Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​នឹង​កើនឡើង​នៃ​កម្ដៅ ពី​៣៦ ដល់​៣៩​អង្សា​សេ និង​សូម​ប្រុងប្រយ័ត្ន ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​

spot_img

ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ចូលរួម​ថែរក្សា​សុខភាព​ចំពោះ​ការកើនឡើង​នៃ​កម្ដៅ ពី​៣៦ ដល់​៣៩​អង្សា​សេ និង​សូម​ប្រុងប្រយ័ត្ន ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ជាពិសេស​នៅ​តំបន់​វាលទំនាប​កណ្ដាល ចាប់ពី​ថ្ងៃទី​២៤ ដល់ ២៨ ខែមីនា ឆ្នាំ​២០២០​។​

​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០២០ ស្ដីពី​ស្ថានភាព​អាកាសធាតុ បាន​ឲ្យ​ដឹងថា តាមរយៈ​ការតាមដាន ស្ថានភាព​អាកាសធាតុ ជាប់​ជា​បន្ត សង្កេតឃើញថា កម្រិត​សម្ពាធ​ទាប​នៅលើ​ផ្ទៃដី និង​សម្ពាធ​ខ្ពស់​នៅ​រយៈកម្ពស់ គ្រប់​ដណ្តប់​លើ​កម្ពុជា​។​

​ស្ថានភាព​បែបនេះ ធ្វើ​ឲ្យ​ធាតុអាកាស​បន្ត​ក្តៅ​នៅពេល​ថ្ងៃ ដោយ​តាម​ការ​ព្យាករ​ចាប់ពី​ថ្ងៃទី​២៤-២៩ ខែមីនា ធ្វើ​ឲ្យ​បណ្តា​ខេត្ត​នៅ​តំបន់​ទំនាប​កណ្តាល មាន​សីតុណ្ហភាព​អប្បរ​មា​មាន​ពី​២៦-២៨​អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា​ពី​៣៦-៣៩​អង្សា​សេ ។​
​ផ្នែក​មួយចំនួន នៃ​ខេត្ត​ឧ​ត្ត​រ​មានជ័យ បន្ទាយមានជ័យ សៀមរាប ប៉ៃលិន បាត់ដំបង និង​ខេត្តព្រះវិហារ នឹងមាន​ភ្លៀង​នៅក្នុង​កម្រិត​តិច​ទៅ​បង្គួរ ដែល​ខេត្ត​ដទៃទៀត អាចមាន​ភ្លៀង​ខ្សោយ ។ ចំណែក​នៅ​បណ្តា​ខេត្ត​នៅ​ខ្ពង់រាប​ឦសាន មាន​សីតុណ្ហភាព​អប្បរ​មា​ពី​២៥-២៧​អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា​ពី ៣៣ -៣៥​អង្សា​សេ ផ្នែក​ខ្លះ​នឹង​អាចមាន​ភ្លៀង​នៅក្នុង​កម្រិត​ពី​តិច​ទៅ​មធ្យម ។ បណ្តា​ខេត្ត​នៅ​តំបន់​មាន​សមុទ្រ មាន​សី​ណ្ហ​ភាព​អប្បរ​មា​ពី​២៦-២៨​អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា​ពី​៣៤-៣៦​អង្សា​សេ ផ្នែក​មួយចំនួន​អាចមាន​ភ្លៀង​ពី​តិច ទៅ​មធ្យម ។​

​ស្ថានភាព​អាកាសធាតុ បែបនេះ សូម​សាធារណជន ថែរក្សា​សុខភាព​ចំពោះ​ការកើនឡើង នៃ​កម្តៅ និង​សូម​បន្ត​ប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ជាពិសេស​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល ចាប់ពី​ថ្ងៃទី​២៤ ដល់ទី​២៨ ខែមីនា ឆ្នាំ​២០២០៕​ដោយ​៖​កូ​ឡាប​

spot_img
×