Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំងឺ​ផ្លូវដង្ហើម​កូ​វីដ​-១៩ ធ្វើ​ឲ្យ​ការប្រកួត​កីឡា​ជាតិ​លើក​ទី​៣ ត្រូវ​ពន្យារពេល​

spot_img

ភ្នំពេញ​៖ ដោយសារ​បញ្ហា​ជំងឺ​កូ​វីដ​-១៩ កំពុង​រាតត្បាត​ស្ទើរ​ពេញ​ផ្ទៃ​ស្រុក​ទៅហើយនោះ បានធ្វើ​ឲ្យ​ការ​ប្រកួត​កីឡា​ជាតិ​លើក​ទី​៣ ត្រូវបាន​ពន្យារពេល​ជា​បណ្ដោះអាសន្ន រហូត​ទាល់តែ​ដល់​ជំងឺ​ដ៏​កាច​សាហាវ​មួយ​រលាយបាត់​។​

​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក មានប្រសាសន៍ថា ក្រោយ​ទទួលបាន​ចំណារ​ដ៏​ខ្ពង់ខ្ពស់​ពីស​ម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា នៅ​ថ្ងៃ​សុក្រ​ចុង​សប្ដាហ៍​មុននេះ ការប្រកួត​កីឡា​ជាតិ​ដ៏​ធំ​នេះ ត្រូវបាន​ពន្យារពេល​។​

​ជាមួយនឹង​ការពន្យារពេល​នេះដែរ លោក វ៉ា​ត់ ចំរើន បាន​ថ្លែងអំណរគុណ និង​គាំទ្រ​ចំពោះ​ការសម្រេចចិត្ត​របស់​រា​ជ​រដ្ឋាភិបាល ដែល​បង្ហាញ​នូវ​ការយកចិត្តទុកដាក់​ខ្ពស់ ចំពោះ​សុខទុក្ខ​របស់​កីឡាករ​-​កីឡាការិនី ពិសេស​ផ្ដល់ឱកាស​ឲ្យ​គណៈកម្មការ​មាន​ពេល​វេ​​លា​គ្រប់គ្រាន់ ក្នុងការ​ត្រៀមលក្ខណៈ​រៀបចំ នៅពេល​ស្ថានភាព​រីក​រាលដាល នៃ​ជំងឺឆ្លង Covid-19 មាន​សភាព​ប្រក្រតី​ឡើងវិញ​។​

​លោក​បន្ដថា ឥឡូវ​យើង​មាន​ផលប៉ះពាល់​ច្រើន ពិសេស​កីឡាករ​មិនបាន​ហាត់ អាច​ប៉ះពាល់​បច្ចេកទេស​ឬ​អាច​គ្រោះថ្នាក់​ពេល​ប្រកួត​ច្រើន​។ ម្យ៉ាង​ការហាត់​សម​ត្រៀម​សម្ដែង​​អបអរ​ពិធី​បើក និង​បិទ​ក៏​មិនបាន​ហាត់​ដែរ​។ អីចឹង​វា​ជាការ​ល្អ ដែល​យើង​ផ្អាក​ហើយ​រក​ពេល​ប្រមូលផ្ដុំ ឲ្យ​បាន​គ្រប់គ្រាន់ ដើម្បី​ត្រៀម​រៀបចំ​ឡើងវិញ​។ អីចឹង​យើង​សូម​ថ្លែងអំណរគុណ​រាជរដ្ឋាភិបាល សម្រាប់​ការឯកភាព​លើក​ពេល ដ្បិត​នេះ​ជា​កង្វល់​អ្នកបច្ចេកទេស តែ​យើង​នឹង​តែ​បន្ដ​ការ​ខំប្រឹង ដើម្បី​ត្រៀម​រៀបចំ ព្រោះ​យើង​មិន​បោះបង់​ផែនការ​នេះឡើយ​។​

​គួរ​បញ្ជាក់ថា ព្រឹត្តិការណ៍​២​ឆ្នាំ​ម្ដង​បានរៀបចំ​២​លើក​រួចមកហើយ ក្នុង​គោលបំណង​សម្រួច​ផែនការ ឆ្ពោះទៅ​ស៊ី​ហ្គេម ឆ្នាំ​២០២៣ ទាំង​ការបណ្ដុះបណ្ដាល​ធនធាន​កីឡាករ​-​កីឡាការិនី និង​ធនធាន​មន្ដ្រី​បច្ចេកទេស សម្រាប់​ការរៀបចំ​ព្រឹត្តិការណ៍​ទាំងមូល​ពិសេស​ពិធី​បើក​បិទ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​តែម្ដង​។ ចំពោះ​កីឡា​ជាតិ​លើក​ទី​៣ ក្រោយ​រាជរដ្ឋាភិបាល​សម្រេច​ព​ន្យា​រ​ពេល កាលបរិច្ឆេទ​ថ្មី ដើម្បី​រៀបចំ​នៅ​មិនទាន់​កំណត់​នោះទេ ដោយ​រង់ចាំ​ស្ថានភាព​ជំងឺឆ្លង Covid-19 មាន​ភាព​ធូរស្រាល ឬ​ប្រក្រតី​ឡើងវិញ​៕​ ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×