Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន លើកដៃ​សំពះ​ដល់​បងប្អូន​ជនរួមជាតិ​ទាំងអស់ សូម​ចូលរួម​កាត់ផ្តាច់​ការចម្លង​វីរុស​កូ​វីដ​១៩ ពី​បុគ្គល​ម្នាក់ ទៅ​បុគ្គល​ម្នាក់ទៀត ឬ​ទៅក្នុង​សហគមន៍​របស់ខ្លួន

spot_img

​ភ្នំពេញ​៖ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បានស្នើ​សូម​ដល់​ប្រជាពលរដ្ឋ​ទូទាំងប្រទេស ចូលរួម​កាត់ផ្តាច់​ការ​ចម្លង​វីរុស​កូ​វីដ​១៩ ពី​បុគ្គល​ម្នាក់ ទៅ​បុគ្គល​ម្នាក់ទៀត ឬ​ទៅក្នុង​សហគមន៍​របស់ខ្លួន ហើយ​លោកស្រី បាន​លើកដៃ​សំពះ​ដល់​បងប្អូន​ជនរួមជាតិ​ទាំងអស់ មេត្តា​យល់​លើ​ចំណុច​នេះ ជា​ចាំបាច់​នៅក្នុង​កាលៈទេសៈ​នេះ ហើយ​សូមកុំ​ឲ្យ​មានការ​រើសអើង មិនមាន​អ្នកណាម្នាក់​ចង់​ឈឺ ឬ​ចង់​នាំ​ជំងឺ​មក​នោះឡើយ​។​

​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មានប្រសាសន៍ថា សុំ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ផ្តល់​ទំនុកចិត្ត​លើ​ក្រុមគ្រូពេទ្យ​នៅ​ថ្នាក់ជាតិ និង​ក្រោម​ជាតិ ដែល​កំពុងតែ​សកម្ម​ក្នុងការ​ស្វែងរក​អ្នក​ប៉ះពាល់​ផ្ទាល់​ឬ​ប្រយោល និង​សូម​ឲ្យ​មាន​ការចូល​រួមសហកា​រ​ស្ម័គ្រចិត្ត បង្ហាញខ្លួន ប្រសិនបើ​បានដឹងថា លោកអ្នក​ធ្លាប់បាន​ប៉ះពាល់​ជាមួយ​អ្នក​វិជ្ជមាន​វីរុស​កូ​វីដ​១៩ ដើម្បី​ពិនិត្យ​សុខភាព​លោកអ្នក ប្រសិនបើ​អ្នក​ប៉ះពាល់​ផ្ទាល់​មិនមាន​បញ្ហា​ទេ អ្នក​ប៉ះពាល់​ប្រយោល​ដែល​រកឃើញ​នឹង​ចាត់ចែង​ឲ្យ​មានការ​តាមដាន​បន្ត​ដោយ​ខ្លួនឯង​ក្នុង​រយ​:​ពេល ១៤​ថ្ងៃ​។ អ្វីដែល​ជាការ​រកឃើញ​មកដល់ពេលនេះ​គឺ មាន​អ្នក​វិជ្ជមាន​វីរុស​កូ​វីដ​១៩ សរុប​ចំនួន ៥៣​នាក់ (​អ្នកជា​សះស្បើយ ២​នាក់ អ្នក​ឆ្លង​ផ្ទាល់​បន្ត​មានតែ ៣​ករណី (​បុរស​អាយុ​៣៨​ឆ្នាំ​នៅ​ខេត្តសៀមរាប និង ស្ត្រី​ជា​ភរិយា ២​នាក់​) ប៉ុណ្ណោះ​)​។ មិនទាន់មាន​ការចម្លង ឫ​រាតត្បាត​ក្នុង​សហគមន៍​នៅឡើយ​។

លោកស្រី​អ្នកនាំពាក្យ បាន​បន្ថែមទៀតថា នេះ ជា​ចំណុច​ដែល​បងប្អូន​ប្រជាពលរដ្ឋ ត្រូវតែ​ខិតខំ​ចូលរួម​ការពារ​ទប់ស្កាត់ កុំ​ឲ្យ​មានការ​ចម្លង​ទៅក្នុង​សហគមន៍ ជា​កិច្ច​ការដែល​យើងទាំងអស់គ្នា​ត្រូវ​ធ្វើជា​ចាំបាច់​។ ” ដូច្នេះ ខ្ញុំ​សូម​អំពាវនាវ​ហើយ​អំពាវនាវ​ទៀត ខ្ញុំ​សុំ​លើកដៃ​សំពះ​ដល់​បងប្អូន​ជនរួមជាតិ​យើង​ទាំងអស់ សូម​លោកអ្នក​មេត្តា​យល់​លើ​ចំណុច​នេះ​ជា​ចាំបាច់​នៅក្នុង​កាលៈទេសៈ​នេះ ហើយ​សូមកុំ​ឲ្យ​មានការ​រើសអើង​ឲ្យ​សោះ មិនមាន​អ្នកណាម្នាក់​ចង់​ឈឺ ឬ​ចង់​នាំ​ជំងឺ​មក​នោះឡើយ​។ តែ​អ្វីដែល​សំខាន់​នោះ ត្រូវតែ​រួបរួមគ្នា​កាត់ផ្តាច់​ឲ្យ​បាន​នូវ​ការចម្លង​ពី​បុគ្គល​ដែលមាន​វីរុស​កូ​វីដ​១៩ ទៅ​បុគ្គល​ផ្សេងទៀត ជាពិសេស​អ្នក​ដែល​នៅ​ជិតស្និទ្ធ ឬ​ក្រុមគ្រួសារ មិត្តភក្តិ​គាត់​ជាដើម​។ ចូលរួម​ទាំងអស់គ្នា ការពារ​ការចម្លង​កូ​វីដ​១៩ ទើប​យើង​អាចមាន​ជ័យ​ជ​នះ​។ សូម​ជូនពរ​សុខភាព​ល្អ មិនមាន​ការចម្លង​វីរុស​កូ​វីដ​១៩​នេះ ទាំងអស់គ្នា​” លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន បានបញ្ជាក់​បន្ថែ​មយ៉ាង​ដូច្នេះ​៕​ដោយ​៖​កូ​ឡាប​

spot_img
×