Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរ​ក្រុង​ដូន​កែវ ថា ពុំមាន​ការបិទ​ផ្សារ​ធំ​តាកែវ ដូច​ពាក្យ​ច​ចាម​រ៉ា​ម​នោះទេ

spot_img

​តាកែវ​៖ នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​២២ ខែមីនា ឆ្នាំ​២០២០ លោក កង អាណាន់ អភិបាលក្រុង​ដូន​កែវ រួមជាមួយ អភិបាលរងក្រុង និង​មន្ត្រី​សាលាក្រុង បាន​ចុះ​អប់រំ និង​ផ្សព្វផ្សាយ សេចក្ដីណែនាំ​របស់​រដ្ឋ​បាល​ក្រុង​ដូន​កែវ ដល់​ក្រុមអាជីវករ និង​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ផ្សារ​ធំ​តាកែវ ថា ពុំមាន​ការបិទ​ផ្សារ​ធំ​តាកែវ​នោះទេ សូម​បងប្អូន​ទាំងអស់​កុំ​ជឿ​ពាក្យ​ច​ចាម​រ៉ា​ម​ទាំងនោះ​។​

​លោក កង អាណាន់ អភិបាលក្រុង​ដូន​កែវ បាន​ថ្លែងថា ចំពោះ​ពាក្យ​ច​ចាម​រ៉ា​ម ថា អាជ្ញាធរ​នឹង​បិទ​ផ្សារ​តាកែវ ៥​ថ្ងៃ ដែលជា​ហេតុ បង្ក​ឲ្យ​មាន​ភាព​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ នាំគ្នា​សម្រុក​ទិញ​ស្បៀង​ទុក និង​បានធ្វើ​ឲ្យ​ឈ្មួញ​ខិលខូច​មួយចំនួន​បាន​ដំឡើងថ្លៃ​ទំនិញ ទាំងនោះ​គឺ​រឿង​មិន​ពិត​នោះទេ គឺ​នៅ​បើក​ដំណើរការ​ជាធម្មតា សូម​បងប្អូន​ប្រជាពលរដ្ឋ កុំ​មានការ​ភិតភ័យ​បន្តទៀត ។​

​ឆ្លៀត​ក្នុងឱកាស​ចុះ​ផ្សារ​ធំ​តាកែវ លោក​អភិបាលក្រុង​ដូន​កែវ ក៏បាន​អប់រំ​ដល់​ក្រុមអាជីវករ និង​បងប្អូន​ប្រជាពលរដ្ឋ អំពី​អនាម័យ​ផ្ទាល់ខ្លួន ដោយ​ធ្វើការ​លាងដៃ និង​សាប៊ូ​ឲ្យ​បាន​ញឹកញាប់ ឬ​អាល់កុល ដើម្បី​ទប់ស្កាត់ និង​បង្ការ​នូវ​មេរោគ​ប្រភេទ​ថ្មី វី​រ៉ុ​ស កូ​វីដ​១៩ ដែល​កំពុង​រាតត្បាត​ជាស​កល​៕​ដោយ​៖ តាកែវ​

spot_img
×