Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រី​វ័យ​ចំណាស់​ជនជាតិ​អង់គ្លេស ព្យាបាល​ជា និង​បាន​ចាក​ចេញពី​កម្ពុជា​ហើយ​

spot_img

ភ្នំពេញ​៖ អ្នកនាំពាក្យ ក្រសួងសុខាភិបាល បាន​អះអាងថា ស្ត្រី​វ័យ​ចំណាស់​ជនជាតិ​អង់គ្លេស ដែលជា​មនុស្ស​ពិការ​នោះ មាន​ផ្ទុក​ជំងឺ​កូ​វីដ​១៩ ហើយ​បាន​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​រ៉ូយ៉ាល់​រតន​នោះ បានជា​សះស្បើយ​ហើយ និង​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចាក​ចេញពី​មន្ទីរ ក្រោម​កិច្ចសម្របសម្រួល​ពី​ស្ថានទូត​អង់គ្លេស​ប្រចាំ​កម្ពុជា​។

​លោកស្រី ឱ វណ្ណឌី​ន អ្នកនាំពាក្យ និង​ជា​រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល បាន​ថ្លែង​សារ​ប្រាប់​អ្នកសារព័ត៌មាន​កាលពី​ថ្ងៃទី​២៣​ខែមីនា​នេះ​ថា “​ស្ត្រី​វ័យ​ចំណាស់​ជនជាតិ​អង់គ្លេស គឺ​បានជា​សះស្បើយ​ហើយ ហើយ​គាត់​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចាក​ចេញពី​មន្ទីរ​រួចហើយ រីឯ​ការចាត់ចែង​ចង់​បែបណា​បែប​ណី​នោះ គឺ​ខាង​ស្ថានទូត​អង់គ្លេស​ប្រចាំ​កម្ពុជា ជា​អ្នកសម្របសម្រួល ចាត់ចែង “​លោកស្រី អ្នកនាំពាក្យ បាន​លើកឡើងថា “​ខាង​ស្ថានទូត​អង់គ្លេស មិន​អនុញ្ញាត​ឲ្យ​យើង​ទៅ​រវីរវល់​យ៉ាងណា​យ៉ាង​ណី​ទេ ពីព្រោះ​គេ​អត់​ឲ្យ​យើង​ផ្សាយ គេ​អត់​ឲ្យ​យើង​ថត គេ​មិន​អនុញ្ញាត​ឲ្យ​យើង​ការងារ​អ្វី​ទាំងអស់ គឺ​ទុក​ជូន​ខាង​ស្ថានទូត​អង់គ្លេស​ជា​អ្នកសម្របសម្រួល”។​

​លោក​វេជ្ជបណ្ឌិត បាន​បន្ថែមទៀតថា មកដល់ពេលនេះ នៅ​កម្ពុជា​យើង​មិនទាន់មាន​អ្នកជំងឺ​កូ​វីដ​១៩ មាន​សភាព​ធ្ងន់ធ្ងរ​ហើយ​វិល​ទៅរក​ស្ថានភាព​បាត់បង់​ជីវិត​នោះទេ គឺ​និយាយ​ជារួម មិនទាន់មាន​អ្នកស្លាប់ ដោយ​សារ​ជំងឺ​កូ​វីដ​១៩​នោះទេ​។​

​ស្ត្រី​ជនជាតិ អង់គ្លេស អាយុ​៦៥​ឆ្នាំ​ដែលមាន​ផ្ទុក​ជំងឺ​កូ​វីដ​១៩ ត្រូវបាន​បញ្ជូនមក​ព្យាបាល​នៅ​ភ្នំពេញ​ដោយមាន​ការឯកភាព សាមីខ្លួន អង្គការ​សុខភាព​ពិភពលោក និង​ស្ថានទូត​អង់គ្លេស​ប្រចាំ​កម្ពុជា​។ អាជ្ញាធរខេត្ត​កំពង់ចាម បាន​បញ្ជូន​អ្នកជំងឺ​ដែលជា​ស្ត្រី​ជនជាតិ​អង់គ្លេស អាយុ​៦៥​ឆ្នាំ​ដែលមាន​ផ្ទុក​ជំងឺ​កូ​វីដ​១៩ ទៅ​មន្ទីរពេទ្យ​នៅ​ភ្នំពេញ តាម​សំណូមពរ​របស់​សាមីខ្លួន​ដែលជា​អ្នកជំងឺ ក្រោម​ការសម្របសម្រួល​របស់​អង្គការ​សុខភាព​ពិភពលោក​និង​អង្គការ​CDC របស់​សហរដ្ឋអាមេរិក ដោយមាន​ការគាំទ្រ​ពី​ស្ថានទូត​អង់គ្លេស​ប្រចាំ​កម្ពុជា​ផងដែរ​។​

​គួរ​បញ្ចាក់​ផងដែរ​ថា នៅលើ​នាវា Viking Cruise Journey សរុប​ទាំងអស់​មាន​ចំនួន ៦៤​នាក់ (​អ្នកដំណើរ​ចំនួន ៣០ នាក់ និង​អ្នក​បម្រើការ​ចំនួន ៣៤ នាក់​) ក្នុងនោះ មាន​ស្រី​ចំនួន ២៣​នាក់ និង​បុរស ៤១​នាក់ ។ នៅលើ​នាវា​នោះ មាន​ប្រាំពីរ​សញ្ជាតិ គឺ​អាមេរិក ១៤​នាក់ (​ស្រី​៧ ប្រុស​៧) ចក្រភព​អង់គ្លេស ១១ នាក់ (​ស្រី​៧ ប្រុស​៤) កាណាដា​បួន នាក់ (​ស្រី​២ ប្រុស​២) ហូ​ឡង់ មួយ​នាក់ (​ស្រី​) ភូមា មួយ​នាក់ (​ប្រុស​) វៀតណាម​ប្រាំពីរ​នាក់ (​ប្រុស​) និង​កម្ពុជា ២៤ នាក់ (​ស្រី​៦ ប្រុស​១៨)៕​ ដោយ ៖ កូឡាប

spot_img
×