Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីនគរបាល​ខេត្តតាកែវ សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ចុះ​កំណត់​អត្តសញ្ញាណ ពលករ​មកពី​ថៃ និង​ណែនាំ​ឲ្យ​ពួកគាត់ នៅ​ដាច់ដោយឡែក​ពី​ក្រុមគ្រួសារ​សិន​

spot_img

​តាកែវ​៖ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​វង់ ណា​វុ​ធ និង​លោក​វរសេនីយ៍ឯក ឆឹង រតនៈ ស្នងការរង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ នៅ​ព្រឹក​ថ្ងៃទី ២៣ ខែមីនា ឆ្នាំ​២០២០ នេះ បាន​ចុះ​ផ្សព្វផ្សាយ​ការងារ​បន្ទាន់​មួយ ដល់​មន្ត្រីនគរបាល​មូលដ្ឋាន នៅ​ស្រុក​គីរីវង់​ទាំងអស់ ត្រូវ​សហការ​ជាមួយ និង​អាជ្ញាធរ​មូលដ្ឋាន ចុះ​ត្រួតពិនិត្យ​កំណត់​ចំនួន​ពលករ ឱ្យបាន​ជាក់លាក់ និង​ណែនាំ​ឱ្យ​ពួកគេ​នៅ​ដាច់ដោយឡែក​១៤​ថ្ងៃ​សិន ហើយ​បើ​សង្ស័យ​ត្រូវ​នាំមក​ពិនិត្យ​ភ្លាម ។​

​សូមបញ្ជាក់​ផងដែរ​ថា ចំពោះ​វិធានការ​បន្ទាន់​នេះ គឺ​ក្រោម​ការបញ្ជា​ផ្ទាល់​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ ក្នុង​កិច្ចការ​ចាត់វិធានការ ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​covid-19 ចំពោះ​ពលរដ្ឋ ដែល​បាន​ត្រឡប់​មកពី​ប្រទេស​ថៃ ដោយ​មិនបាន​ធ្វើការ​ពិនិត្យ​សុខភាព​។

មានប្រសាសន៍​នៅក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​នោះដែរ​លោក ឆឹង រតនៈ ស្នងការ​ង​ទ​ទួ​ផែន​គ្រប់គ្រង​ធនធានមនុស្ស​បានលើកឡើង​ថា ដោយមាន​ពលករ​កម្ពុ​ជា​ជាច្រើន​នាក់ បាន​វិលត្រឡប់​មកពី​ប្រទេស​ថៃ ចូលក្នុង​ប្រទេស​កម្ពុជា តាម​ច្រក​នានា នៅ​ខេត្ត​ជាប់​ព្រំដែន នៃ​ប្រទេស​ថៃ នាពេល​ថ្មីៗ​នេះ មាន​ចំនួន​ច្រើន ហើយ​ពលករ​ដែល​បាន​ត្រឡប់មក គឺ​នូវ​ពុំទាន់​បានធ្វើ​ការពិនិត្យ​សុខភាព​បាន​ត្រឹមត្រូវ​នូវឡើយ ដូច្នេះ​ទើប​តម្រូវ​ឲ្យ​កងកម្លាំង​នគរបាល​ទាំងអស់ រួមសហការ​ជាមួយ​មេឃុំ មេភូមិ ចុះ​កំណត់​អត្តសញ្ញាណ​ពួកគាត់ ដែលជា​ពលករ​ចំណាកស្រុក ក្នុង​គោលបំណង​តែមួយ គឺ​រួមគ្នា​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​រលាក​សួត​ថ្មី ហៅ COVID-19 ដោយ​ត្រូវ​អប់រំ​ណែនាំ​ពួកគាត់ ឲ្យ​នៅ​ដាច់ដោយឡែក​ចំនួន​១៤​ថ្ងៃ ដោយ​មិន​ត្រូវឱ្យ​ពួកគាត់ នៅ​ជិត​ឬ​ស្និទ្ធស្នាល​ជាមួយ ក្រុមគ្រួសារ ឬ​អ្នកជិតខាង​ឡើយ ដើម្បី​បញ្ចៀស​ការឆ្លង ទៅ​ក្រុមគ្រួសារ ឬ​អ្នកជិតខាង ហើយ​បើ​មានការ​សង្ស័យ ត្រូវ​នាំ​គាត់​ទៅពិនិត្យ និង​ព្យាបាល​ជាបន្ទាន់​៕​ដោយ​៖​តាកែវ​

spot_img
×