Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ក្រសួងសុខាភិបាល រកឃើញ​អ្នក​ផ្ទុក​ជំងឺ​កូ​វីដ​១៩ ចំនួន​៣​ករណី​ថ្មី​បន្ថែមទៀត កើន​ដល់​៨៧​នាក់​

spot_img

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល​កម្ពុ​ជា នៅ​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០២០​នេះ បានចេញ​សេ​ក្តី​ប្រកាស​ព័ត៌មាន ពី​ការរកឃើញ​អ្នក​ឆ្លង​មេរោគ​កូ​វីដ​១៩ (COVID-19) ថ្មី​សរុប​ចំនួន​៣​នាក់​បន្ថែមទៀត ធ្វើឱ្យ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ នៅក្នុង​ប្រទេស​កម្ពុជា បាន​ឡើងដល់​៨៧​នាក់​ហើយ គិត​ត្រឹម​យប់​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០២០​នេះ​។

​បើតាម​ការប្រកាស​រប​ស់រ​បស់​ក្រសួងសុខាភិបាល ក្នុងចំណោម​អ្នក​ឆ្លង​ថ្មី​៣​នាក់​នេះ មាន​ស្ត្រី​ជនជាតិ​បារាំង​ម្នាក់​អាយុ​២៨​ឆ្នាំ ដែលជា​ម្តាយ​ទារក​អាយុ​៤​ខែ មាន​វីរុស​កូ​វីដ បុរស​ខ្មែរឥស្លាម​ម្នាក់​អាយុ​៤៥​ឆ្នាំ នៅ​ឃុំ​ពាមជីកង ស្រុក​កងមាស ខេត្តកំពង់ចាម ជា​អ្នក​ដែល​ទៅ​ចូលរួម​ពិធី​សាសនា​ជាមួយ​ជនជាតិ​ម៉ាឡេស៊ី មកពី​ប្រទេស​ម៉ាឡេស៊ី​។ គាត់​រស់នៅ​ជាមួយ​កូនស្រី​អាយុ​១១​ឆ្នាំ ដែល​បច្ចុប្បន្ន ក្រុមការងារ​បាន​យក​សំណាក​វត្ថុ​វិភាគ​កូនស្រី​នេះ​រួចហើយ និង​កំពុង​រង់ចាំ​លទ្ធផល​។ បច្ចុប្បន្ន​បុរស​រូបនេះ ត្រូវ​បាននិងកំពុង​ដាក់​នៅ​ដាច់ដោយឡែក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម និង​បុរស​ខ្មែរឥស្លាម​ម្នាក់​អាយុ​៣៦​ឆ្នាំ រស់នៅ​ខេត្តកំពត ដែល​សម្រាក​ព្យាបាល​នៅ​ខេត្តកោះកុង​។ រូបគាត់​មិនបាន​ទៅ​ប្រទេស​ម៉ាឡេស៊ី​ទេ គឺជា​ករណី​ឆ្លង​ពី​ការ​នៅ​ជិតស្និទ្ធ​ហែរ​ហម​ជាមួយ​បុរស​អាយុ​៥៧​ឆ្នាំ ដែល​វិជ្ជមាន​វីរុស​កូ​វីដ​១៩ នី​ខេត្តកោះកុង ដែល​បាន​វិលត្រឡប់​មកពី​ចូលរួម​ពិធី​សាសនា​នៅ​ប្រទេស​ម៉ាឡេស៊ី​៕ដោយ៖កូឡាប

spot_img
×