Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរខេត្ត​បាត់ដំបង យក​វិទ្យាល័យ​ព្រះមុនីវង្ស សម្រាប់​ព្យាបាល ការ​រាតត្បាត ឆ្លង​ជំងឺ​កូ​វីដ​-១៩ លើ​ពលករ​មកពី​ក្រៅប្រទេស

spot_img

​បាត់ដំបង​៖ អាជ្ញាធរខេត្ត​បាត់ដំបង បានកំណត់​យក​ទីតាំង​សាលារៀន “​វិទ្យាល័យ​ព្រះមុនីវង្ស​” ដើម្បី​រៀបចំ និង​ត្រៀម​បង្ការ​ទុកជាមុន ដើម្បី​ទទួល​បងប្អូន​ប្រជាពលរដ្ឋ ដែល​ស្ម័គ្រចិត្ត និង​មក​ពិគ្រោះ​ទទួល​ការពិនិត្យ និង​ការការពារ ដើម្បី​ប្រយុទ្ធប្រឆាំង​ពី​ការ​រាតត្បាត ឆ្លង​ជំងឺ​កូ​វីដ​-១៩ ជាពិសេស​បងប្អូន​ពល​ករ​ខ្មែរ ដែល​មកពី​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ និង​ប្រទេស​ផ្សេងៗ​ទៀត​។​

​ព្រឹក​ថ្ងៃទី ២៣ ខែមីនា ឆ្នាំ​២០២០ លោក​ងួន រតនៈ អភិបាល នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង ព្រមទាំង​ថ្នាក់ដឹកនាំ​កងកម្លាំង មន្ទីរជំនាញ​ពាក់ព័ន្ធ បាន​អញ្ជើញ​ចុះ​ពិនិត្យ និង កំណត់​យក​ទីតាំង​សាលារៀន “​វិទ្យាល័យ​ព្រះមុនីវង្ស​” ដើម្បី​រៀបចំ និង​ត្រៀម​បង្ការ​ទុកជាមុន ដើម្បី​ទទួល​បងប្អូន​ប្រជាពលរដ្ឋ ដែល​ស្ម័គ្រចិត្ត និង​មក​ពិគ្រោះ​ទទួល​ការពិនិត្យ​និង​ការការពារ ដើម្បី​ប្រយុទ្ធប្រឆាំង​ពី​ការ​រាតត្បាត ឆ្លង​ជំងឺ​កូ​វីដ​-១៩ ។​

​លោក​អភិបាលខេត្ត​បាត់ដំបង បាន​ឲ្យ​ដឹងថា ៖​ការចុះ​ត្រួតពិនិត្យ​និង​ត្រៀម​បម្រុង​ទុក ទីតាំង ដោយ​កំណត់​យក​ទីតាំង​វិទ្យាល័យ​ព្រះមុនីវង្ស​នេះ គឺ​ក្នុង​គោលបំណង ដើម្បី​មាន​វិធានការ ចាំបាច់​ត្រៀម​ទុកជាមុន ដើម្បី​កំណត់​យក​ទីតាំង​ជាក់លាក់ ក្នុងករណី​ចាំបាច់ ដើម្បី​បង្ការ​ទប់ស្កាត់ ការ​រាតត្បាត​ពី​ជំងឺ​ផ្លូវដង្ហើម (​កូ​វីដ​-១៩)​។​

​ជា​ជំហាន​ដំបូង ក្នុងការ​ត្រៀម​បម្រុង​នេះ រដ្ឋបាលខេត្ត​បាត់ដំបង បានកំណត់​យក​ផ្នែក​អគារ​ខាងលិច ជាប់​របង និង​រៀបចំ​ចំនួន ៥​បន្ទប់ ផ្នែក​ជាន់​ផ្ទាល់​ដី ដើម្បី​ត្រៀម​បម្រុង​ទុក ក្នុង​ការទទួល​ពិគ្រោះ និង​ផ្តល់​សេវា ត្រួតពិនិត្យ​ចំពោះ​បងប្អូន ដែល​ស្ម័គ្រចិត្ត​មក​ធ្វើតេស្ត​ពី​ជំងឺឆ្លង​( កូ​វីដ​-19) និង​បងប្អូន​ដែល​សង្ស័យថា មាន​ពាក់ព័ន្ធ​មកពី​តំបន់​ដែល​កំពុងតែ​កើត “​ជំងឺឆ្លង​កូ​វីដ​-19″​ដោយនៅ​ទីនោះ មានការ​ថែទាំ និង​ការផ្តល់សេវា​ពិគ្រោះ និង​ត្រួតពិនិត្យ​យ៉ាង​ម៉ត់ចត់ ពី​ក្រុមគ្រូពេទ្យ​ជំនាញ​ប្រចាំការ​នៅ​ទី​នះ​៕​ដោយ​៖​កូ​ឡាប​


spot_img
×