Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អា​មេ​រិច​បង្ក្រាប​វេ​ប​សាយ​មួយ​ដែល អះអាងថា មាន​លក់​វ៉ាក់សាំង COVID-19 របស់ WHO

spot_img

​ក្រសួងយុត្តិធម៌​អា​មេ​រិច កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ បានធ្វើការ​បង្ក្រាប​ទៅលើ​គេហទំព័រ​បោកប្រាស់​មួយ ដែល​អះអាងថា មាន​លក់​វ៉ាក់សាំង​ប្រឆាំងនឹង​វីរុស​កូ​រ៉ូ​ណា របស់​អង្គការ​សុខភាព​ពិភពលោក​។​

​ក្រសួង​បញ្ជាក់ថា វា​គឺជា​ការចាត់វិធានការ​ដំបូង ដើម្បី​ប្រឆាំង​ទៅនឹង​ការបោក​ប្រកាស ទាក់ទង​ទៅនឹង​វីរុស​កូ​រ៉ូ​ណា ដែល​បានសម្លាប់​ជីវិត​ពលរដ្ឋ​អា​មេ​រិច​ជាង ៤០០​នាក់ និង​បាន​គំរាមកំហែង រាប់លាន​នាក់​ទៀត ទូទាំងប្រទេស​។​

​វេ​ប​សាយ​ដែល​ត្រូវ​ក្រសួងយុត្តិធម៌​បិទ បាន​អះអាងថា​នឹង​ផ្តល់​ឲ្យ​នូវ​ឧបករណ៍​វ៉ាក់សាំង របស់​អង្គការ​សុខភាព​ពិភពលោក និង​គិតថ្លៃ​លើ​ការដឹកជញ្ជូន​ចំនួន ៤,៩៥​ដុល្លារ​។​

​នៅក្នុង​សេចក្តីប្រកាស ក្រសួង​បញ្ជាក់ថា “​ជាការ​ពិត បច្ចុប្បន្ន​មិនមាន​វ៉ាក់សាំង​ប្រឆាំង COVID-19 ឡើយ ហើយ​អង្គការ​សុខភាព​ពិភពលោក មិនមាន​ចែកចាយ​វ៉ាក់សាំង​នោះឡើយ​”​។​

​បើតាម​តួលេខ​របស់ CSSE បាន​ឲ្យ​ដឹងថា រហូតមកដល់​ពេលនេះ អ្នក​ឆ្លង​វីរុស​កូ​រ៉ូ​ណា នៅ​អា​មេ​រិច​មាន​ចំនួន​ជាង ៣៣.០០០​នាក់ ខណៈ​អ្នក​ស្លាប់មាន​ជាង ៤០០​នាក់​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Channelnewsasia/Rueters/CSSE​

spot_img
×