Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូន​ជនជាតិ​សិង្ហបូរី​ម្នាក់ និង​ខ្មែរ​ម្នាក់ រួម​នឹង​គ្រឿងញៀន​ជិត ១​គីឡូ​កន្លះ និង​សារធាតុ​ផ្សំ​ជាង ២​គីឡូក្រាម ទៅ​តុលាការ​

spot_img

​ភ្នំពេញ ៖ កម្លាំង​ជំនាញ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៅ​រសៀល​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០២០​នេះ បាន​បញ្ជូន​ជនសង្ស័យ ២​នាក់ រួម​នឹង​គ្រឿងញៀន​ជិត ១,៥​គីឡូក្រាម និង​សារធាតុ​ផ្សំ​ជាង ២​គីឡូក្រាម ទៅ​សាល​ដំបូង​រាជធានី​ភ្នំពេញ​។​

​មន្ត្រីនគរបាល នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​ឲ្យ​ដឹងថា ប្រតិបត្តិការ​ធ្វើឡើង​នៅវេលា​ម៉ោង​២៣​និង​៣០​នាទី ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០២០ ក្រោយ​ទទួល​បទបញ្ជា​ពី លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ លោក នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ក់ ជី​តូ អគ្គ​ស្នងការរង និង​លោក ឧ​ត្ត​ម​សេនីយ៍​ឯក ឡឹ​ក វណ្ណៈ ប្រធាន​មន្ទីរ ព្រមទាំង​មានការ​សម្របសម្រួល​ពី លោក គុជ គឹម​ឡុង ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

ប្រតិបត្តិការ​នេះ កម្លាំង​ជំនាញ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ នៅ​ចំណុច​បន្ទប់​ជួល ផ្លូវ​បើក​ថ្មី ក្បែរ​កោះ​ពេជ្រ សង្កាត់​ទន្លេបាសាក់ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​។ ជនសង្ស័យ ឈ្មោះ គី ម៉េង​ហ័​រ (KEE BENG HWA) ភេទ​ប្រុស ជនជាតិ​សិង្ហបូរី កើត​ថ្ងៃទី 07/11/1949 មុខរបរ​មិន​ពិតប្រាកដ កាន់​លិខិតឆ្លងដែន​លេខ E6878015J និង​ទី​២.​ឈ្មោះ ខៀវ ស្រី​ទូច ភេទ​ស្រី អាយុ ៣២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ​។​

​ក្នុង​ប្រតិបត្តិការ​ខាងលើ កម្លាំង​ជំនាញ​បាន​ចាប់យក​សារធាតុ​ញៀន​គ្រប់​ប្រភេទ​ទម្ងន់​ប្រមាណ ១.៤៩៣,៧៣​ក្រាម រួមមាន ៖ ម៉េ​តំ​ហ្វេ​តា​មីន (ICE) ទម្ងន់ ២១៧,៧៧​ក្រាម កេ​តា​មីន ទម្ងន់ ២៧,៧៧​ក្រាម អ៊ិ​ច​ស្តា​ស៊ី ទម្ងន់ ១.១៧៧,២៧​ក្រាម នី​មេ​តា​ហ្សេ​ប៉ា​ម ទម្ងន់ ៧០,៩២​ក្រាម រួម​នឹង​សារធាតុ​គីមី​ផ្សំ ទម្ងន់ ២.០៩០,៨៦​ក្រាម កញ្ឆា​ក្រៀម ១៥៩,០៨​ក្រាម និង​ឧបករណ៍​កែច្នៃ ១​ឈុត​៕​ដោយ​៖​កូ​ឡាប​

spot_img
×