Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

COVID-19៖ ថ្ងៃ​ចុង​សប្តាហ៍ ២ ​ថ្ងៃ អុីតាលី​មាន​អ្នកស្លាប់​បន្ថែម​ជិត ១.៥០០​នាក់

spot_img

​ត្រឹមតែ​រយៈពេល ២​ថ្ងៃ​នៃ​ថ្ងៃ​ចុង​សប្តាហ៍​កន្លងទៅនេះ ប្រទេស​អ៊ីតាលី​មាន​អ្នកស្លាប់​ដោយសារ​វីរុស​កូ​រ៉ូ​ណា​ចំនួន ១.៤៤៤​នាក់ បណ្តាល​ឲ្យ​តួលេខ​នៃ​អ្នកស្លាប់​សរុប​កើន​ដល់ ៥.៤៧៦​នាក់​។​

​បើតាម​តួលេខ មាន​អ្នកស្លាប់​ចំនួន ៦៥១​នាក់​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ និង​ចំនួន ៧៩៣​នាក់ កាលពី​ថ្ងៃ​សៅ​រិ៍​កន្លងទៅ​។​

​ចំណែក​ចំនួន​អ្នក​ឆ្លង​វីរុស​បាន​កើនឡើង ១០,៤​ភាគរយ មកដល់​ចំនួន ៥៩.១៣៨​នាក់​។​

​សូមបញ្ជាក់ថា វីរុស​កូ​រ៉ូ​ណា ឬ COVID-19 មានការ​ផ្ទុះ​ខ្លាំង​បំផុត​នៅ​ប្រទេស​អ៊ីតាលី ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​នេះ បណ្តាល​ឲ្យ​ប្រទេស​នេះ វ៉ា​ដាច់​ចិន​ក្លាយជា​ប្រទេស ដែលមាន​អ្នកស្លាប់​ដោយសារ​វីរុស​ច្រើន​បំផុត​ក្នុង​លោក​។

​ប្រទេស​ដែលមាន​ការរីក​រាលដាល​ធ្ងន់​ធ្ងន់ និង​មាន​អ្នកស្លាប់​ច្រើន​ផ្សេងៗ​ទៀត​មានដូចជា អា​មេ​រិច អេ​ស្ប៉ា​ញ អាឡឺម៉ង អ៊ីរ៉ង បារាំង កូរ៉េខាងត្បូង និង​ស្វី​ស​ជាដើម​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Channelnewsasia


spot_img
×