Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរខេត្ត​កំពង់ស្ពឺ យក​ទីតាំង ៤ កន្លែង សម្រាប់​ទទួល​ពិនិត្យ​ព្យាបាល​អ្នកជំងឺ​កូ​វីដ​១៩ មកពី​ក្រៅប្រទេស​

spot_img

​កំពង់ស្ពឺ ៖ អភិបាលខេត្ត​កំពង់ស្ពឺ វ៉ី សំណាង អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ ដែល​ទើបតែ​វិលត្រឡប់​មកពី​ក្រៅប្រទេស​វិញ ត្រូវ​នៅ​ដាច់ដោយឡែក​រយៈពេល ១៤​ថ្ងៃ ពី​អ្នកដទៃ ហើយ​បាន​យក​ទីតាំង ៤ កន្លែង មាន មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ស្ពឺ វិទ្យាល័យ​កំពង់ស្ពឺ វិទ្យាល័យ​សម្ដេចឪ​សម្ដេចម៉ែ និង​មជ្ឈមណ្ឌល​អភិវឌ្ឍន៍ជនបទ​កម្ពុជា​-​កូរ៉េ សម្រាប់​ទទួល​ពិនិត្យ​ព្យាបាល​អ្នកជំងឺ​កូ​វីដ​១៩ ។​

នា​ព្រឹក​ថ្ងៃទី ២៣ ខែមីនា ឆ្នាំ​២០២០ ឯកឧត្តម វ៉ី សំណាង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ត្រួតពិនិត្យ​និង​ត្រៀម​រៀបចំ​ទីតាំង​សម្រាប់​ទទួល​ពិនិត្យ​ព្យាបាល​អ្នកជំងឺ​កូ​វីដ​១៩ ប្រសិនបើ​មាន​ករណីនេះ​កើតឡើង​នៅក្នុង​ទឹកដី​ខេត្តកំពង់ស្ពឺ ។​

​ទីតាំង​ទាំង ៤ នោះ​មាន​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ស្ពឺ វិទ្យាល័យ​កំពង់ស្ពឺ វិទ្យាល័យ​សម្ដេចឪ​សម្ដេចម៉ែ និង​មជ្ឈមណ្ឌល​អភិវឌ្ឍន៍ជនបទ​កម្ពុជា​-​កូរ៉េ ជាក់ស្ដែង​ដោយ​មើលឃើញ​នូវ​ទីតាំង​ធំ​ទូលាយ​មាន​ខ្យល់​កាសចេញ​ចូល​គ្រប់គ្រាន់ មាន​បន្ទប់​ទឹកស្អាត​និង​ទឹក​ភ្លើង​ប្រើប្រាស់​គ្រប់គ្រាន់ និង​បន្ទប់​ប្រកបដោយ​ផាសុខភាព ឯកឧត្តម វ៉ី​សំណាង អភិបាល​នៃ​គណៈ​អភិបាលខេត្ត បានសម្រេច​ចិត្ត​ជ្រើស​រើសយក​ទីតាំង​មជ្ឈមណ្ឌល​អភិវឌ្ឍន៍ជនបទ​កម្ពុជា​-​កូរ៉េ ក្នុងចំណោម​ទីតាំង​ទាំង​៤ សម្រាប់​ត្រៀម​ទទួល​និង​ពិនិត្យ​ព្យាបាល​អ្នកជំងឺ​ខូ​វីដ​១៩ ក្នុងករណី​កើតមានឡើង​នូវ​ជំងឺ​នេះ ។​

​លោក វ៉ី សំណាង អភិបាល​នៃ​គណៈ​អភិបាលខេត្ត ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​ទើបតែ​វិលត្រឡប់​មកពី​ក្រៅប្រទេស​វិញ ត្រូវ​នៅ​ដាច់ដោយឡែក ពី​អ្នកដទៃ​រយៈពេល ១៤​ថ្ងៃ នឹង​បន្ត​តាមដាន​សុខភាព​ខ្លួនឯង ប្រសិនបើ​សង្ស័យថា ខ្លួន​មាន​ផ្ទុក​នូវ​វ៉ី​រុស​កូ​វីដ ១៩​នេះ សូម​ទំនាក់ទំនង​ទៅកាន់​លេខ​ទូរស័ព្ទ 115 ឬ​មន្ទីរពេទ្យ​ដែល​នៅ​ជិត​លោកអ្នក​បំផុត ។​

​សូមបញ្ជាក់​ផងដែរ​ថា គិត​មកដល់ពេលនេះ ខេត្តកំពង់ស្ពឺ មិនទាន់មាន​ករណី​ជំងឺ​កូ​វីដ ១៩ កើតឡើង​នោះទេ បើទោះជា​យ៉ាងនេះ​ក្ដី សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​នូវ​ជំងឺ​នេះ ដោយ​ប្រកាន់ខ្ជាប់​នូវ​ការរស់នៅ​ស្អាត ហូប​ស្អាត និង​លាងដៃ​ជាមួយ​ទឹកសាប៊ូ​ឱ្យបាន​ញឹកញាប់ ៕​ដោយ​៖​កូ​ឡាប​

spot_img
×