Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណនី​ហ្វេ​ស​ប៊ុ​កមួយ ប្រើប្រាស់​រូបភាព​ចាស់ បំភាន់​មហាជន ថា​មាន​ពលរដ្ឋ​ខ្មែរ មកពី​ថៃ ចូលមកក្នុង​ទឹកដី​កម្ពុជា នៅ​ច្រក​អន្តរជាតិ​​ដូង​

spot_img

​បាត់ដំបង​៖ មាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ News Collection បាន​សរសេរ​អក្សរ​ដែលមាន​ខ្លឹមសារ​អំពី​ការចាកចេញ​របស់​ប្រ​ជា​ពលរដ្ឋ​ខ្មែរ​ពី​ទឹកដី​នៃ​ព្រះរាជាណាចក្រ​ថៃ ចូលមកក្នុង​ទឹកដី​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ច្រក​អន្តរជាតិ​(​ដូង​)​ស្រុក​កំរៀង​ខេត្តបាត់ដំបង ប៉ុន្តែ​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​នេះ បាន​ប្រើប្រាស់​រូបភាព​ចាស់​យូរហើយ មក​ដាក់​បង្ហោះ​ភ្ជាប់​ជាមួយ​ខ្លឹមសារ​ខាងលើ​ដែលជា​ហេតុ​នាំ​បង្ក​ឲ្យ​មានការ​ភាន់ច្រឡំ ពី​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ និង​អ្នក​និយម​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។​

​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង កាលពី​ថ្ងៃទី​២២​ខែមីនា​ឆ្នាំ​២០២០ បានចេញ​សេចក្តីជូនដំណឹង​ថា ក្រុមការងារ​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង សូម​ជម្រាបជូន​សាធារណជន ពិសេស​អ្នក​និយម​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ជ្រាបថា​នៅ​ថ្ងៃទី​២២ ខែ មីនា ឆ្នាំ​២០២០​នេះ បានកត់សម្គាល់​ឃើញ​មាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ News Collection បាន​សរសេរ​អក្សរ​​ដែលមាន​ខ្លឹមសារ អំពី​ការចាកចេញ​របស់​ប្រជាពលរដ្ឋ​ខ្មែរ ពី​ទឹកដី​នៃ​ព្រះរាជាណាចក្រ​ថៃ ចូលមកក្នុង​ទឹកដី​ព្រះរាជា​ណ​ចក្រ​កម្ពុជា​នៅ​ច្រក​អន្តរជាតិ​(​ដូង​) ស្រុក​កំរៀង ខេត្តបាត់ដំបង ប៉ុន្តែ​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ខាងលើ បាន​ប្រើប្រាស់​រូបភាព (​ចាស់​យូរហើយ​)​មក​ដាក់​បង្ហោះ​ភ្ជាប់​ជាមួយ​ខ្លឹមសារ​ខាងលើ ដែលជា​ហេតុ​នាំ​បង្ក​ឲ្យ​មានការ​ភាន់ច្រឡំ​ពី​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ ពិសេស​អ្នក​និយម​​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ហើយ​រូបភាព​នេះ ក៏​ធ្លាប់​ត្រូវបាន​រដ្ឋបាល​ខេត្តបាត់ដំបង ប្រតិកម្ម​និង​បដិសេធ ចោល​ម្តង​រួចមក​​ហើយ​កាលពី​ថ្ងៃទី ៣០ ខែ តុលា​ឆ្នាំ​២០១៩ តាម​គេហទំព័រ​រដ្ឋបាលខេត្ត​បាត់ដំបង ។​

​ដើម្បី​ចៀសវាង​នូវ​ការភាន់ច្រឡំ​នេះ ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ស្នើ​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ News Collection ដកចេញ​នូវ​រូបភាព​ខាងលើ​ពី​ក្នុង​គណនី​របស់ខ្លួន​។​

​សូម​ជម្រាបជូន​ថា នៅ​ព្រឹក​ថ្ងៃទី​២២ ខែ មីនាឆ្នាំ​២០២០​នេះ លោក ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុច សុខុន ស្នងការ​នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្តបាត់ដំបង បាន​អញ្ជើញ​ចូលរួម​ជាមួយ​សមត្ថកិច្ច​អាជ្ញាធរ ពាក់ព័ន្ធ​នៅ​ចំណុច​ច្រកទ្វារ​អន្តរជាតិ​ដូង ស្រុក​កំ​​រៀង ខេត្តបាត់ដំបង ដើម្បី​ពិនិត្យ​និង​ស​ម្រ​ម​សម្រួល​ដោះស្រាយ​លើ​បញ្ហា​ជាក់​ស្តែ ជាមួយ​ការបិទ​ច្រកទ្វារ​អន្តជាតិ​ដូង​។​

​សេចក្តី​ដូច​បាន​ជម្រាបជូន​ខាង​ល សូម​សាធារណជន ពិសេស​អ្នក​និយម​ប្រើប្រាស់​បណ្តាញ​សង្គម មេត្តា​ជ្រាប​ជា​ព័ត៌មាន សូម​អរគុណ​។​

​ចំណែក​លោកស្រី​បាន ស្រីមុំ អ្នកតំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន ក៏បាន​សរសេរ​សារ​លើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ កាលពី​យប់​ថ្ងៃទី​២២ ខែមីនា ​ឆ្នាំ​២០២០​នេះ​ថា នាង​ខ្ញុំ​សូម​ជម្រាបជូន​ពុក​ម៉ែ​បងប្អូន ឲ្យ​បាន​ជ្រាបថា នៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន បាន​បិទ​ច្រកទ្វារ​តាំងពី​ថ្ងៃទី ២០ ខែមីនា ឆ្នាំ​២០២០​រួចហើយ ចំពោះ​ថ្ងៃទី ២២​ខែមីនា ឆ្នាំ ២០២០ តាំង​ព្រឹក ដល់​យប់​ម៉ោង ១១​និង​៣០ នាទី​យប់​ពុំមាន​ពលករ​បានមក​ឆ្លងកាត់​ចេញ​តាម​ច្រកទ្វារ​ព្រំ មក កម្ពុជា​ឡើយ ពុំ​ដូច​ពា​ក្ស​ចចាមអារ៉ាម​ថា មាន​ពលករ​មករ​ង់​ចាំ​ច្រើន​កកនៅ​ច្រកទ្វារព្រំដែន​ឡើយ ។ ដោយឡែក មាន​បងប្អូន​ប្រជាពលរដ្ឋ​ដែល មាន​មុខរបរ​លក់ដូ​រ នៅ​ផ្សារ​ថៃ ចេញចូល​ព្រឹក ល្ងាចបាន​ឆ្លង​តាមផ្លូវ​ច្រក​ល្បៀ​ង មាន​ចំនួន ១៤ នាក់ ប៉ុណ្ណោះ​។ ក្រុមការងារ​យើង រួមសហការ​ជាប់​ជាមួយ​ខាង​ភាគី​ថៃ​ដើម្បី​រង់ចាំ​ជួយ​សម្របសម្រួល​ដោះស្រាយ​បញ្ហា​នានា ជូន​ប្រជាពលរដ្ឋ​កម្ពុជា​។​

​ចំណែក​ផេ​ក​ហ្វេ​ស​ប៊ុ​ក ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ – កម្ពុជា ក៏បាន​ចេញ​សារ​មួយ​ផងដែរ​ថា ព័ត៌មាន​ដែល​បាន​បង្ហោះ​ផ្សាយខាងក្រោម​នេះ ជា​ព័ត៌មាន​ក្លែងក្លាយ គ្មាន​ហេតុការណ៍​កើតឡើង ដូច​ផេ​ក​ខាងក្រោម បានលើកឡើង​នោះទេ​។

​ដោយឡែក​រដ្ឋបាលខេត្ត​បាត់ដំបង បានធ្វើ​ការបដិសេធ​រូបភាព ដែល​ត្រូវបាន​គេ​យកមក​ផ្សព្វផ្សាយ ជា​ច្រើនដង​មកហើយ ​ដោយ​រូបភាព​ទាំងនោះ គ្រាន់តែ​ជា​រូបភាព​ចាស់ៗ​តែប៉ុណ្ណោះ សូម​បងប្អូន​ប្រជាពលរដ្ឋ​កុំ​មាន​ការយក់​ច្រ​លំ​ ​ឯ​ក្រុម​យេនឌ័រ​ស្នងការដ្ឋាន នគរបាល​ខេត្តបាត់ដំបង បាន​លើកឡើងថា ដោយសារតែ​ខ្លាច​មានការ​ភាន់ច្រឡំ ចំពោះ​រូបភាព​ខ្លះ​ដែល​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ News Collection យកមក​បង្ហោះ (​ភ្ជាប់​) ជាមួយ​ខ្លឹមសារ​នោះ ទើប​តម្រូវ​ឲ្យ​មានការ​បកស្រាយ​​តែ​មិនបាន (​បដិសេធ​) ចំពោះ​ខ្លឹមសារ​ដែល​គាត់ សរសេរ​នោះទេ (​កុំ​មានការ​ភាន់ច្រឡំ​) ត្រួត​លើ​ការភាន់ច្រឡំ​៕​ ដោយ​៖​កូ​ឡាប​

spot_img
×