Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​បងប្អូន​ប្រជាពលរដ្ឋ ដែល​ទើប​ត្រឡប់​មកពី​ធ្វើការ​នៅ​ប្រទេស​ថៃ ត្រូវ​ស្នាក់នៅ​ដាច់ដោយឡែក ចំនួន​១៤​ថ្ងៃ​

spot_img

​ភ្នំពេញ ៖ ដើម្បី​ការពារ ការរីក​រាលដាល​វីរុស​កូ​វីដ​១៩ ខណៈដែល​គិត​ត្រឹម​ថ្ងៃទី​២៣ ខែមីនា​នេះ អ្នក​កើត​ជំងឺ​កូ​វីដ​១៩ កើន​ដល់​៨៦​នាក់​ហើយ​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ ស្នើ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​ទើប​ត្រឡប់​មកពី​ធ្វើការ​នៅ​ប្រទេស​ថៃ និង​បណ្ដា​ប្រទេស​មួយចំនួនទៀត ត្រូវអនុវត្ត​ន៍តា​មកា​រ​ណែនាំ​ចំនួន​៤​ចំណុច ជាពិសេស​ស្នាក់នៅ​ដាច់ដោយឡែក​ចំនួន​១៤​ថ្ងៃ​។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០២០​នេះ បានចេញ​សេចក្ដីជូនដំណឹង ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​ទើប​ត្រឡប់​មកពី ធ្វើការ​នៅ​ប្រទេស​ថៃ និង​បណ្ដា​ប្រទេស​ផ្សេងៗ​មួយចំនួន​ទៀតថា​មេរោគ​កូ​វីដ​១៩ បាននិងកំពុង​រាតត្បាត​នៅ​ទូទាំង​ពិភពលោក ដោយឡែក​នៅ​កម្ពុជា ក្រសួងសុខាភិបាល បាន​រកឃើញ​អ្នកមាន​ផ្ទុកមេរោគ​កូ​វីដ​១៩ ចំនួន​៨៦​ករណី គិត​ត្រឹម​ថ្ងៃទី​២៣​មីនា​នេះ ហើយ​មេរោគ​នេះ​កំពុងតែបន្ត​រីក​រាលដាល់​ជា​បន្តបន្ទាប់​។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ណែនាំ ដល់​ពលរដ្ឋ ត្រូវ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ COVID-19 ហើយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏បាន​ប្រកាស​លេខ​ទូរស័ព្ទ ថ្នាក់ដឹកនាំ និង​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ទើប​មកពី​ប្រទេស​ថៃ និង​ប្រទេស​ផ្សេងទៀត រាយការណ៍​ពី​កន្លែង​ស្នាក់នៅ ដើម្បី​អាជ្ញាធរ​អាច​ក្ដោប​ក្ដាប់​ព័ត៌មាន​បាន និង​ងាយស្រួល​ណែនាំ​បន្ដ​៕​ដោយ​៖​កូ​ឡាប​

spot_img
×