Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរ​ខេត្តកណ្តាល គ្រោង​យក​សាលារៀន​២​កន្លែង ត្រៀម​ព្យាបាល​ពលករ​កម្ពុជា វិលត្រឡប់​មកពី​ថៃ​វិញ មាន​ផ្ទុក​ជំងឺ covid-១៩

spot_img

​ខេត្តកណ្តាល​៖ អាជ្ញាធរ​ខេត្តកណ្តាល គ្រោង​នឹង​យក​សាលារៀន​ចំនួន​២​កន្លែង ដើម្បី​ត្រៀម​ក្នុងករណី​មានការ​ឆ្លង​ធ្ងន់ធ្ងរ សម្រាប់​ជា​កន្លែង​ដាក់ និង​ព្យាបាល​អ្នកជំងឺ covid-១៩ ក្នុង​ខេត្តកណ្តាល ស្របពេល​ដែលមាន​ពល​ករ​កម្ពុជា​ប្រហែល​១០០០​នាក់ បាន​ត្រឡប់មក​ក្នុងប្រទេស​កម្ពុជា តាម​ច្រក​ដូង ខេត្តបាត់ដំបង កាលពី​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០២០​។​

​នៅ​ព្រឹក​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០២០ លោក គង់ សោ​ភ័​ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ ស្ដីពី​ការចាត់វិធានការ ទប់ស្កាត់​ជំងឺ​កូ​វីដ ១៩ និង​វិធានការ​ចំពោះ​ប្រជាពលរដ្ឋ ដែល​បាន​ត្រឡប់​មកពី​ប្រទេស​ថៃ​។ ក្នុង​កិច្ចប្រជុំ​នេះដែរ មានការ​អញ្ជើញ​ចូលរួម​ពី កងកម្លាំង​ទាំង​៣ អភិបាលស្រុក ក្រុង និង​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត សរុប​៩០​នាក់​។​

​មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ​លោក​គង់​សោ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្តាល បាន​បញ្ជាក់ថា ដោយ​ពលករ​កម្ពុជា​ប្រហែល​១០០០​នាក់ បាន​ត្រឡប់មក​ក្នុងប្រទេស​កម្ពុជា តាម​ច្រក​ដូង ខេត្តបាត់ដំបង កាលពី​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០២០​។​

​លោក​បានស្នើ​ឲ្យ​មន្ត្រី​ជំនាញ និង​លោក​អភិបាលក្រុង ស្រុក ពិសេស​អាជ្ញាធរ ភូមិ ឃុំ ត្រូវមាន​វិធានការ​ដូចជា​៖ កំណត់​ចំនួន​ពលករ ទើប​ចូល​មកពី​ប្រទេស​ថៃ​ឲ្យ​បានជា​ក់លាក់ តាម​ភូមិ ឃុំ ស្រុក​នីមួយៗ​។ ដាក់​ពួកគាត់​ឲ្យ​នៅ​ដាច់ដោយឡែក​ចំនួន​១៤​ថ្ងៃ ហើយ​បើ​មានការ​សង្ស័យ ត្រូវ​នាំ​គាត់​ទៅពិនិត្យ និង​ព្យាបាល​ជាបន្ទាន់​។​

​លោក​អភិបាល ក៏បាន​បញ្ជាក់​បន្ថែមទៀត​ថា ខេត្តកណ្តាល គ្រោង​នឹង​យក​សាលារៀន​ចំនួន​២​កន្លែង ដើម្បី​ត្រៀម​ក្នុងករណី​មានការ​ឆ្លង​ធ្ងន់ធ្ងរ សម្រាប់​ជា​កន្លែង​ដាក់ និង​ព្យាបាល​អ្នកជំងឺ covid-១៩ ក្នុង​ខេត្តកណ្តាល​។​

​លោក​អភិបាលខេត្ត ក៏បាន​ជំរុញ​ឲ្យ​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ និង​អភិបាលក្រុង ស្រុក​ត្រូវ​បន្ត​ចុះ​អប់រំ និង​ផ្សព្វផ្សាយ ជា​លក្ខណៈ​យុទ្ធនាការ​ជាប្រចាំ ក្នុង​មូលដ្ឋាន​ភូមិ ឃុំ ស្រុក​របស់ខ្លួន នៅ​វិធីសាស្ត្រ​ការធ្វើ​អនាម័យ​ឲ្យ​បាន​ញឹកញាប់ កុំ​មានការ​ប្រមូល​ផ្ដំ​គ្នា ចេញ​ក្រៅ​ពាក់​ម៉ាស់​ឲ្យ​បាន​ត្រឹមត្រូវ និង​ការបង្ការ​នៃ​ការឆ្លង​វីរុស​កូ​វីដ​នេះ​(covid19)​។ ហើយ​លោក​អភិបាលខេត្ត បាន​ឧបត្ថម្ភ ដល់​គ្រប់​ស្រុក ក្រុង ក្នុងស្រុក ក្រុង នីមួយៗ​ថវិកា​៥​លាន​រៀល និង​បាន​ណែនាំ​ដល់​ស្រុក ក្រុង រៀបចំ​បង្កើត​គណៈកម្មកា​រ ក្នុងការ​ចាត់តាំង​អនុវត្ត​ឲ្យ​បានច្បាស់លាស់ ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ​១៩​នេះ​៕​ដោយ​៖​កូ​ឡាប​

spot_img
×