Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាក្រក់​មែន​! ដឹងថា​​ខ្លួន​ផ្ទុក​វីរុស Covid-19 ដើរ​ចម្លង​គេឯង​ពាសពេញ​ក្នុង​ជណ្តើរយន្ត ដោយ​យក​ដៃ​ផ្តិត​ទឹក​មាត់ និង​លូក​ចូល​ក្នុង​ខោ​​ត្រដុស​​ប្រដាប់​ភេទ រួច​ទៅ​ប៉ះ​…. (​វីដេអូ​)

spot_img

​វីដេអូ​ឃ្លី​ប​មួយ ត្រូវបាន​ចែករំលែក​យ៉ាង​លឿន និង​កំពុង​ក្លាយជា​ប្រធានបទ​បង្ក​ការរិះគន់ ក្តៅក្រហាយ​យ៉ាងខ្លាំង ចំពោះ​ទង្វើ​ដ៏​អាក្រក់​គ្មាន​ពីរ​លើ​លោក របស់​បុរស​វ័យក្មេង​ម្នាក់ ដែល​បាន​យកដៃផ្តិតទឹកមាត់ និងពិសេស​លូក​ចូលក្នុង​ខោ​ត្រដុស​ប្រដាប់ភេទ រួច​ទៅ​ប៉ះ​កន្លែង​សំខាន់​ផ្សេងៗ​នៅក្នុង និង​ខាងក្រៅ​ជុំវិញ​ជណ្តើរយន្ត ដើម្បី​ចម្លង​វីរុស Covid-19 ដែល​ខ្លួន​បាន​ផ្ទុក​។ ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ស្ថានីយ​រថភ្លើង BTS sky នៅក្នុង​ទីក្រុង​បាងកក កាលពី​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០២០ ។

​លោក Amarit Wisetsing ប្រធាន​អធិការដ្ឋាន​នគរបាល​ប៉ុស្តិ៍ Pathumwan បាន​បង្ហើប​ប្រាប់​ក្រុម​ព័ត៌មាន​អន​ឡាញ Amarin TV ថា ក្រោយពី​ទទួលបាន​រឿងរ៉ាវ​នេះ មន្ត្រី​ជំនាញ​បាន​ព្យាយាម​ទាក់ទង​បុរស​នោះ​នៅ​ម៉ោង ៥ ល្ងាច ។ ក្រោយមក បុរស​នេះ​ក៏​ចូលមក​ប៉ុស្តិ៍ប៉ូលីស ស្ថិតក្នុង​សម្លៀកបំពាក់​អាវយឺត​ព​ណ៌​ខៀវ និង​ស្លៀកខោ​ខូវប៊យ ដើម្បី​ផ្តល់​ភ័ស្តុតាង​ដល់​មន្ត្រី​ប៉ូលីស ។

​ប៉ូលីស​បាន​ឲ្យ​ដឹងថា បុរស​ជនជាតិ​ថៃ​នេះ ដែលមាន​អាយុ ៣២ ឆ្នាំ ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ ដើម្បី​ពិនិត្យ​រាងកាយ និង​វាយតម្លៃ​រោគសញ្ញា​ផ្លូវចិត្ត​ភ្លាមៗ បន្ទាប់ពី​ការសួរចម្លើយ​បានបញ្ចប់ ។​

​ប៉ូលីស​បាន​បញ្ជាក់ថា ពេលនេះ សមត្ថកិច្ច​ពុំទាន់​អាច​កាត់ទោស​គាត់​ដោយ​វិធី​ណា​នោះបានទេ ដោយ​រង់ចាំ​លទ្ធផល​តេស្ត​រាងកាយ ថា​តើ​គាត់​ពិតជា​ផ្ទុក​វីរុស​កូ​វីដ​-១៩ ដែរ ឬ​អត់​? ៕

ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ amarintv)

spot_img
×