Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កាណាដា ដកខ្លួន​ចេញពី​ព្រឹត្តិការណ៍ អូ​ឡាំ​ពិ​ច នៅ​ជប៉ុន ដោយសារ​វីរុស​កូ​រ៉ូ​ណា​

spot_img

​គណៈកម្មការ​ធិ​ការ​អូ​ឡាំ​ពិ​ច (COC) និង​គណៈកម្មាធិការ​ប៉ា​រ៉ា​ឡាំ​ពិ​ច​កាណាដា (CPC) បានប្រកាស​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​ថា កាណាដា​នឹងមិន​ចូលរួម​ក្នុង ព្រឹត្តិការ​អូ​ឡាំ​ពិ​ច និង​ប៉ា​រ៉ា​ឡាំ​ពិ​ចឡើយ នៅ​រដូវក្តៅ ឆ្នាំ ២០២០​ខាងមុខ ដោយសារ​មានការ​ព្រួយបារម្ភ ពី​ការផ្ទុះ​វីរុស​កូ​រ៉ូ​ណា​។​

​ការ​ប្រឆាំងនឹង​ការរៀបចំ​ព្រឹត្តិការ​អូ​ឡាំ​ពិ​ច នៅ​ទីក្រុង​តូ​ក្យូ មានការ​កើនឡើង​យ៉ាងខ្លាំង​ក្នុង​រយៈពេល ៤៨​ម៉ោង​ចុង​ក្រោយនេះ ដោយមាន​ភាគី​ពាក់ព័ន្ធ​ជាច្រើន ដូចជា​អា​មេ​រិច អង់គ្លេស និង​គណៈកម្មាធិការ​អូ​ឡាំ​ពិ​ច​របស់​ប្រទេស​ជាច្រើន​ទៀត បានស្នើ​ឲ្យ​មានការ​ពន្យារពេល​រៀបចំ​ព្រឹត្តិការណ៍​នោះ​។​

​នៅក្នុង​សេចក្តីប្រកាស “COC និង CPC បានស្នើ​ជាបន្ទាន់​ឲ្យ​គណៈកម្មាធិការ​អូ​ឡាំ​ពិ​ច​អន្តរជាតិ (IOC) និង គណៈកម្មាធិការ​ប៉ា​រ៉ា​ឡ​ពិ​ច​អន្ត​រិច​ជាតិ (IPC) និង​អង្គការ​សុខភាព​ពិភពលោក ពន្យារពេល​ព្រឹត្តិការណ៍​រយៈពេល ១​ឆ្នាំ ហើយ​ពួកយើង​នឹង​ផ្តល់​ការគាំទ្រ​ពេញទំហឹង ក្នុង​ការជួយ​ដោះស្រាយ​បញ្ហា​ស្មុគស្មាញ​ទាំងអស់ ដែល​កើតមានឡើង ក្នុង​ការរៀបចំ​ពេលវេលា​ឡើងវិញ​។​

​គណៈកម្មាធិការ​អន្តរជាតិ បាន​និយាយថា ខ្លួន​នឹងធ្វើ​ការពិភាក្សាគ្នា ដែល​រួមមាន​ពី​ជម្រើស ដើម្បី​កំណត់​ថ្ងៃ​រៀបចំ​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ច​ឡើងវិញ ឬក៏​ត្រូ​ពន្យារពេល​មួយឆ្នាំ ឬ​យូរ​ជាង​នឹង ដោយសារ​ការផ្ទុះ​វីរុស​កូ​រ៉ូ​ណា​ទូទាំង​សកលលោក​។​

​សូមបញ្ជាក់ថា វិ​រុស​កូ​រ៉ូ​ណា ឬ COVID-19 បាន​គំរាមកំហែង​ជីវិត​មនុស្ស​រាប់លាន​នាក់ ទូទាំង​ពិភពលោក ចាប់តាំងពី​វា​ផ្ទុះ​ចេញពី​ប្រទេស​ចិន កាលពី​ខែធ្នូ ឆ្នាំមុន​មក​។ រហូតមកដល់​ពេលនេះ មនុស្ស​ច្រើនជាង ១៤.០០០​នាក់ ទូទាំង​ពិភពលោក បាន​ស្លាប់ និង​ឆ្លង​ជាង ៣៣០.០០០​នាក់​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Channelnewsasia

spot_img
×