Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ​៨​នាក់​ត្រូវ តុលាការ​ឃុំខ្លួន ករណី​កាប់​ទន្ទ្រានព្រៃ , ជនរងគ្រោះ​ជា​អ្នកស៊ីឈ្នួល​កាប់​ព្រៃ​ឲ្យ​ឧ​ត្ត​ម​សេនីយ៍​ទោ​យោធា​ម្នាក់​

spot_img

ស្ទឹងត្រែង​:​ពលរដ្ឋ​ចំនួន​៨​នាក់​ជា​អ្នកស៊ីឈ្នួល​កាប់​ព្រៃ​ឲ្យ​ឧ​ត្ត​ម​សេនីយ៍​ទោ​យោធា​ម្នាក់​ត្រូវ​តុលាការ​ខេត្តស្ទឹងត្រែង​ចោទប្រកាន់​ឃុំខ្លួន​ដាក់ពន្ធនាគារ​ពាក់ព័ន្ធ​សំណុំរឿង​កាប់​ទន្ទ្រានព្រៃ​ដើម្បី​យក​ដី​រដ្ឋ​ដោយ​ខុសច្បាប់​។​

ក្រោយពី​ឃុំខ្លួន​នៅ​ថ្ងៃទី​២៣​ខែមីនា​ឆ្នាំ​២០២០​នេះ​ក្រុមគ្រួសារ​សាច់ញាតិ​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​អាជ្ញាធរ​ស្នើសុំ​ឲ្យ​តុលាការ​លើកលែង​ការចោទប្រកាន់​ដោះលែង​ពលរដ្ឋ​៧​នាក់​ជាប់ឃុំ​មកវិញ ដោយ​ទុក​តែ​មេការ​ម្នាក់​ប៉ុណ្ណោះ​។​

​ជនជាប់ចោទ មានឈ្មោះ​ទី​១.​ស៊ុន សុ​វ៉ាត ទី​២.​សៀ មើ​ន ទី​៣.​នេ​ត លុន ទី​៤.​លុន ឆាន់ ទី​៥.​ឡា​ច ឆេន ទី​៦.​ឡៅ ចន្ថា​ទី​៧.​កែវ ស៉ី​ភូរ​។ ពួកគាត់​រស់នៅ ភូមិ​អូរ​ត្រែ​ល ឃុំ​ថា​ឡា​បរិ​វ៉ា​ត់ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង​។​

សូមបញ្ជាក់ថា សមត្ថកិច្ច​ចម្រុះ​មាន​ជំនាញ​រដ្ឋបាល​ព្រៃឈើ​បរិស្ថាន​នគរបាល ឃាត់ខ្លួន​ពលរដ្ឋ​និង​មេការ​កាប់​ព្រៃ​យក​ដី​រដ្ឋ​ត្រង់ចំណុច​អូរ​ច​ង្ហា​ស្ថិត​ក្នុងភូមិ​ស្រឡៅ​ឃុំ​អន្លង់​ជ្រៃ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ខេត្តស្ទឹងត្រែង​ក្បែរ​ព្រំប្រទល់​ជាប់​ស្រុក​ឆែប​ខេត្តព្រះវិហារ​។​

ពលរដ្ឋ​ប្រាំពីរ​នាក់​បាន​ទៅ​សុ​ី​ឈ្នួល​កាប់​ព្រៃ​ឲ្យ​ឧ​ត្ត​ម​សេនីយ៍​យោធា​ម្នាក់​ដើម្បី​យក​ដី​ក្នុងតម្លៃ​៤០​មុ​ឺ​ន​រៀល​មួយ​ហិកតា​តាមរយៈ​មេការ​ម្នាក់​ឈ្មោះ​លាង គឹម​សាន ហើយ​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​មន្ដ្រី​បរិស្ថាន​នគរបាល​ក៏បាន​ចុះទៅ​ឃាត់ខ្លួន បញ្ជូនទៅ​មន្ទីរ​បរិស្ថាន​ខេត្ត​នៅ​ថ្ងៃទី​១៦​ខែមីនា​ដើម្បី​បន្ត​នីតិវិធី​ទៅ​តុលាការ​។ បន្ទាប់មក​នៅ​ថ្ងៃទី​១៨​ខែមីនា តុលាការ​បានចេញ​ដីការ​ឃុំខ្លួន​ក្នុង​សំណុំរឿង​កាប់​ទន្ទ្រាន​ព្រៃឈើ​ដោយ​ខុសច្បាប់​។​

លោក​លុន វុ​ទ្ថា ត្រូវជា​បងប្រុស​ជនជាប់ចោទ​ក្នុងចំណោម​ប្រាំពីរ​នាក់​បាន​និយាយថា​អ្នកភូមិ​ប្រាំពីរ​នាក់​សុទ្ធតែជា​គ្រួសារ​ក្រីក្រ​។ គាត់​ទៅ​ស៉ី​ឈ្នួល​កាប់ចម្ការ​ឲ្យ​គេ មិនមែន​ទៅ​កាប់​ព្រៃ​យក​ដី​ខ្លួនឯង​ទេ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×