Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហេង សួរ ៖ បងប្អូន​ដែល​ទើប​ត្រឡប់​មកពី​បរទេស បន្ត​រស់នៅ ហូបចុក និង​ប្រើប្រាស់​សម្ភារៈ ដោយឡែក ពី​អ្នកផ្ទះ​របស់​អ្នក​

spot_img

​ភ្នំពេញ​៖ លោក​ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ​បណ្តុះបណ្តាល​និង​វិជ្ជាជីវៈ បាន​ថ្លែង​សា​រលើ​ហ្វេ​ស​ប៊ុ​ក នៅ​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០២០​នេះ​ថា សូម​បងប្អូន​ដែល​ទើប​ត្រឡប់​មកពី​បរទេស បន្ត​រស់នៅ ហូបចុក និង​ប្រើប្រាស់​សម្ភារៈ​ដោយឡែក​ពី​អ្នកផ្ទះ​របស់​អ្នក និង​ពាក់​ម៉ាស ឲ្យ​បាន​គ្រប់​14​ថ្ងៃ ទើប​មិន​នាំទុក្ខ​ដល់​គ្រួសារ ។​

​លោកអ្នក​នាំពាក្យ បានបញ្ជាក់​បន្ថែមទៀត​ថា “​ខ្ញុំ​ក៏​សូម​លើកទឹកចិត្ត និង​រំលឹក​បងប្អូន​ប្រជាពលរដ្ឋ ជាពិសេស​បងប្អូន​កម្ម​ករ​និយោជិត ដែលមាន​សាច់ញាតិ ឬ​មិត្តភក្តិ​ទើប​មកពី​បរទេស សូមមេត្តា​កុំ​ឱបថើប ឬ​ចាប់ដៃគ្នា​ពេល​ជួបគ្នា​”​។​

​លោក​បាន​បន្ថែមថា ពេល​ត្រឡប់​ពី​ធ្វើការ​ទៅដល់​ផ្ទះ សូមកុំ​ហូបបាយ ឬ​ប្រើ​របស់របរ​រួមគ្នា​ជាមួយ​សាច់ញាតិ ដែល​ទើប​មកពី​បរទេស​។ សូមកុំ​បោក​ខោអាវ​រួមគ្នា​, កុំ​ដេក​មុង​ជាមួយគ្នា ហើយ​ត្រូវ​ពាក់​ម៉ាស ពេល​និយាយ​ជាមួយ​សាច់ញាតិ​នោះ និង​ត្រូវ​ឈរ ឬ​អង្គុយ​ឃ្លាត​គ្នា​ឲ្យ​បាន​លើសពី ១​មែត្រ ពីគ្នា​។ ផ្ទះ​យើង​មាន​សុវត្ថិភាព គ្រប់​រោងចក្រ និង​កន្លែង​ការងារ យើង​នឹង​កាន់​តែមាន​សុវត្ថិភាព​!​។​

​រោងចក្រ​មាន​សុវត្ថិភាព​ហើយ បើ​ផ្ទះ ឬ​កន្លែង​ស្នាក់នៅ​យើង​គ្មាន​សុវត្ថិភាព​នោះ នឹងធ្វើ​ឲ្យ​ខ្លួន​យើង​អត់​សុវត្ថិភាព​ដែរ​។ សូម​ចូលរួម​ឃ្លាំមើល និង​ឧស្សាហ៍​ដាស់តឿន អ្នកធ្វើការ​រោងចក្រ ជាមួយគ្នា ឲ្យ​យកចិត្តទុកដាក់​ការពារ​ខ្លួន​ពេល​នៅផ្ទះ​ផង​៕ ដោយ​៖​កូ​ឡាប​

spot_img
×