Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទោះបីជា​ខេត្តស្វាយរៀង មិនទាន់មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ក៏ពិតមែន ប៉ុន្តែ​ក៏​មិនត្រូវ​ធ្វេសប្រហែស​នោះដែរ​

spot_img

​ខេត្តស្វាយរៀងៈ លោក ម៉ែន វិបុល អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ​-១៩ ខេត្តស្វាយរៀង បានដាក់​ចេញ​នូវ​វិធានការ​ចំពោះមុខ ឆ្លើយតប​ទៅនឹង​ស្ថានការណ៍ នៃ​ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ ដែល​កំពុង​កើតមាន​នាពេល​បច្ចុប្បន្ន នៅក្នុង​ប្រទេស​កម្ពុជា ក្នុង​តំបន់ និង​នៅលើ​ពិភពលោក ។ កិច្ចប្រជុំ​នេះ ធ្វើឡើង​នា​ព្រឹក​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០២០​នេះ នៅ​សាលប្រជុំ​ន​ន្ទីរ សាលាខេត្ត​។

​មានប្រសាសន៍​ក្នុងឱកាស​នោះ លោក​អភិបាលខេត្ត បាន​បញ្ជាក់ថា រហូតមកដល់​ពេលនេះ នៅក្នុង​ប្រទេស​កម្ពុជារ​បស់​យើង មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ចំនួន ៨៦​នាក់ នៅតាម​បណ្ដា​រាជធានី​-​ខេត្ត ចំនួន ១៣ ហើយ​បើទោះបីជា​ខេត្តស្វាយរៀង មិនទាន់មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ក៏ពិតមែន ប៉ុន្តែ​យើង​ក៏​មិនត្រូវ​ធ្វេសប្រហែស​នោះដែរ គឺ​ត្រូវតែមាន​វិធានការ​ការពារ ឲ្យ​បាន​ម៉ឺងម៉ាត់​ដើម្បី​បង្ការ ទប់ស្កាត់​នូវ​ការឆ្លង​រាលដាល នៃ​ជំងឺ​នេះ ដោយ​រដ្ឋបាលខេត្ត គឺ​នៅតែ​បន្ត និង​អនុវត្ត​ឲ្យ​កាន់តែ​សកម្ម​ថែមទៀត នូវ​ការផ្សព្វផ្សាយ អប់រំ​ណែនាំ​ឲ្យ​កាន់តែ​ទូលំទូលាយ និង​ផុស​ផុស ជូន​ប្រជាពលរដ្ឋ នៅ​គ្រប់​មូលដ្ឋាន​ទូទាំង​ខេត្ត នូវ​វិធាន​ការបង្ការ វិធានការ​អនាម័យ និង​វិធានការ​ច​ត្តា​ឡី​ស័ក ដែល​ណែនាំ​ដោយ​ក្រសួងសុខាភិបាល ព្រមទាំង​បង្កើន និង​ពង្រឹង​ការអនុវត្ត​វិធានការ​ទាំងនេះ នៅតាម​បណ្ដា​អង្គភាព​រដ្ឋ ឯកជន និង​រោងចក្រ សហគ្រាស​ទាំងអស់​នៅក្នុង​ខេត្ត ។

​ជាមួយនេះ ដើម្បី​ជា​ចំណែក​មួយ នៃ​ការអនុវត្ត​វិធានការ បង្ការ​ទប់ស្កាត់ ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ចំពោះមុខ​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ ខេត្តស្វាយរៀង ដោយមាន​ការឯកភាព​យល់ព្រម​ពី​ម្ចាស់​ទីតាំង បានសម្រេច​ជ្រើស​រើសយក​សណ្ឋាគារ​វ៉ៃ​គោ និង​ផ្ទះសំណាក់​ស្វាយរៀង ស្ថិតនៅ​ក្រុង​ស្វាយរៀង រៀបចំ​ជាទី​តាំង​ត្រៀម​បម្រុង​ទុក សម្រាប់​ការពិនិត្យ ព្យាបាល​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត ដែលមាន​ការសង្ស័យ ឬ​មាន​ផ្ទុក​ជំងឺ​កូ​វីដ​-១៩ ។​

​ដោយឡែក ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ ដែល​ទើប​ត្រឡប់​មកពី​ធ្វើការ​នៅ​ប្រទេស​ថៃ ឬ​ប្រទេស​ផ្សេងទៀត លោក​អភិបាលខេត្ត បាន​ណែនាំ​ដល់​គណៈកម្មការ​ខេត្ត ជាពិសេស​អាជ្ញាធរ​មូល​ដ្ឋា​ន ត្រូវ​តាមដាន និង​ក្ដាប់​ឲ្យ​បានច្បាស់លាស់ នូវ​ស្ថិតិ​ប្រជាពលរដ្ឋ ដែល​បាន​ចូល​មកដល់​មូលដ្ឋាន និង​រាយការណ៍​ជាប្រចាំ​ថ្ងៃ មក​រដ្ឋបាលខេត្ត ជាពិសេស​ត្រូវ​អប់រំ​ណែនាំ ពួកគាត់ ឲ្យ​បាន​យល់ និង​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន អំពី​វិធានការ នៃ​ការដាក់​ខ្លួនឯង ឲ្យ​នៅ​ដាច់ដោយឡែក ក្នុង​រយៈពេល​១៤​ថ្ងៃ នៅតាម​ផ្ទះ​ជា​លក្ខណៈ​បុគ្គល ហើយ​ក្នុងករណី​មានការ​សង្ស័យ ត្រូវ​នាំ​គាត់​ទៅពិនិត្យ និង​ព្យាបាល​ជាបន្ទាន់ ។​

​ក្នុងឱកាស​នោះ លោក​អភិបាលខេត្ត និង​ក្រុមការងារ ក៏បាន​ចុះ​ពិនិត្យ​ជាក់ស្ដែង នៅ​ទីតាំង​សណ្ឋាគារ​វ៉ៃ​គោ និង​ផ្ទះសំណាក់​ស្វាយរៀង ដែល​គ្រោង​នឹង​ប្រើប្រាស់ ជាទី​កន្លែង​ត្រៀម​បម្រុង​ទុក សម្រាប់​ការពិនិត្យ ព្យាបាល​ជំងឺ​កូ​វីត​-១៩ ផងដែរ ៕ ដោយ​៖ វ៉ៃ​កូ

spot_img
×