Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ផែង វណ្ណៈ នឹងឧបត្ថម្ភ​តារា​មួយ​ចំនួន​តូច​ដែល​កំពុង​បាត់​បង់​ប្រាក់​ចំណូល​ដោយសារ​​កូ​វីដ​-១៩ រួមមាន អង្ករ​៤​កំប៉ុង មី​២​កញ្ចប់ លុយ​២​ដុល្លារ

spot_img

​ប្រិយមិត្ត​ជាច្រើន ប្រហែលជា​បាន​ជ្រាប​រួចហើយ ទាក់ទង​នឹង​រឿងរ៉ាវ​ឌឺដង​ដ៏​ក្តៅ​មួយ​រវាង​លោក ផែង វណ្ណៈ ទៅកាន់​តារា​កំប្លែង​នាយ ពាក់​មី បន្ទាប់ពី​នាយ​បាន​បង្ហោះ​សារ និង​រូបភាព​ទៅ​ស្រុក​ជីក​ក្តាម ខណៈ​កម្មវិធី​ខន​សឺត​ត្រូវបាន​លប់ចោល ដើម្បី​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ។​

​យ៉ាងណាមិញ ក្រោយ​លោក ផែង វណ្ណៈ បានធ្វើការ​រិះ​ចំពោះ​សារ​ហាក់​សំដៅ​ត្អូញត្អែរ​ពី​ការធ្លាក់ចុះ​នៃ​ប្រាក់ចំណូល​ខាងលើនេះ នាយ ពាក់​មី ក៏​បានចេញ​វីដេអូ​ផ្ញើជូន​លោក ផែង វណ្ណៈ ជាពិសេស ដោយ​នាយ​បាន​លើកឡើងថា គ្រាន់តែ​បង្ហោះ​រូប​សប្បាយៗ​លក្ខណៈ​ឯកជន ទៅលេង​ស្រុក​ជីក​ក្តាម​ឲ្យ​បងប្អូន​មើល​កម្សាន្ត ក្រោយ​សម្រាក​ពី​ការងារ​ខោ​ន​សឺត​ចឹ​ង​សោះ បែរជា​លោក ផែង វណ្ណៈ យក​រឿង​តូចតាច​កំ​ប៉ិច​កំប៉ុក​មួយ​នេះ​មក​ផុស​ម្តង​ហើយ​ម្តងទៀត​ធ្វើ​ដូចជា​រឿង​ធំដុំ​អ៊ីចឹង ធ្វើ​ឲ្យ​គេ​រិះគន់​ស្អប់ខ្ពើម​តារា​ជាខ្លាំង​។

នាយ ពែ​កមី ក៏បាន​បញ្ជាក់ថា រូបលោក​ក៏​ជា​ប្រជាពលរដ្ឋ​ម្នាក់​ដែរ មាន​សិទ្ធិ​ធ្វើ​រឿង​ឯកជន​ដូច​បងប្អូន​ដទៃទៀត ហើយក៏​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បងប្អូន​ណា​ដែរ ។ លោក​បន្តថា ករណី​កូ​វីដ​-១៩ គេ​បង្ហោះ​ផ្សព្វផ្សាយ​ព្រោងព្រាត​ឲ្យ​មានការ​ការពារ និង​ទប់ស្កាត់ ចេះ​គិត​អី​តែ​លោក ផែង វណ្ណៈ គេ​ដទៃ​មិនចេះ​ខ្លាច​អី​?….​។​

​បើទោះជា​នាយ ពាក់​មី ចេញ​វីដេអូ​ខំ​និយាយ​បកស្រាយ​យ៉ាងណា ក៏​រឿង​មួយ​នេះ​ហាក់​ពុំ​បញ្ចប់​នោះទេ ដោយ​កាលពីពេល​ថ្មីៗ​នេះ លោក ផែង វណ្ណៈ នូវបាន​បន្ត​ផ្ញើ​សារ​ឧបត្ថម្ភ​ឌឺដង​ដល់​តារា​កំពុង​ខ្វះខាត​មួយចំនួន ប៉ុន្តែ​មិន​និយាយ​ចំ​ទៅលើ​នាយ ពាក់​មី នោះទេ ។ ក្នុងនោះ លោក​បាន​ឧបត្ថម្ភ​បែបចំអក​ឲ្យ​តារា​ខ្វះខាត​មួយចំនួនតូចរួមមាន​៖ អង្ករ ៤ កំប៉ុង មី ២ កញ្ចប់ ថវិកា ២ ដុល្លារ ។​

តាមរយៈ​សារ​មួយនេះ លោក​ចង់​​ផ្តាំផ្ញើ​ទៅ​តារាៗ​មួយ​ចំនួន​ ដែល​ធ្លាប់​បង្អួតផ្ទះ​ ឡាន​ទំនើបៗ មុននឹង​ធ្វើអ្វីៗ​ត្រូវចេះគិត ព្រោះថាពេលនេះមិនមែន​ជួប​ប្រទះបញ្ហាតែ​​ពួកតារាប៉ុន្មាននាក់ប៉ុណ្ណោះទេ គឺមានប្រជាជន​ខ្មែរ​ក្រីក្រ​ច្រើនណាស់​ ក៏​កំពុង​​ជួប​ផល​ប៉ះពាល់​សេដ្ឋកិច្ច ពោលគឺ​ករណី​ផ្ទុះវីរុសកូវីដ-១៩ នេះ បានធ្វើឲ្យប៉ះពាល់ការធ្លាក់ចុះប្រាក់ចំណូលប្រជាជនទូទាំងពិភពលោកតែម្តង ៕ ដោយ​៖ លឹម ហុង​

spot_img
×