Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ពឹកមុខ! ជន​ល្បីៗ និង​អ្នកនយោបាយ​មួយចំនួន ចេញមុខ​ព្រលះ​លោក ត្រាំ ធ្ងន់ៗ​ ដែលប្រើ​ពាក្យ​ប្រកាន់​ជាតិ​សាសន៍​ដ៏​អាក្រក់​ហៅ Covid-19 ថា «​វីរុស​ចិន​» (​វីដេអូ​)

spot_img

​ជន​ល្បីៗ និង​អ្នកនយោបាយ​ជាច្រើន បាន​កំពុង​នាំគ្នា​ព្រលះ​ទៅលើ​លោក ដូ​ណា​ល់ ត្រាំ ចំពោះ​ការប្រើ​ពាក្យ​ដ៏​អាក្រក់​ស្តាប់​ហៅ Covid-19 ថា «​វីរុស​ចិន​» ជំនួស​ឲ្យ​អង្គការ​សុខភាព​ពិភពលោក​បានអនុម័ត ។​

​នៅ​ទីក្រុង​ញូវយ៉ក អ្នកនយោបាយ​ក្នុង​តំបន់​បាន​រិះគន់​លោក Trump ចំពោះ​ការហៅ Covid-19 ជា “ វីរុស​ចិន​” ឬ “Chinese Virus” ក្នុងកំឡុងពេល​ធ្វើ​សេចក្តីប្រកាស​ព័ត៌មាន​ផ្លូវការ​របស់លោក​, នេះ​បើ​យោងតាម Flushingpost ។​

​សមាជិក​ក្រុមប្រឹក្សា​លោក Peter Koo បាន​ជម្រុញ​ឱ្យ​អ្នកនយោបាយ និង​សមាជិក​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ ប្រើប្រាស់​ពាក្យ​ដែល​អង្គការ​សុខភាព​ពិភពលោក​បានអនុម័ត សម្រាប់​វីរុស​ថ្មី​ឆ្នាំ ២០១៩៖ COVID-19 ។​

​លោក​និយាយថា “​មិន​ត្រឹមតែ​ព្យាយាម​ធ្វើឱ្យ​ធម្មតា​នូវ​ពាក្យ «​វីរុស​របស់​ចិន​» ដោយ​មិន​គោរព​តាម​និយមន័យ​ផ្លូវការ​របស់​ពួកគេ​ចំពោះ​វីរុស​នេះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​បង្ក​ជា​ភាព​តានតឹង​ជាតិ​សាសន៍​ផងដែរ​” ។ លោក​បន្តថា​៖ “ នេះ​មិនមែនជា​វីរុស​ដែល​ជះឥទ្ធិពល​ដល់​ប្រទេសមួយ ឬ​ក្រុមមនុស្ស​នោះទេ​។ វីរុស​កូ​រ៉ូ​ណា​នេះ គឺ​មាននៅ​ទូទាំង​ពិភពលោក​។ ហេតុនេះ យើង​ត្រូវតែ​រួមដៃគ្នា​ប្រយុទ្ធ​ប្រឆាំងនឹង​វា​ទាំងអស់គ្នា​” ។​

​លោក Bill de Blasio ចៅហ្វាយក្រុង​ញូវយ៉ក​បាន​ថ្កោលទោស​ចំពោះ​ការប្រើប្រាស់​ពាក្យ​របស់លោក Trump និង​ទង្វើ​បញ្ឆេះ​ការ​កាន់​លទ្ធិ​ឬ​បក្ស​ណាមួយ​កាន់តែខ្លាំង​ឡើង តាមរយៈ​ការ​បង្ហោះ​លើ​បណ្តាញ​សង្គម Twitter របស់គាត់ កាលពី​ថ្ងៃ​ច័ន្ទ​។​

​ទោះយ៉ាងណា ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​កាលពី​ថ្ងៃ​ពុធ លោក Trump បាន​ការពារ​ការប្រើប្រាស់​ពាក្យពេចន៍​របស់ខ្លួន​ដែល​ហៅ “​មេរោគ​ចិន​” ដោយ​ទ​ទួ​ច​ថា​វីរុស​នេះ​គឺ​មកពី​ប្រទេស​ចិន​៕

ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ nextshark)

spot_img
×