Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ច​ខេត្តសៀមរាប ឃាត់ខ្លួន​យុវជន​ម្នាក់ ដែល​បំពុល​ព័ត៌មាន តាម​បណ្តាញ​សង្គម អំពី​មេរោគ​កូ​វីដ​-១៩

spot_img

​សៀមរាប​៖ កម្លាំង​នគរបាល​ផែន​ការងារ​សន្តិសុខ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប នាំខ្លួន​យុវជន​ម្នាក់​បន្ថែមទៀត ក្រោយពី​បង្ហោះ​សារ​នូវ​សារ​សំឡេង​នូវ​ព័ត៌មាន​មិន​ពិត អំពី​មេរោគ​កូ​វីដ​១៩​។​

​នៅ​ព្រឹក​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០២០ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហួត សុធី ស្នងការរង​ទទួល​ការងារ​សន្តិសុខ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា ដោយមាន​ការឯកភាព ពី​លោកស្នងការ​នគរបាល​ខេត្តសៀមរាប និង​សម្របសម្រួល​នីតិវិធី ពី​លោក កើត វណ្ណា​រ៉េត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហួត សុធី បាន​ដឹកនាំ​កម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា សហការ​ជាមួយ​កម្លាំង នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ជីក្រែង បាន​ចុះទៅ​នាំខ្លួន​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ NgorKav Tong ដែលមាន​អ្នកប្រើប្រាស់​ឈ្មោះ ង៉ោ កាវ​តុង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​ជាង​ជួសជុល​ទូរស័ព្ទ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​កំពង់ក្តី​០២ ឃុំ​កំពង់ក្តី ស្រុក​ជីក្រែង ខេត្តសៀមរាប ពាក់ព័ន្ធ​នឹង​ការ​បង្ហោះ​សារ​សំឡេង នូវ​ព័ត៌មាន​មិន​ពិត ដែល​បានធ្វើ​ឲ្យ​បានការ​ភ្ញាក់​ផ្អើ​យ​ដល់ ប្រជាពលរដ្ឋ​នៅ​ផ្សារ​កំពង់ក្តី កាលពី​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០២០​កន្លងទៅ ។​

​ក្រោយ​ការសាកសួរ​របស់​សម​ត្ថ​កិច្ច សាមីខ្លួន​បាន​សារភាព និង​ទទួលស្គាល់​នូវ​ទោសកំហុស ហើយ​សមត្ថកិច្ច​ក៏បាន​អប់រំ និង​ធ្វើ​កិច្ចសន្យា ព្រមទាំង​មានការ​ធានា ពី​សំណាក់​អាណាព្យាបាល មុន​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​គេហដ្ឋាន​វិញ ៕​ដោយ​៖​កូ​ឡាប​

spot_img
×