Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកអគ្គរាជទូត​កម្ពុ​ជា​នៅ​ប្រចាំ​កូរ៉េ ៖ ជនជាតិខ្មែរ ៣​នាក់ នៅ​កូរ៉េខាងត្បូង ឆ្លង​កូ​វីដ​១៩

spot_img

ភ្នំពេញ ៖ លោក ឡុង ឌី​ម៉​ង់ ឯកអគ្គរាជទូត​កម្ពុ​ជា ប្រចាំ​សាធារណរដ្ឋ​កូរ៉េ បាន​អះអាងថា ជនជាតិខ្មែរ​៣​នាក់ នៅ​កូរ៉េ ឆ្លង​កូ​វីដ​១៩ ហើយ​កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ និង​មាន​សុខភាព​ល្អប្រសើរ​។​

​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ បាន​ឲ្យ​ដឹងថា ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​កូរ៉េ សូម​ជូនដំណឹង​ជាបឋម​ថា ថ្ងៃ​សៅរ៍ ទី​២១ ខែមីនា ឆ្នាំ​២០២០​នេះ មាន​ជនជាតិខ្មែរ​ចំនួន​២​នាក់ ដែលជា​នារី​ខ្មែរ រៀបការ​ស្វាមី​កូរ៉េ ១​នាក់ អាយុ​២៣​ឆ្នាំ ម្តាយ អាយុ ៤៦​ឆ្នាំ រួម​ជាមួយនឹង​កូនប្រុស​អាយុ​ទើប​៣​ខែ នៅ​ទីក្រុង​ប៊ូ​ឆុន ដែល​ស្ថិតនៅ​ចម្ងាយ​ប្រមាណ​២០​គីឡូម៉ែត្រ ពី​ទីក្រុង​សេ​អ៊ូ​ល បាន​ឆ្លង​វី​រ៉ុ​ស COVID-19 ពី​ប្តី​របស់គាត់ ដែល​ប្តី​រូបនោះ​បាន​ឆ្លង​ពី​ក្មួយ​បាន​ផ្ទុក​វី​រ៉ុ​ស​COVID-19 ពី​ទីក្រុង​ដេ​គូ ដែលជា​តំបន់​ឆ្លង​ខ្លាំងជាងគេ​នៅ​កូរ៉េ​។​

​សូម​ជម្រាបជូន​ថា ប្តី​របស់​នារី​ខ្មែរ​រូបនេះ ត្រូវបាន​គេ​ពិនិត្យឃើញ​មាន COVID-19 នៅ​ថ្ងៃទី​៧ ខែមីនា ឆ្នាំ​២០២០ និង​ត្រូវ​បានដាក់​ឲ្យ​នៅ​ដាច់ដោយឡែក និង​ព្យាបាល​ជិត​ជាសះស្បើយ​រួចទៅហើយ​។ យប់មិញ (២១ មីនា ២០២០) ក្រុមគ្រូពេទ្យ​កូរ៉េ បាន​បញ្ជូន​ពួកគាត់​ទៅ​មន្ទីរពេទ្យ​ម្យ៉ុ​ង​ជី នៅ​អ៊ី​ល​សាន ដើម្បី​ពិនិត្យ និង​ព្យាបាល​។​

​បច្ចុប្បន្ន ស្ថានទូត​បាននិងកំពុង​តែ​ប្រមូល​ព័ត៌មាន​ច្បាស់ ការបន្ថែម​ទៀត និង​ធ្វើការ​សម្របសម្រួល ជាមួយ​ក្រសួងការបរទេស​កូរ៉េ អាជ្ញាធរ​សុខាភិបាល មន្ទីរពេទ្យ​អ៊ី​ល​សាន​ម្យ៉ុ​ង​ជី និង​អាជ្ញាធរ​ពាក់ព័ន្ធ​ផ្សេងទៀត បន្ថែម​ពី​នោះ កំពុង​បញ្ជូន​មន្ត្រី​ចុះទៅ​មន្ទីរពេទ្យ​ដោយផ្ទាល់ ដើម្បី​តាមដាន​ពី​ស្ថានភាព​សុខភាព របស់​ពួកគាត់​នា​ព្រឹក​នេះ​។​

​លោក ឡុង ឌី​ម៉​ង់ បាន​បង្ហោះ​នៅក្នុង​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ របស់លោក នា​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០២០​នេះ​ថា​” ព្រឹក​នេះ ខ្ញុំ​បាន​ជួប​ជជែក ជាមួយ​ប្អូនស្រី ដែលមាន​ផ្ទុក​វីរុស covid19 តាមរយៈ​ទូរស័ព្ទ ពី​ក្នុង​មន្ទីរពេទ្យ ដោយមាន​ការអនុញ្ញាត​ជាពិសេស ពី​សំណាក់​អាជ្ញាធរ​សុខាភិបាល​កូរ៉េ​”​។​

​លោក​ឯកអគ្គរាជទូត បាន​ឲ្យ​ដឹង​ទៀតថា “​ប្អូនស្រី​រួមទាំង​ម្ដាយ ហើយ​និង​កូនប្រុស ដែលមាន​អាយុ​ទើបតែ​បាន ៣ ខែ​នោះ កំពុង​តែមាន​សុខភាព​ល្អប្រសើរ រួមទាំង​សុខភាព​ផ្លូវចិត្ត​ផង​។ ស្ថានទូត​កម្ពុជា រួមទាំង​រូបខ្ញុំ​ផ្ទាល់ នឹង​បន្ត​តាមដាន​ស្ថានភាព សុខភាព របស់​ប្អូនស្រី និង​ម្ដាយ ក៏ដូចជា ទារក​នេះ ដោយ​យកចិត្តទុកដាក់​បំផុត រួមទាំង​ផ្ដល់នូវ​រាល់​កិច្ចសហការ​នានា ជាមួយនឹង​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ របស់​កូរ៉េ​”៕​ដោយ៖កូឡាប

spot_img
×