Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ត្រៀម​ចំនួន​៣០​បន្ទប់ នៅ​វិទ្យាល័យ​ព្រះរាជ​សម្ភារៈ ជាទី​កន្លែង​ដាក់​អ្នកជំងឺ​កូ​វីដ ​១៩ ​ក្នុង​ខេត្តកំពត​

spot_img

​កំពត​៖ រដ្ឋបាល​ខេត្តកំពត បើក​កិច្ចប្រជុំ​គណៈកម្មការ​ខេត្ត​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីត​១៩ ដើម្បី​រៀបចំ​ផែនការ​រួម​ក្នុងការ​ការពារ បង្ការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីត​១៩ ដោយ​លោក​អភិបាលខេត្ត បានសម្រេច​ត្រៀម​ចំនួន ​៣០ ​បន្ទប់ នៅ​វិទ្យាល័យ​ព្រះរាជ​សម្ភារ ជាទី​កន្លែង​ដាក់​អ្នកជំងឺ​កូ​វីដ​១៩ ​ក្នុង​ខេត្ត ជា​បណ្តោះអាសន្ន​សិន គណកម្មការ​ខេត្ត នឹង​ពិនិត្យ​លទ្ធភាព​ដើម្បី​ស្វែង​សណ្ឋាគារ​ដែល​អាច​ជួល​បាន​។​

​នៅ​ព្រឹក​ថ្ងៃទី ​២៣ ខែមីនា ឆ្នាំ​ ២០២០ រដ្ឋបាល​ខេត្តកំពត បាន​បើក​កិច្ចប្រជុំ គណៈកម្មការ​ខេត្ត​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩ មួយ​ជាបន្ទាន់​ដែលមាន សមាសភាព​សមាជិក​ចូលរួម​ពី​សំណាក់ អភិបាលរង​ខេត្ត ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត និង​អាជ្ញាធរ​ក្រុង ស្រុក ដើម្បី​សហការ​រៀបចំ​ផែនការ​រួម ក្នុងការ ការពារ បង្ការ​ទប់ស្កាត់ ការរីក​រាលដាល​នៃ ជំងឺ​កូ​វីដ​១៩ ​ក្នុង​ខេត្ត​។​

​លោក​ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មការ​ខេត្ត​បង្ការ​ទប់ស្កាត់ ការរីក​រាលដាល​នៃ ជំងឺ​កូ​វីដ​១៩ ក៏បាន​ណែនាំ ជំរុញ​ដល់​សមាជិក​គណៈកម្មកា​រ​ខេត្ត​ទាំងអស់​ឱ្យមាន​ការយកចិត្តទុកដាក់​ខ្ពស់ ក្នុង​កិច្ចសហការ​រួមគ្នា​រៀបចំ​ផែនការ​រួម​ដោយ​ប្រមូលផ្ដុំ មធ្យោបាយ​និង​ធនធាន​នៅក្នុង​ខេត្ត ដើម្បី​ធ្វើយ៉ាងណា​ត្រៀម​បង្ការ​និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ដើម្បី​ធានាបាន​នូវ​សុខុមាលភាព​ជូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​។

​លោក​ជាវ តា​យ អភិបាលខេត្ត ក៏បាន​ជំរុញ​ដាក់​ផែន​ការរួម ដល់​មន្ទីរជំនាញ​ពាក់ព័ន្ធ និង​អាជ្ញាធរ​ក្រុង ស្រុក ត្រូវ​ត្រួតពិនិត្យ​អោយបាន​ហ្មត់ចត់ នៅតាម​ច្រកទ្វារព្រំដែន​នីមួយៗ ពិសេស អាជ្ញាធរ​ក្រុង ស្រុក​ត្រូវ មានការ​យកចិត្តទុកដាក់ ចំពោះ​បញ្ហា​ប្រជាពលរដ្ឋ ដែល​ទើប​ឆ្លង​មកពី​ប្រទេស​ថៃ​ថ្មីៗ​នេះ ដោយ​អប់រំ​ផ្សព្វផ្សាយ​ណែនាំ អនុវត្តតាម​វិធានការ​របស់​ក្រសួងសុខាភិបាល​ឱ្យ​ប្រជាពលរដ្ឋ​ទាំងនោះ ត្រូវតែ​អនុវត្ត សម្រាក​នៅនឹងកន្លែង​ក្នុងផ្ទះ​រយៈពេល ១៤​ថ្ងៃ និង​ពង្រីក​ការអនុវត្ត​តាមដាន​ត្រួតពិនិត្យ​ប្រចាំ​នូវ​ជនបរទេស​ដែល​ទើប​ធ្វើដំណើរ​ចូលមកក្នុង​ខេត្ត​ថ្មីៗ​នេះ ពង្រីក​ការផ្សព្វផ្សាយ អប់រំ​ណែនាំ តាម​រោងចក្រ​សហគ្រាស ក្រុមហ៊ុន​សាលារៀន​ឱ្យមាន​អនាម័យ​ជាប់​ជាប្រចាំ ចាត់ចែង​ក្រុមការងារ​ចុះ​ពិនិត្យ និង​តាមដាន​សភាពការណ៍​តាម​បណ្ដា​ក្រុង ស្រុក​ដើម្បី​ឆ្លើយតប​ឲ្យ​បាន​ទាន់ពេលវេលា​បើ​មាន​ប្រជាពលរដ្ឋ​ណា​ម្នាក់​មាន​អា​ការៈមិន​ប្រក្រតី​ពាក់ព័ន្ធ​នឹង​រោគសញ្ញា កូ​វីដ​១៩ និង​ត្រូវ​ចាត់វិធានការ​ចំពោះ​ការផ្សព្វផ្សាយ​ព័ត៌មាន​បំពុលសង្គម បំភិតបំភ័យ​ប្រជាពលរដ្ឋ​បំភ្លៃ​ការពិត​ពី​មេរោគ កូ​វីដ​១៩ និង​ព័ត៌មាន​ដែល​បង្កឱ្យមាន​អស្ថេរភាព​សង្គម​ជាដើម​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×