Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋាភិបាល​ជប៉ុន​ផ្តល់ជំនួយ​ដល់​ប្រទេស​កម្ពុជា ប្រមាណ ៣១០​ លាន​ដុល្លារ​

spot_img

​ភ្នំពេញ​៖​នៅ​ថ្ងៃ​២៤ ខែមីនា ឆ្នាំ​២០២០​នេះ នៅ​វិមាន​សន្តិភាព មាន​រៀបចំ​ពិធី​ចុះហត្ថលេខា​លើ​លិខិត​ប្តូរ​សារ​ស្តីពី​ការផ្តល់​ហិរញ្ញប្បទាន​របស់​រដ្ឋាភិបាល​ជប៉ុន​សម្រាប់​អនុវត្ត​គម្រោង​ចំនួន​០៥ នៅ​កម្ពុជា រវាង​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និង​លោក ឯកអគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​កម្ពុជា ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ប្រមុខ​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែលមាន​ទឹកប្រាក់​សរុប​ចំនួន​៣៤.១៣៨​លាន​យ៉េន (​ប្រមាណ ៣១០​លាន ដុល្លារ​អាមេរិក​)​។

​រដ្ឋាភិបាល​ជប៉ុន​ផ្តល់ជំនួយ​ដល់​ប្រទេស​កម្ពុជា ប្រមាណ​ជា ៣៤,១៣៨​លាន​យ៉េន ឬ​ស្មើនឹង​ប្រមាណ ៣១០​លាន​ដុល្លារ សម្រាប់​គម្រោង​អភិវឌ្ឍន៍​ធំៗ​ចំនួន​៥​។

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ឲ្យ​ដឹងថា
​នៅក្នុង​គម្រោង​នោះ មាន​គម្រោង​ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន​៣​គម្រោង និង​ឥណទាន​សម្បទាន ចំនួន​២​គម្រោង​។

​សម្រាប់​គម្រោង​ឥត​សំណង មានដូចជា គម្រោង​ពង្រីក​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត​ក្នុង​ក្រុង​តាខ្មៅ ចំនួន​ទឹកប្រាក់ ៣៤២១​លាន​យ៉េន ស្មើនឹង ៣១​លាន​ដុល្លារ​។ គម្រោង​សមាហរណកម្ម​បោសសម្អាត​មីន និង​សង្គ្រោះ​ជនពិការ​ដោយសារ​មីន មាន​ចំនួន ១០០០​លាន​យ៉េន ស្មើនឹង ៩​លាន​ដុល្លារ​។ គម្រោង​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម មាន​ទឹកប្រាក់​ចំនួន​៣០០​លាន​យ៉េន ស្មើនឹង​ប្រមាណ ២,៧​លាន​ដុល្លារ​។​

​ដោយឡែក សម្រាប់​គម្រោង​ឥណទាន​សម្បទាន សរុប​មាន​ប្រមាណ ២៦៧,៥​លាន​ដុល្លារ​អាមេរិក ដោយ​ក្នុងនោះ​ត្រូវបាន​បែងចែក​ជា គម្រោង​ធ្វើឱ្យ​ប្រសើរ​នូវ​ផ្លូវជាតិ​លេខ​៥ ដំណាក់កាល​ទី​២ (​ធ្លា​ម្អម​-​បាត់ដំបង និង​សិរី​សោ​ភ័​ណ្ឌ​-​ប៉ោយប៉ែត​) មាន​ទំហំ​ទឹកប្រាក់​ចំនួន ១៧,៧០២ យ៉េន ស្មើនឹង​ប្រមាណ​១៦១​លាន​ដុល្លារ ។ ហើយនឹង​គម្រោង​ធ្វើឱ្យ​ប្រសើរ​នូវ​ផ្លូវជាតិ​លេខ​៥ ក្នុងតំណាក់កាល​ទី​៣ (​ព្រែក​ក្ដាម – ធ្លា​ម្អម​) មាន​ទំហំ​ទឹកប្រាក់​ចំនួន ១១, ៧១៥ លាន​យ៉េន ស្មើនឹង​ប្រមាណ ១០៦,៥​លាន​ដុល្លារ​។​

​សម្រាប់​ពិធី​ចុះហត្ថលេខា​លើ​លិខិត​ប្តូរ​សារ​ស្តី​ការផ្តល់​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​ជប៉ុន នា​ថ្ងៃនេះ ចុះហត្ថលេខា​ដោយ​លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ ជាមួយនឹង​លោក មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ ។​

​លោក​ហេង រតនា អគ្គនាយក​ស៊ីម៉ាក់ បាន​ថ្លែងថា អង្គភាព​ស៊ីម៉ាក់​នឹង​ទទួល​ជំនួយ​បន្ថែម​ពី​រដ្ឋាភិបាល​ជប៉ុន សម្រាប់​គាំទ្រ​គម្រោង​សមាហរណកម្ម​បោសសម្អាត​មីន និង​សង្គ្រោះ​ជនពិការ​ដោយសារ​មីន​។​

​ក្នុងនោះដែរ អង្គភាព​ស៊ីម៉ាក់​បានទទួល​ជំនួយ​ពី​រដ្ឋាភិបាល​ជប៉ុន​ចំនួន​១,០០០​លាន​យ៉េន (​ប្រមាណ​ជាង ៩ លាន​ដុល្លារ​អាមេរិក​) សម្រាប់​គាំទ្រ​គម្រោង​សមាហរណកម្ម​ការ​បោសសម្អាត​មីន និង​សង្គ្រោះ​ជនពិការ​ដោយសារ​មីន​ដំណាក់កាល​ទី​៤ ដែលមាន​រយៈពេល​០២​ឆ្នាំ (២០២០ ដល់ ២០២២)​។ សូមបញ្ជាក់​ជូន​ថា ក្នុង​រយៈពេល​៦​ខែ (១ មករា – ៣០ មិថុនា ២០២០) បានផ្តល់​ជំនួយ​ចំនួន​១​លាន​៨​សែន​ដុល្លារ ដេ​ី​ម្បី​រក្សា​និរន្តរភាព​កម្លាំង​ប្រតិ​ប​តិ្ត​ការតភ្ជាប់​ជាមួយ​គម្រោង​ថ្មី​២​ឆ្នាំ​ខាងមុខនេះ​។

​សូម​រំលឹកថា ក្នុងការ​អនុវត្ត​គម្រោង​ខាងលើនេះ​ក្នុងដំណាក់កាល​ទី​៣ កន្លងទៅនេះ អង្គភាព​ស៊ីម៉ាក់​សម្រេចបាន​លទ្ធផល​ដូចជា បោសសម្អាត​ផ្ទៃដី​ចំការមីន​/​គ្រាប់​បាន​ចំនួន​៧,៣១២​ហិតា រុករក​ឃើញ​និង​កម្ទេចចោល​គ្រាប់​យុទ្ធភណ្ឌ​មិន​ផ្ទុះ​គ្រប់​ប្រភេទ​ចំនួន​៣៩.០៨០​គ្រាប់ ក្នុងនោះ​គ្រាប់មីន​ប្រឆាំង​មនុស្ស​ចំនួន​៩.៩២៤​គ្រាប់ មីន​ប្រឆាំង​រថក្រោះ​បាន​ចំនួន​១២៩​គ្រាប់ មីន​ឆ្នៃ​ចំនួន​១៧​គ្រាប់ គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ចំនួន​២៩.០១០​គ្រាប់ ឆ្លើយតប​សំណើរ​បន្ទាន់​បាន​ចំនួន​១.២៦៦​ករណី និង​បាន​អប់រំ និង​ផ្សព្វផ្សាយ​ការយល់ដឹង​ពី​មីន​បាន​ចំនួន​៩០.២២៤​នាក់​។

​ឆ្លៀត​ក្នុងឱកាស​នេះដែរ សូម​គោរព​ថ្លែ​រ​អំណ​គុណ​យ៉ាង ជ្រាលជ្រៅ​បំផុត​ជូន​ចំពោះ​រាជរដ្ឋាភិបាល ជាពិសេស​សម្តេច​តេ​ជោ ដែល​បាន​ខិតខំ​កៀរគរ​ជំនួយ​គាំទ្រ​វិស័យ​មីន​នៅ​កម្ពុជា ជាពិសេស​អង្គភាព​ស៊ីម៉ាក់ និង​សូម​អរគុណ​ដល់​ប្រជាជន និង​រដ្ឋាភិបាល​ជប៉ុន​ដែល​តែងតែ​បន្ត​ការគាំទ្រ​ការអភិវឌ្ឍ​ន៏​លើ​គ្រប់​វិស័យ និង​ជាពិសេស​វិស័យ​មីន​នៅ​កម្ពុជា​៕ ដោយ​៖​កូ​ឡាប​

spot_img
×