Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណី​ថា​មាន​ថ្នាំ​ព្យាបាល​ជំងឺ covid19 មកដល់​ប្រទេស​កម្ពុជា គឺជា​ព័ត៌មាន​ក្លែងក្លាយ

spot_img

​ភ្នំពេញ​៖ គណនី​ហ្វេ​ស​ប៊ុ​កមួយ បាន​ផ្សាយ​ព័ត៌មាន​ថា ថ្នាំ​ព្យាបាល​ជំងឺ covid19 បានមក​ដល់ ប្រទេស​កម្ពុជា​យើង ហើយ កំពុង​ត្រៀម​ចែកចាយ​ឲ្យ​បាន​គ្រប់​មន្ទីរពេទ្យ ប៉ុន្តែ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ អះអាងថា ជា​ព័ត៌មាន​ក្លែងក្លាយ​។​

​កាលពីពេល​ថ្មីៗ​នេះ មាន​គណនី​ហ្វេ​ស​ប៊ុ​ក Cheng Sophy បាន​ផ្សាយ​ព័ត៌មាន​ថា ថ្នាំ​ព្យាបាល​ជំងឺ​covid19 បានមក​ដល់ ប្រទេស​កម្ពុជា​យើង ហើយ កំពុង​ត្រៀម​ចែកចាយ​ឲ្យ​បាន​គ្រប់​មន្ទីរពេទ្យ និង​លក់​ទៅតាម​ទីផ្សារ ដែល​នៅក្នុង​ប្រទេស​កម្ពុជា យើង ឈប់​ព្រួយបារម្ភ​ទៀត​ទៅ ប្រជាពលរដ្ឋ​ខ្មែរ​យើង​។ បើតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ខាងលើ បាន​ផ្សព្វផ្សាយ​ថ្នាំ​នោះ មាន​ឈ្មោះថា AVIGAN 200mg ។​

​ប៉ុន្តែ​ទោះយ៉ាងណា បន្ទាប់ពី​មានការ​ផ្សព្វផ្សាយ​ព័ត៌មាន​ខាងលើនេះ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២២​ខែមីនា​ឆ្នាំ​២០២០ បានចេញ​សេចក្តីជូនដំណឹង​ដល់​សាធារណជន​ទាំងអស់ ជ្រាបថា សូម​ប្រុងប្រយ័ត្ន​ចំពោះ​ឱសថ​ក្លាយ​ក្លាយ​។​

​ចំណែក​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា Anti Cyber Crime Department ក៏បាន​ប្រកាស​ព័ត៌មាន កាលពី​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០២០​ថា សូម​ជូនដំណឹង​ដល់​សាធារណជន​ទាំងអស់ ឱ្យបាន​ជ្រាបថា បច្ចុប្បន្ននេះ ដោយសារ​តែមាន​ការឆ្លង​រីក​រាលដាល​នៃ ជំងឺឆ្លង​ផ្លូវដង្ហើម​ប្រភេទ​ថ្មី ឬ​ហៅថា​ជំងឺ Covid-19 ធ្វើឱ្យ​ប្រជាជនមាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង ស្របពេល​ជាមួយគ្នានេះដែរ ក៏មាន​ជន​ឆ្លៀតឱកាស​មួយចំនួន បាននាំគ្នា​ផ្សព្វផ្សាយ​ឱសថ​ក្លែងក្លាយ នៅលើ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ផងដែរ ហេតុដូចនេះ​សាធារណជន​ទាំងអស់ សូមមេត្តា​ប្រុងប្រយ័ត្ន ចំពោះ​ឱសថ​ក្លែងក្លាយ ទាំងនោះ​មុននឹង​ទិញយក​មកប្រើប្រាស់​។ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​កំពុង​ស្រាវជ្រាវ Page មួយចំនួន​នោះ ហើយ​ក៏មាន​តម្រុយ​ខ្លះៗ​ផងដែរ ដើម្បី​នាំខ្លួន​ជន​ទាំងនោះ យកមក​ចាត់វិធានកា​រ​តាមផ្លូវ​ច្បាប់​។​

​ពាក់ព័ន្ធ​នឹង​ព័ត៌មាន​ខាងលើនេះ លោក​វេជ្ជបណ្ឌិត​លី សូ​វ៉ាន់ ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង បាន​ថ្លែងប្រាប់​សារព័ត៌​មាននៅ​ព្រឹក​ថ្ងៃទី​២៣​ខែមីនា​ឆ្នាំ​២០២០​នេះ​ថា មិនទាន់មាន​ថ្នាំ​សម្រាប់​ព្យាបាល​ជំងឺ​កូ​វីដ​១៩​នេះ​នៅឡើយ​ទេ នៅពេល​អង្គការ​សុខភាព​ពិភពលោក​កំពុង​ប្រើ​ថ្នាំ​សាកល្បង​ព្យាបាល ជា​បណ្តើរៗ​ហើយ ហើយ​ចំពោះ​អ្នក​ដែល​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ទាក់ទង​នឹង​ថា​មាន​ថ្នាំ​ព្យាបាល​ជំងឺ covid19 បានមក​ដល់ ប្រទេស​កម្ពុជា​យើង​នោះ ក្រសួង​នឹងមាន​វិធានការ​ផ្លូវច្បាប់​ចំពោះ​ជន​នោះ ប្រសិនបើ​មិន​លុបចេញ​ពី​ផេ​ក​ហ្វេ​ស​ប៊ុ​ក​។​

​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង សូម​ជូនដំណឹង​ដល់ សាធារណៈ​ទាំងអស់​ជន​មេត្តា​ជ្រាបថា បច្ចុប្បន្ននេះ​មាន​ជន​ឆ្លៀតឱកាស​មួយចំនួន បាន​ផ្សព្វផ្សាយ​ឱសថ​ក្លែងក្លាយ​ព្យាបាល​ជំងឺ​covid-19 នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហេតុនេះ សាធារណជន​ទាំងអស់ ប្រុងប្រយ័ត្ន​ចំពោះ​ឱសថ​ក្លែងក្លាយ​ទាំងនោះ​៕ ដោយ ៖ កូ​ឡាប​

 

spot_img
×