Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រំជួល​បេះដូង​! ប្រធានាធិបតី​ស៊ែ​ប៊ី​ថើប​ទង់​ជាតិចិន ដើម្បី​បង្ហាញ​ការដឹងគុណ ពេល​ក្រុមគ្រូពេទ្យ​ចិន​មកដល់​ព្រលានយន្តហោះ (​វីដេអូ​)

spot_img

​ប្រធានាធិបតី​ស៊ែ​ប៊ី​លោក Aleksandar Vucic បាន​ថ្លែងអំណរគុណ​ដល់​ក្រុមគ្រូពេទ្យ​ចិន​ដែល​បាន​ទៅដល់​ប្រទេស​ស៊ែ​ប៊ី កាលពី​ថ្ងៃ​សៅរ៍ តាមរយៈ​ការបង្ហាញ​នូវ​កាយវិការ​ដ៏​រំជួលចិត្ត ដោយបាន​ថើប​ទង់​ជាតិចិន នៅក្នុង​ការបង្ហាញ​ការដឹងគុណ​ចំពោះ​ការគាំទ្រ​ដល់​ប្រទេស​ខ្លួន ប្រឆាំងនឹង​វីរុស​កូ​វីដ​-១៩ ។​

​លោក Vucic បាន​មានប្រសាសន៍ថា​៖ “ ការមកដល់​របស់​អ្នកជំនាញ​សុខភាព​ចិន គឺមាន​សារៈសំខាន់​ខ្លាំងណាស់​សម្រាប់​ពួកយើង ពីព្រោះ​ពួកគេ​គឺជា​អ្នក​ដំបូង​ដែល​បាន​យកឈ្នះ «​សត្រូវ​» ដ៏​កាច​សាហាវ​នាពេល​បច្ចុប្បន្ននេះ​។​

​លោក​បាន​បន្ថែមថា​៖ “ អ្វីៗ​ទាំងអស់​នៅលើ​យន្ដហោះ​នេះ គឺជា​ជំនួយឥតសំណង​ដែលជា​អំណោយ​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។ យើង​គួរតែ​អរគុណ​ពួកគេ​ឲ្យ​អស់ពីដួងចិត្ត ព្រោះ​ពួកគេ​បានបង្ហាញ​ថា​ជា​មិត្ត​ដ៏​ល្អ​បំផុត​របស់​ស៊ែ​ប៊ី​និង​ស៊ែ​ប​” ។​

​យន្តហោះ​ធំជាងគេ​របស់​ស៊ែ​ប៊ី គឺ​យន្តហោះ Airbus A330 បាន​ចុះចត​ពី​ប្រទេស​ចិន​ជាមួយនឹង​ការដឹកជញ្ជូន «​ជំនួយ​ដ៏​ធំ​បំផុត​» នេះ​មកកាន់​ប្រទេស​ស៊ែ​ប៊ី រួមមាន​ឧបករណ៍​វេជ្ជសាស្ត្រ ឧបករណ៍​សន្តិសុខ និង​អ្នកជំនាញ​ជនជាតិ​ចិន​ចំនួន ៦ នាក់​។​

​កញ្ចប់​ជំនួយ​វេជ្ជសាស្ត្រ​ដែល​បានមកពី​ប្រទេស​ចិន​អាន​ជា​ភាសា​ចិន និង​ជា​Cyrillic ថា​៖ “​មិត្តភាព​ដែក ដែល​យើង​ចែករំលែក​នូវ​អ្វីដែល​ល្អ និង​អាក្រក់​!” ដោយ​បេះដូង​ដែលមាន​ទង់ជាតិ​ស៊ែ​ប៊ី​នៅ​ម្ខាង​និង​ទង់​ជាតិចិន​នៅ​ម្ខាង​ទៀត​។​

​ចំណែក​ប្រធានាធិបតី​ចិន​លោក ស៊ី បាន​និយាយ​នៅក្នុង​លិខិត​មួយ​ដែល​ទទួលបាន​ដោយ​ប្រធានាធិបតី​ស៊ែ​ប៊ី Vucic ថា​៖ ប្រទេស​ចិន​គាំទ្រ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ស៊ែ​ប៊ី ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​វីរុស​នេះ ហើយនឹង​ផ្តល់ឱ្យ​ប្រទេសមួយ​នេះ​នូវ​ជំនួយសម្ភារៈ និង​វេជ្ជសាស្ត្រ ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ចាំបាច់​ពី​ប្រទេស​ចិន ក៏ដូចជា​ជំនួយ​វិជ្ជាជីវៈ​។​

​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ Belgrade លោក Chen Bo បាន​មានប្រសាសន៍ថា ជំនួយ​នេះ​គឺជា​សញ្ញា​នៃ​“ មិត្តភាព​ដែក​” រវាង​ប្រទេស​ទាំងពីរ​។​

​អាជ្ញាធរ​ស៊ែរ​ប៊ី​បាន​រាយការណ៍​ថា មនុស្ស​ចំនួន ១៧១ នាក់ ដែល​ត្រូវបានធ្វើ​តេ​ស្តិ៍​វិជ្ជមាន​ចំពោះ​មេរោគ​ឆ្លង និង​ការស្លាប់​ម្នាក់​ដែល​ពាក់ព័ន្ធ​។​

​រដ្ឋាភិបាល​បានដាក់​ចេញ​នូវ​វិធានការណ៍​តឹងរ៉ឹង​កាលពី​ថ្ងៃ​សុក្រ រួមមាន​ការបិទ​ហាង​កាហ្វេ ភោជនីយដ្ឋាន និង​ឧទ្យាន​នានា និង​បានអនុម័ត​បម្រាម​គោចរ​ចាប់ពី​ម៉ោង ៨ យប់ រហូតដល់​ម៉ោង ៥ ភ្លឺ ។​

​លោក Vucic បាន​និយាយថា សាល​មួយ​នៃ​សាល​នៅឯ​ពិព័រណ៍ Belgrade នឹង​ត្រូវបាន​ប្រែក្លាយជា​មន្ទីរពេទ្យ​ដែលមាន​គ្រែ​ចំនួន ៣០០០ ដើម្បី​ផ្ទុក​មនុស្ស​ដែល​ឆ្លង​វីរុស​នេះ​៕

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ CGTN)​

spot_img
×