Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថៃ​រកឃើញ​អ្នក​ផ្ទុក​វីរុស ១២២​នាក់​បន្ថែមទៀត ធ្វើ​ឲ្យ​តួលេខ​ឆ្លង​សរុប​កើន​ដល់​ជិត ៨០០​នាក់​

spot_img

​ប្រទេស​ថៃ បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​កូ​រ៉ូ​ណា ចំនួន ១២២​នាក់​បន្ថែមទៀត បណ្តាល​ឲ្យ​តួលេខ​នៃ​អ្នក​ឆ្លង​សរុប​កើន​ដល់ ៧២១​នាក់​។ នេះ​បើតាម​ការបញ្ជាក់ របស់​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល ប្រកាស​នៅក្នុង​សន្និសីទ​ថ្ងៃ​ចន្ទ​នេះ​។​

​ក្នុងចំណោម​អ្នក​ឆ្លង​ថ្មី មាន ១០​ករណី​ឆ្លង​ឆ្លង​មកពី​ក្រៅប្រទេស​។​

​ចាប់តាំងពី​មានការ​ឆ្លង​វីរុស នៅក្នុង​ប្រទេស​ថៃ​មក មាន​អ្នកជំងឺ​ម្នាក់​ប៉ុណ្ណោះ បាន​ស្លាប់ ខណៈដែល​អ្នកជំងឺ ៥២​នាក់ ត្រូវបាន​ព្យាបាល​ជាសះស្បើយ និង​អនុញ្ញាត​ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ ខណៈ​អ្នក​នៅ​សេសសល់ កំពុង​ត្រូវ​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​។​

​ថៃ​បាន​ចាត់វិធានការ​ជាច្រើន ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល នៃ​វីរុស​កូ​រ៉ូ​ណា ដោយ​អាជ្ញាធរ បាន​បញ្ជា​ឲ្យ​បិទ​ហាង​ទាំងអស់ រយៈពេល ២២​ថ្ងៃ លើកលែងតែ​ផ្សារ​ទំនើប ដោយ​ការបិទ​នោះ ចាប់ផ្តើម​ពីថ្ងៃ​អាទិត្យ​ម្សិលមិញ​។​

​ចំណែក​សង្វៀន​ប្រដាល់ ហាង​ថែរក្សា​សម្ផស្ស និង​កន្លែង​ផ្សេងៗ​ទៀត ក៏ត្រូវ​បាន​បិទ​ដែរ​។ អ្នក​ដែល​ល្មើស​នឹង​វិធានការ នឹងត្រូវ​ប្រឈម​ការជាប់​គុក​រយៈពេល ១​ឆ្នាំ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Channelnewsasia​

spot_img
×