ដើម្បី​នាំយក​មូលនិធិ ” ចែករំលែក​ក្ដី​ស្រឡាញ់ ” មក​ជូន​បងប្អូន​នៅក្នុង​ខេត្តកោះកុង​, ខ្ញុំ​បាន​ជួប​អ៊ុំ​ប្រុស​ម្នាក់ ជាមួយ​កូនស្រី ដោយ​ធ្វើដំណើរ​ដឹក​ឪឡឹក​យកទៅលក់​, …….​វា​ហាក់​ថ្មី​ពេក និង​ឆាប់​ពេក​ហើយ​!!!!….​។ គាត់​បាន​ឲ្យ​ឪឡឹក​មក​ខ្ញុំ ហើយ​ទោះ​ខ្ញុំ​ជូន​លុយ​គាត់​យ៉ាងណា ក៏​គាត់​មិន​ទទួល ទាំង​ដែល​គាត់​អត់​ស្គាល់​ថា​ខ្ញុំ​ជា​ពី​ណា​គេ​ទៀត​។ តែ​ដោយ​អកុសល​, គាត់​បាន​បើក​ចេញពី​ខ្ញុំ​បានតែ​មួយសន្ទុះ​សោះ ស្រាប់​តែមាន​ឡាន Vigo ពាក់​ផ្លាកលេខ ភ្នំពេញ 2AB-8079 បើកបរ​ដោយមាន​សារធាតុ​ស្រវឹង​ក្នុង​ខ្លួន បាន​បើក​ទៅបុក​រថយន្ដ​ដឹក​ឱ​ឡឹ​ក​របស់គាត់ បណ្ដាល​ឲ្យ​គាត់​ស្លាប់​នៅនឹងកន្លែង ហើយ​ចំណែក​កូនស្រី​របស់គាត់​, ខ្ញុំ​បាន​បញ្ជូន​គាត់​ទៅ​មន្ទីរពេទ្យ​ខេត្ត​ដែរ តែ​ដោយ​របួស​ក្មួយ​ស្រី​ធ្ងន់ធ្ងរ​ពេក ក៏បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​ទៀត​។ ពិតជា​គួរ​ឲ្យ​សង្វេក​ណាស់​”​។​

​លោក​ឧកញ៉ា បានបញ្ជាក​បន្ថែមទៀត​ថា ឥឡូវ​ខ្ញុំ​បាន​ឲ្យ​គេ​ដឹក​សាកសព​គាត់​ទាំងពីរ​នាក់ យកមក​ដាក់​នៅ​វត្ត​ត្រពាំងរូង ទុក​ធ្វើបុណ្យ​តាម​ប្រពៃណី​។ សម្រាប់​ថវិកា​ដឹក​សាកសព និង​បូជា​តាម​ប្រពៃណី ខ្ញុំ​នឹង​ជួយ​ដល់​ពួកគាត់​ទាំងអស់​។ សូម​វិញ្ញាណក្ខន្ធ​របស់​អ៊ុំ​ប្រុស និង​ក្មួយ​ស្រី​បាន​ទៅកាន់​សុគតិភព​ចុះ​។​

​បើតាម​លោក​ឧកញ៉ា សូម​បងប្អូន​មាន​សមត្ថកិច្ច​ចាប់​ជនបង្ក​នេះ មក​ទទួលខុស​ត្រូវចំ​ពោះ​មុខ​ច្បាប់​ឲ្យ​បាន ហើយ​ខ្ញុំ​នឹង​តាម​រឿងនេះ ព្រោះ​ពួកគាត់​ដូចជា​មាន​ជីវភាព​លំបាក​ណាស់​។ សូម​បងប្អូន​បើកបរ​ដោយមាន​ការទទួលខុសត្រូវ ព្រោះ​ជីវិត​មនុស្ស មិនអាច​វិល​ល្ងាច​វិញ​ទេ​។

បើតាម​របាយការណ៍​ន​គ​របាល​មូលដ្ឋាន បាន​បញ្ជាក់ថា នៅ​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០២០ វេលា​ម៉ោង​១៨​និង​១៥ នាទី​យប់​នៅ​ចំណុច​អូរ​ត្រើង​រនោង ស្ថិតក្នុង​ភូមិ​គគីរ​ជ្រុំ ឃុំ​ឫស្សី​ជ្រុំ ស្រុក​ថ្មបាំង ខេត្តកោះកុង មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រវាង​រថយន្ត និង រថយន្ត បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​២​នាក់ ទី​១ ឈ្មោះ ភោគ គឹម​ស៊ ភេទ​ប្រុស អាយុ​៧៣​ឆ្នាំ ទីលំនៅ​ភូមិ​ស្វាយ​ជួ ឃុំ​ទឹក​វិល ស្រុក​ស្អាង ខេត្តកណ្តាល ២ ឈ្មោះ ភោគ ស្រី​ពៅ ភេទ​ស្រី អាយុ​១៧​ឆ្នាំ ជា​កូន រងរបួស ទៅដល់​មន្ទីរ​ខេត្ត​ក៏បាន​ស្លាប់​។​
​រថយន្ត​តូ​រី​ស ពណ៌​សម្បក​ឪឡឹក ស្លាក​លេខ ឆ​, 2318 ភព​2​។ រថយន្ត ម៉ាក វី​ហ្គោ ពណ៌​ទឹកប្រាក់ ផ្លាកលេខ ភ្នំពេញ 2AB 8079 ម្ចាស់​រត់គេចខ្លួន​។ ករណីនេះ សមត្ថកិច្ច​យើង បាន​ទំនាក់ទំនង​ក្រុមគ្រួសារ ដើម្បី​មក​ទទួល​សាកសព យកទៅ​ធ្វើបុណ្យ ចំពោះ​រថយន្ត​សមត្ថកិច្ច​យើង យករ​មក​រក្សាទុក​នៅ អធិការដ្ឋាន ដើម្បី​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×