Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមគ្រូពេទ្យ​ ៧ ​នាក់ របស់​ចិនមកដល់​កម្ពុជា​ហើយ​

spot_img

​ភ្នំពេញ​៖ ពិតជា​ចងចាំ​នូវ​ការរួមចំណែក​ដ៏​ធំធេង​របស់​អ្នក “​ស្រឡាញ់គ្នា​ក្នុង​គ្រាក្រ ស្គាល់​មិត្ត​ល្អ​ក្នុង​គ្រា​លំបាក​” ។​
​ក្រុមគ្រូពេទ្យ​៧​នាក់ របស់​ចិន បានមក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ប្រទេស​កម្ពុជា ហើយ ដើម្បី​ជួយ​បង្ហាត់បង្រៀន អំពី​ការព្យាបាល​ជំងឺ​កូ​វីដ​១៩ ព្រមទាំង​ផ្តល់នូវ​បរិក្ខារ​ពេទ្យ សម្រាប់​ប្រើប្រាស់​ពាក់ព័ន្ធ​នឹង​ជំងឺ​កូ​វីដ​១៩ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៣ ខែមីនា ឆ្នាំ​២០២០​។​

​លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា, លោក​រដ្ឋមន្ត្រី ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល មាន​មន្ត្រី​ពាក់ព័ន្ធ រួមទាំង​អ្នកសារព័ត៌មាន​នានា​ជាច្រើន បានមក​ទទួល​ស្វាគមន៍ វត្តមាន​របស់​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​ជនជាតិ​ចិន​ចំនួន​៧​នាក់ បាន​មកដល់​ប្រទេស​កម្ពុជា​។​

​បើតាម​ការប្រកាស​រប​ស់​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា Chinese Embassy in Cambodia បាន​ឲ្យ​ដឹងថា នា​ថ្ងៃទី​២៣ ខែមីនា ម៉ាស​ចំនួន​១០​ម៉ឺន ដែលជា​ជំនួយ​របស់​សមាគម​អភិវឌ្ឍន៍​សេដ្ឋកិច្ច​អាស៊ី ដែលមាន​ទីតាំង​ក្នុងប្រទេស​ចិន បាន​មកដល់​រាជធានី​ភ្នំពេញ ហើយ​ត្រូវ​បានទទួល​ដោយ​ក្រសួងសុខាភិបាល នៃ​ប្រទេស​កម្ពុជា​។ ក្រុមហ៊ុន​អាកាសចរណ៍​ឡាញ​ម៉ី អ៊ែ​ឡាញ បានផ្តល់​សេវាកម្ម ក្នុងការ​ដឹកជញ្ជូន​ស​ម្ភា​រៈទាំង​នេះ មកកាន់​ប្រទេស​កម្ពុជា ដោយ​ឥតគិតថ្លៃ​។​

​បើតាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះបរមនាថ ន​រោ​ត្ដម សីហមុនី បាន​លើកឡើងថា តាម​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​យន្តហោះ​ពិសេស ដែល​ដឹក​សម្ភារៈ​ពេទ្យ បានចេញ​ដំណើរ ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា​ហើយ​។ ជយោ​ចំណងមិត្តភាព កម្ពុជា ចិន​។​

​បើតាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក របស់​Samdech Hun Sen, Cambodian Prime Minister បាន​ឲ្យ​ដឹងថា ”
​ក្រុមគ្រូពេទ្យ​ជំនាញ​៧​នាក់​របស់​ចិន បាន​មកដល់​កម្ពុជា​ហើយ ដើម្បី​ជួយ​បង្ហាត់បង្រៀន​អំពី​ការព្យាបាល​ជំងឺ​កូ​វីដ​១៩”​។ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៣ ខែមីនា ឆ្នាំ​២០២០​នេះ ក្រុមគ្រូពេទ្យ​៧​នាក់​របស់​ចិន​បាន​មកដល់​ប្រទេស​កម្ពុជា​
​ហើយ បន្ទាប់ពី​ជោគជ័យ​ក្នុងការ​ព្យាបាល​អ្នកជំងឺ​កូ​វីដ​១៩ ប្រទេស​ទេស​ចិន ដែល​ពេលនេះ​រដ្ឋាភិបាល​ចិន បានសម្រេច​បញ្ជូន​គ្រូពេទ្យ​នោះ មកកាន់​ប្រទេស​កម្ពុជា ដើម្បី​ជួយ​បង្ហាត់បង្រៀន​អំពី​ការព្យាបាល​ជំងឺ​កូ​វីដ​១៩ ព្រមទាំង​ផ្តល់នូវ​បរិក្ខា​ពេទ្យ​សម្រាប់​ប្រើប្រាស់​ពាក់ព័ន្ធ​នឹង​ជំងឺ​កូ​វីត​១៩​។​

ក្នុងពេល​ថ្មីៗ​នេះ ស្ថានភាព​ជំងឺ​វីរុស​COVID-19 ក្នុងប្រទេស​កម្ពុជា មានការ​វិវឌ្ឍន៍​ឥតឈប់ឈរ ដែល​បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ចិន មាន​អារម្មណ៍​ដូច​ប្រជាពលរដ្ឋ​កម្ពុជា​។ ដើម្បី​ជួយ​កម្ពុជា ក្នុង​កិច្ច​ប្រឆាំងនឹង​ជំងឺ​វីរុស រដ្ឋាភិបាល​ចិន បានសម្រេច​ចាត់​បញ្ជូន​ក្រុមគ្រូពេទ្យ នៃ​តំបន់​ស្វយ័ត​Guangxi ប្រទេស​ចិន ចំនួន​៧​រូប មកកាន់​ប្រទេស​កម្ពុជា​។ សមាជិក​នៃ​ក្រុមគ្រូពេទ្យ​ជំនាញ នឹង​អញ្ជើញ​ពិភាក្សា​អំពី​បទពិសោធន៍ នៃ​កិច្ច​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​វីរុស ជាមួយនឹង​ភាគី​កម្ពុជា ជួយ​សម្របសម្រួល​កិច្ច​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​វីរុស ដល់​ភាគី​កម្ពុជា ហើយនឹង​ផ្តល់យោបល់​ណែនាំ ជូន​ដល់​អ្នកជំងឺ​ក្នុងពេល​ព្យាបាល​។ ពួកគាត់​ជា​ក្រុម​អ្នកជំនាញ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​វីរុស ដែល​ត្រូវបាន​ចាត់​បញ្ជូន មកកាន់​តំបន់​អាស៊ាន​ដំបូង​គេ​បង្អស់ ដោយ​រដ្ឋាភិបាល​ចិន​។ ទន្ទឹមនឹងនេះ ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​កង្វះ​សម្ភា​រៈទប់​ស្តា​ត់​នឹង​ជំងឺ​វីរុស ក្នុងប្រទេស​កម្ពុជា រដ្ឋាភិបាល​ចិន ក៏បាន​ជំនួយ​ជា​ម៉ាស​វេជ្ជសាស្ត្រ​, ម៉ាស​N95, សម្លៀកបំពាក់​ការពារ​វីរុស​, វ៉ែនតា​ការពារ និង​សម្ភារៈ​ផ្សេងទៀត​យ៉ាងច្រើន ជូន​ដល់​ភាគី​កម្ពុជា​។​

​គិត​រហូតមកដល់​យ​ប់​ថ្ងៃទី​២២ ខែមីនា​នេះ កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ចំនួន​៨៤​ករណី​ហើយ ក្នុងនោះ​មាន​ប្រុស​៦៣​នាក់ និង​នារី​ចំនួន​២១​នាក់ ខណៈដែល​ក្រសួងសុខាភិបាល កំពុង​បន្ត​ស្វែងរក និង​ធ្វើតេស្ត​លើ​អ្នកពាក់ព័ន្ធ​ផ្សេងទៀត​។ រាជរដ្ឋាភិបាល បាន​បង្កើត​គណៈកម្មាធិកា​រ​ជាតិ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ ខណៈ​ក្រសួង​ស្ថាប័ន​មួយចំនួន ចាប់ផ្តើម​ដាក់​វិធានការ​ទប់ស្កាត់​ចំពោះ​ការឆ្លង​រីក​រាលដាល​កូ​វីដ​ផងដែរ​៕​ដោយ​៖​កូ​ឡាប​

spot_img
×