Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមការងារ​បច្ចេកទេស​បានមក​បាញ់ថ្នាំ​សម្លាប់​មេរោគ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​វីរុស​កូ​វីដ​១៩

spot_img

​ភ្នំពេញ​៖ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាលរាជធានី​ភ្នំពេញ បាន​ចុះ​ត្រួតពិនិត្យ​តាម​ការិយាល័យ​ធ្វើការ របស់​បណ្តា​ផែន និង​ការិយាល័យ​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ធានា​ឲ្យ​បាន​នូវ​អនាម័យ និង​បរិស្ថាន​ស្អាត ដើម្បី​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​វីរុស​កូ​វីដ​១៩ ។​

​ម្យ៉ាងវិញទៀត លោកស្នងការ​បាន​ណែនាំ​ដល់​តាម​បណ្តា​ផែន​ទាំងអស់ ត្រូវ​ត្រៀម​ម៉ាស់ និង​អាល់កុល​ដើម្បី​ផ្តល់ជូន​ដល់​មន្ត្រី​តាម​ការិយាល័យ​ជំនាញ ។​

​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៣ ខែមីនា ឆ្នាំ​២០២០ ក្រុមការងារ​បច្ចេកទេស​បានមក​បាញ់ថ្នាំ​សម្លាប់​មេរោគ នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ។​

​មន្ត្រី​ជំនាញ និង នគរបាល​ការិយាល័យ​សុខាភិបាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានធ្វើការ​ផ្សព្វផ្សាយ អប់រំ​ចំណេះដឹង​បង្ការ ទប់ស្កាត់ ជំងឺឆ្លង​ផ្លូវដង្ហើម​កូ​វីដ​១៩ និង​បាញ់ថ្នាំ​កម្ចាត់​មេរោគ នៅតាម​បណ្តា​ការិយាល័យ​ជំនាញ កន្លែងធ្វើការ​ងារ របស់​មន្ត្រីនគរបាល និង​សាលប្រជុំ​នៅ​ស្នងការដ្ឋាន នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ចូលរួម​អនុវត្ត​វិធានការ​បង្ការ ទប់ស្កាត់ ជំងឺឆ្លង​ផ្លូវដង្ហើម​កូ​វីដ​១៩ ដើម្បី​ចៀស​ផុតពី​ការឆ្លង​ជំងឺ​ដ៏​អាក្រក់​នេះ​។ ខណៈដែល​បញ្ហា​ជំងឺឆ្លង​ផ្លូវដង្ហើម​កូ​វីដ​១៩ ត្រូវគេ​មើលឃើញថា កំពុង​រាតត្បាត​នៅតាម​ប្រទេស​ជាច្រើន នៅក្នុង​ពិភពលោក បណ្តាលឱ្យ​មនុស្ស​ស្លាប់​ជា​បន្តបន្ទាប់ គួរឱ្យ​ព្រួយបារម្ភ​។ ដោយឡែក​នៅ​កម្ពុជា ជំងឺឆ្លង​ផ្លូវ ដង្ហើម​កូ​វីដ​១៩ ក៏​បាននិងកំពុង​ទទួល​រងគ្រោះ​ផងដែរ​។​

​ជុំវិញ​នៃ​ការអនុវត្ត​វិធានការ​បង្ការ ទប់ស្កាត់ ជំងឺឆ្លង​ផ្លូវដង្ហើម​កូ​វីដ​១៩ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​គិតគូរ​ខ្ពស់​ទៅលើ​សុខុមាលភាព​មន្ត្រីនគរបាល​ក្រោម​ឱវាទ ដែល​កំពុង​បំពេញភារកិច្ច រក្សា​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព​សង្គម​នៅក្នុង​រាជធានី​ភ្នំពេញ និង​អនុវត្តតាម​សេចក្តី ប្រកាស​ណែនាំ​ពី លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ក៏បាន​ណែនាំ​ដល់​មន្ត្រីនគរបាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ទាំងអស់ ត្រូវអនុវត្ត​វិធានការ​អនាម័យ មុន​ចូល​កន្លែងធ្វើការ​ត្រូវ​លាងដៃ និង​អាល់កុល ឬ​សាប៊ូ ពាក់​ម៉ាស់ ត្រូវ​សម្អាត​អនាម័យ​ជានិច្ច​នៅ កន្លែងធ្វើការ​ងារ និង​ត្រួតពិនិត្យ​សុខភាព និង វាស់​កម្តៅ​ក្នុង​ខ្លួន​ជាប្រចាំ ។ បាន​ផ្អាក​ជា​បណ្តោះអាសន្ន នៃ​កិច្ចប្រជុំ ការ​សំណេះសំណាល ឬ​សិក្ខាសាលា​ដែលមាន លក្ខណៈ​ទ្រង់ទ្រាយ​ធំ​។ ក៏បាន​ចាត់​មន្ត្រី​ការិយាល័យ​សុខាភិបាល ចុះ​ផ្សព្វផ្សាយ​អប់រំ អំពី​វិធាន​ការបង្ការ​ទប់ស្កាត់​ជំងឺឆ្លង​ផ្លូវដង្ហើម​កូ​វីដ​១៩ នៅតាម​អង្គភាព នានា​ចំណុះ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ជូន​ដល់​មន្ត្រីនគរបាល​ទាំងអស់ ឱ្យបាន​យល់ដឹង ហើយ​នាំគ្នា​ចូលរួម​អនុវត្ត​វិធានការ បង្ការ​ជំងឺឆ្លង​នេះ ឱ្យមាន​ប្រសិទ្ធភាព​បំផុត​។​

​បើតាម​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង CDC បាន​ផ្សាយ​ព័ត៌មាន​ថា រហូត​ម៉ោង ១០​ព្រឹក ថ្ងៃទី ២៣ មីនា ២០២០ យើង​រកឃើញ​អ្នកជំងឺ COVID-19 សរុប​ទាំងអស់​ចំនួន ៨៦​ករណី​។ រហូត​ពេលនេះ​យើង​បាន​ព្យាបាល​ជា​ពីរ​នាក់​ហើយ គឺ​ជន​ជាតិចិន​១​នាក់ និង​ជនជាតិ​អង់គ្លេស​១​នាក់ ។ យើង​ពុំទាន់​រកឃើញ​ភ័ស្តុតាង​បញ្ជាក់ថា មានការ​ឆ្លង​ក្នុង​សហគមន៍​នៅឡើយ​ទេ តែ​លទ្ធភាព​នឹង​អាច​កើតមានឡើង​៕​ដោយ​៖​កូ​ឡាប​

spot_img
×