Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​បន្ទាប់ពី​ជនជាតិ​បារាំង​២​នាក់ កើត​ជំងឺឆ្លង​វីរុស​កូ​រ៉ូ​ណា អាជ្ញាធរខេត្ត​ព្រះសីហនុ យក​មនុស្ស​៣៧​នាក់ ដែល​ពាក់ព័ន្ធ ទុកដាក់​ដាច់ដោយឡែក ក្នុង​សណ្ឋាគារ​មួយ​

spot_img

​ព្រះសីហនុ​៖ បើតាម​ផេ​ក​ប្រជាជន ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃទី​២២​ខែមីនា​ឆ្នាំ​២០២០​នេះ បាន​ឲ្យ​ដឹងថា ក្នុងនាម​ជា​ប្រធាន​គណៈកម្មការ ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩ ខេត្ត​ព្រះសីហនុ លោក គួច ចំរើន បាន​យកចិត្តទុកដាក់​ខ្ពស់ និង​បានចេញ​ចំណាត់ការ ដើម្បី​ធានាបាន​នូវ​សុខ​សុវត្ថិភាព និង​ការទប់ស្កាត់​ការឆ្លង​រាលដាល ខណៈពេល​ក្រសួងសុខាភិបាល បាន​រកឃើញ​ភ្ញៀវទេសចរ​ជនជាតិ​បារាំង​វ័យ​ចំណាស់​២​នាក់ កើត​ជំងឺឆ្លង​វីរុស​កូ​រ៉ូ​ណា (​កូ​វីដ​១៩)​។​

លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បាន​ថ្លែងថា ជា​វិធានការ​ក្រុមការងារ​អាជ្ញាធរ និង​មន្ដ្រី​សុខាភិបាល​ខេត្ត បានរៀបចំ ជនជាតិខ្មែរ និង​បារាំង ៣៧​នាក់ ដែលមាន​ការពាក់ព័ន្ធ ទុកដាក់​ដាច់ដោយឡែក ក្នុង​សណ្ឋាគារ​មួយ រហូតដល់​រយៈពេល​១៤​ថ្ងៃ ព្រមទាំង​បាន​យក​សំណាក របស់​ពួកគេ​ទៅធ្វើ​តេស្ត នៅ​វិទ្យាស្ថាន​ប៉ាស្ព័រ​កម្ពុជា ហើយ​កំពុង​រង់ចាំ​លទ្ធផល នៃ​មេរោគ​មួយ​នេះ​។​

​សូមបញ្ជាក់ថា ក្រោយ​ការស្រាវជ្រាវ និង​សួរនាំ​រួចមក ជនជាតិ​បារាំង ចំនួន ៣៦​នាក់ បានធ្វើ​ដំណើរ​មកដល់​ខេត្តសៀមរាប កាលពី​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០២០​។ បន្ទាប់មក​ពួកគេ​បានធ្វើ​ដំណើរ​កម្សាន្ត តាម​រថយន្ត ជាមួយ​មគ្គុទេសក៍​ទេសចរណ៍ ២​នាក់ និង​អ្នកបើក រថយន្ត​ម្នាក់ទៀត ជា​ជនជាតិខ្មែរ ឆ្ពោះ​មក​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០២០​។​

ក្រោយ​បុរស​ជនជាតិ​បារាំង​២​នាក់ ដែល​រកឃើញ​ផ្ទុកមេរោគ COVID-19 នោះ អាជ្ញាធរ និង​មន្ត្រី​ច​ត្តា​ឡី​ស័ក បានចាប់ផ្តើម​នាំ​មនុស្ស​ទាំង ៣៧​នាក់ ជនជាតិ បារាំង ៣៤​នាក់ និង​ជនជាតិខ្មែរ ៣​នាក់ យកទៅ​ទុក​ដាច់ដោយឡែក​ក្នុង​សណ្ឋាគារ​មួយ ដើម្បី​តាមដាន​សុខភាព និង​រង់ចាំ​លទ្ធផល​នៃ​ការធ្វើ​តេស្តរ​កវី​រុស COVID-19 បន្តទៀត​។​

​លោក​អភិបាលខេត្ត ក៏​សូម​សម្ដែង​នូវ​ការគោរព​ជូនពរ និង​លើកទឹកចិត្ត ចំពោះ​ក្រុមគ្រូពេទ្យ​ជួរមុខ​របស់​យើង សូម​ទទួលបាន​ជោគជ័យ ក្នុង​ការបំពេញ​កាតព្វកិច្ច ក្នុងការ​ព្យាបាល​អ្នកជំងឺ ជនជាតិ​បារាំង វ័យ​ចំណាស់ ២​នាក់ ដែល​ឆ្លង​វីរុស​រលាក សួត​ថ្មី កំពុង​ដាក់​ឲ្យ​សម្រាក​ព្យាបាល ក្នុង​បន្ទប់​ដាច់ដោយឡែក នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ​។ យើង​ជឿជាក់ថា ក្រុមគ្រូពេទ្យ​របស់​យើង អាច​គ្រប់គ្រង​ស្ថាន​ការ​នេះ​បាន និង​សូម​ប្រជាពលរដ្ឋ​ទាំងអស់ រក្សា​ភាពស្ងប់ស្ងាត់ រក្សា​អនាម័យ​ឲ្យ​បានល្អ និង​ជាប្រចាំ​។​

​សេចក្ដី​ជូន​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល ស្តីពី​ការរកឃើញ ២ ករណី​ថ្មី​ទៀត ជា​បុរស​ទេសចរ​ជនជាតិ​បារាំង វិជ្ជមាន វីរុស​កូ​វីដ​១៩ ។​

​អាជ្ញាធរខេត្ត​ព្រះសីហនុ បានស្នើ​សូម​ដល់​មហាជន កុំ​បង្ហោះ​ឬ​ចែកចាយ​ព័ត៌មាន​ទាំងឡាយណា ដែល​មិន​ពិតប្រាកដ បំផុស​បំផុស បង្កចលាចល និង​បង្ក​ការព្រួយបារម្ភ​ដល់​ប្រជាពលរដ្ឋ ។ បុគ្គល​ទាំងឡាយ​បង្ហោះ ឬ​ចែកចាយ​ព័ត៌មាន​មិន​ពិត នឹងត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​ជា​ធរមាន ។​

​នៅ​ព្រលប់​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០២០ ក្រោយពី​ទទួលបាន​ទឹក​ថ្នាំ​បាញ់សម្លាប់​មេរោគ​ពី លោក គួច ចំរើន អភិបាល នៃ​គណ​:​អភិបាលខេត្ត​ព្រះសីហនុ និង​មតិ​ណែនាំ​ពី​លោក អភិបាលខេត្ត រួចមក​លោក រស់ សុខ​គីម ប្រធាន​គ្រប់គ្រង​ផ្សារលើ នៅ​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ បាន​យកទៅ​បាញ់ថ្នាំ​សម្លាប់​មេរោគ​តាម​តូច​ក្នុង​ផ្សារ ដើម្បី​បង្ការ​ការពារ ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នូវ​ជំងឺ​កូ​វីដ​១៩ ។

​ចំណែក​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ទោះ​កាលៈទេសៈ​ណាក៏ដោយ ក៏​មន្ទីរពេទ្យ​ខេត្តសៀមរាប មិនបាន​បដិសេដ ក្នុង​ការទទួល​ពិនិត្យ ពិគ្រោះ ព្យាបាល គ្រប់​អ្នកជំងឺ​គ្រប់​ជាតិ​សាសន៍ យើង​មិនបាន​រើសអើង​ដោយសារតែ COVID-19​។ មន្ត្រី​យើង​បាន​បង្កើន​ការប្រុងប្រយ័ត្ន​ទ្វេ​រដង​ក្នុង​ការផ្តល់សេវា​៕​ដោយ​៖​កូ​ឡាប​

spot_img
×