Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរ​ខេត្តតាកែវ ត្រៀម​៦០​បន្ទប់ ធ្វើជា​កន្លែង​សម្រាប់​ព្យាបាល​អ្នក​ផ្ទុក​ជំងឺ​កូ​វីដ​១៩

spot_img

​តាកែវ​៖ ដើម្បី​ឆ្លើយតប​ទៅនឹង​ការការពារ​ពី​ការរីក​រាលដាល ក៏ដូចជា​ការត្រៀម​លក្ខណៈ​ទុកជាមុន ក្នុងការ​បង្ការ នឹង​ការពារ​នូវ​ជំងឺ​ផ្លូវដង្ហើម​ដ៏​កាច​សាហាវ គឺ​ជំងឺ​កូ​វីដ​១៩ លោក អ៊ូច ភា អភិបាល​ខេត្តតាកែវ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៣ ខែមីនា​នេះ បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ចុះទៅពិនិត្យ​មើល​អគារ​អន្តេវាសិកដ្ឋាន ដែលជា​អគារ​សម្រាប់​ស្នាក់នៅ​របស់​គរុ​សិស្ស នៅ​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​តាកែវ កម្ពស់​៣​ជាន់ មាន​៦០​បន្ទប់ ត្រៀម​ទុកជាមុន សម្រាប់​ព្យាបាល និង​ដាក់​ដាច់ដោយឡែក​ចំពោះ​អ្នក​ដែល​សង្ស័យ ឬ​មាន​ផ្ទុក​ជំងឺ​កូ​វីដ​១៩​នេះ ។

មានប្រសាសន៍​នាឱកាស​នោះ ឯកឧត្តម អ៊ូច ភា អភិបាល​នៃ​គណៈ​អភិបាល​ខេត្តតាកែវ បាន​មានប្រសាសន៍ថា ដោយ​មា​ការណែនាំ​ដ៏​ខ្ពស់​ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា គឺ​ឲ្យ​ខេត្ត​នីមួយៗ ត្រៀមលក្ខណ​ស​ម្ប​តិ្ត ក្នុងការ​រៀបចំ និង​រក​ទីកន្លែង ដើម្បី​ត្រៀម​បង្ការ​ក្នុងករណី ដែល​ជំងឺ​កូ​វីដ​១៩​ផ្ទុះឡើង នៅ​ខេត្ត​ណា ខេត្ត​នោះ ត្រូវ​រក​កន្លែង​សម្រាប់​ដាក់​អ្នកជំងឺ​កូ​វីដ​នេះ ដាច់ដោយឡែក និង​ព្យាបាល​ពួកគាត់ ។

​លោក អ៊ូច ភា បាន​គូស​បញ្ជាក់ទៀតថា សម្រាប់​ខេត្តតាកែវ យើង​មាន​អគារ​អន្តេវាសិកដ្ឋាន ដែលជា​អំណោយ​របស់​សម្តេច​តេ​ជោ ត្រៀម​ទុក​សម្រាប់​អ្នក​សង្ស័យ កើតមាន​ជំងឺ​កូ​វីដ​១៩​នេះ ហើយ​តាម​ការពិនិត្យ​ជាក់ស្តែង​ថ្ងៃនេះ យើង​បាន​ពិនិត្យឃើញថា អគារ​ស្នាក់នៅ​របស់​គ​រុ​សិស្ស​នេះ មាន​បន្ទប់​នីមួយៗ ដែលមាន​បំពាក់​រួចជាស្រេច នូវ​ទឹក ភ្លើង បន្ទប់ទឹក កង្ហារ​ជាដើម ប៉ុន្តែ​បន្ទប់​នីមួយៗ​មិនទាន់​ស្អាត ដូច្នោះ​ហើយ​យើង​នឹង​សម្អាត​អគារ​នេះ​ឲ្យ​ស្អាត នឹងមាន​អនាម័យ ពិសេស​គឺ​បាញ់ថ្នាំ​សម្លាប់​មេរោគ​ឲ្យ​អស់​សិន ហើយនឹង​ឲ្យ​មន្ទីរ​សុខាភិបាល​ខេត្ត បញ្ជូន​គ្រែ ព្រមទាំង​សម្ភារៈ និង​បរិក្ខារ​ពេទ្យ​មួយចំនួន​ថែម​ទៀតផង មក​អគារ​នេះ ដើម្បី​បាន​ទាន់សភាពការណ៍ ពោលគឺ​ធ្វើយ៉ាងណា យើង​បាន​បង្ការ និង​ការ​ទុកជាមុន​ជានិច្ច កុំ​ឲ្យ​រីក​រាលដាល​កាន់តែ​ធំ​។​

​លោក​អភិបាលខេត្ត បន្ថែមទៀតថា ដោយឡែក​ចំពោះ​ពលករ ដែល​ពួកគាត់​វិល​ត្រឡប់មក ពី​ប្រទេស​ថៃ​វិញ លោក​ក៏បាន​ជូនដំណឹង​ទៅកាន់​អាជ្ញាធរ​មូលដ្ឋាន ឲ្យ​មានការ​ស្រាវជ្រាវ និង​ចាត់វិធានការ​បន្ទាន់ ដោយ​ឲ្យ​ពួកគាត់​នៅ​ដាច់ដោយឡែក ពី​ក្រុមគ្រួសារ​រយៈពេល​១៤​ថ្ងៃ ដូច​អ្វីដែល​ក្រសួងសុខាភិបាល បានប្រកាស ព្រោះ​យើង​មិនបាន​ដឹងថា ពួកគាត់​មាន​ផ្ទុក ឬ​មិនមាន​ជំងឺ​កូ​វីដ​១៩​នេះ​ទេ ប៉ុន្តែ​ប្រសិនបើ​មាន​ករណី​សង្ស័យ​ណាមួយ មន្ទីរ​សុខាភិបាល​ខេត្ត ក៏ដូចជា​មន្ទីរពេទ្យបង្អែក​របស់​ខេត្ត នឹង​ទៅដល់​ភ្លាមៗ​តែម្តង ៕​ដោយ​៖​តាកែវ​

spot_img
×