Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រោះ​តែ​ចង់​ស្អាត នារី​ម្នាក់​នេះ ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​ឡើង​យន្តហោះ ព្រោះ​មាន​មុខមាត់​ខុស​ពី​អត្តសញ្ញាណ​ប័ណ្ណ​

spot_img

​ស្ត្រី​ជនជាតិ​ម្នាក់​បាន​ត្រូវ​ហាមឃាត់​មិន​ឲ្យ​ឡើង​យន្តហោះ​ព្រោះ​ត្រូវ​ពិនិត្យឃើញថា មុខមាត់​របស់​នាង​មិន​ដូចជា​រូប​ក្នុង​អត្តសញ្ញាណ​ប័ណ្ណ ក្រោយមក​ទើប​ដឹងថា នាង​ទើបតែ​ធ្វើការ​វះកាត់​កែ​សម្ផស្ស ។ ស្ត្រី​ត្រកូល ចាង វ័យ​២៨​ឆ្នាំ ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​ឡើង​យន្ត​ចេញពី ឆេង​ឌូ ទៅកាន់​សៀង​ហៃ ក្រោយ​ពី​បំពេញ​បែបបទ​មិន​ឲ្យ​ឡើង​យន្តហោះ ដោយហេតុ​ថា ភ្នាក់ងារ​សន្តិសុខ​ពេល​ពិនិត្យ​អត្តសញ្ញាណប័ណ្ណ​ប្រៀប​នឹង​រូប​ពិត​វា​ពុំ​ដូចគ្នា​សោះ​។​

​ផ្ទៃមុខ​របស់​នារី​ចាង មុន​នឹង​ក្រោយ​វះកាត់​កែ​សម្ផស្ស​

​ទោះបីជា​នារី​ត្រកូល​ចាង បាន​ប្រឹងប្រែង​បកស្រាយ​ប្រាប់​ភ្នាក់ងារ​សន្តិសុខ​ថា នាង​ទើប​ធ្វើការ​វះកាត់​កែ​សម្ផស្ស ហើយ​ពុំ​ទាន់​សុំ​ប្តូរ​អត្តសញ្ញាណប័ណ្ណ​ក្តីក៏​ពុំ​ទទួលបាន​ការយល់​ព្រម​ដែរ​។​

​ភ្លាមៗ​នោះ នាង​បាន​ទៅ​កាន់​ប៉ុស្តិ៍​ប៉ូលិស ហើយ​ចំណាយពេល​អស់ ៤​ម៉ោង ដើម្បី​បញ្ជាក់​ថា នាង​និង​មនុស្ស​ក្នុង​អត្តសញ្ញាណប័ណ្ណ​គឺ​តែមួយ ទោះ​យ៉ាងណា​ជើងហោះហើរ​ដែល​នាង​បាន​ចំណាយ​ប្រាក់​ទិញ​សំបុត្រ​អស់ ២០០​ដុល្លារ បាន​ចាកចេញ​ទៅ​បាត់​។ នារី​ត្រកូល​ចាង​ពុំមាន​ជម្រើស​អ្វី​ក្រៅពី​ធ្វើ​ដំណើរ​តាម​រថភ្លើង​ទៅកាន់​សៀង​ហៃ​ឡើយ​។​

​ប៉ូលិស​ចិន បាន​អំពាវនាវ​ឲ្យ​អ្នក​ដែល​ធ្វើ​ការវះកាត់​កែ​សម្ផស្ស គប្បី​មក​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ប្តូរ​រូបថត​ឲ្យបាន​ទាន់​ពេល ចៀសវាង​នូវ​ហេតុការណ៍​កើតឡើង​ជា​យថាហេតុ​។​

​បំណង​ចង់​ស្អាត ពុំមែន​ជា​កំហុស​ឡើយ ប៉ុន្តែ​សុភាពនារី​ទាំងឡាយ​គប្បី​រៀបចំ​ឯកសារ​ប្តូរ​ដាក់​រូបភាព​ថ្មី​របស់​ខ្លួន​ក្នុង​លិខិតស្នាម​ឯកសារ​ឯកជន ពុំនោះសោត​អ្នក​អាច​រង​ទទួល​ការខាតបង់​លើសពី​នារី​ត្រកូល​ចាង ខាងលើ​នេះ​ទៅទៀត​៕ ចន្ទ្រា​

spot_img
×