Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

COVID-19៖ អ្នកស្លាប់​ប្រចាំថ្ងៃ​នៅ​អ៊ីតាលី ធ្លាក់ចុះ​បន្តិច​ក្នុង​រយៈពេល ២​ថ្ងៃ​ចុងក្រោយ​

spot_img

​ប្រទេស​អ៊ីតាលី​បានប្រកាសថា ចំនួន​អ្នកស្លាប់​ដោយសារ​វីរុស​កូ​រ៉ូ​ណាមានការ​ធ្លាក់ចុះ​បន្តិច ដោយមាន​អ្នកស្លាប់​ចំនួន ៦០១​នាក់​នៅ​ថ្ងៃ​ចន្ទ​។​

​កាលពី​ថ្ងៃ​សៅ​រិ៍ អ្នកស្លាប់​ដោយសារ​វីរុស​មាន​ចំនួន ៧៣៩​នាក់ ខណៈ​មនុស្ស​ចំនួន ៦៥១​នាក់​ស្លាប់​នៅ​ថ្ងៃអាទិត្យ​។​

​ចំណែក​ចំនួន​អ្នក​ឆ្លង​ថ្មី ក៏មាន​ការធ្លាក់ចុះ​ផងដែរ គឺ​ពី​ចំនួន ៦.៥៥៧​ករណី នៅ​ថ្ងៃ​សៅរ៍ មក​ត្រឹម​ចំនួន ៤.៧៨៩​ករណី​នៅ​ថ្ងៃ​ចន្ទ​។​

​សូមបញ្ជាក់ថា ក្នុង​រយៈពេល​ត្រឹម​មួយខែ វីរុស​កូ​រ៉ូ​ណា ឬ COVID-19 មានការ​រាតត្បាត​យ៉ាងខ្លាំង នៅក្នុង​ប្រទេស​អ៊ីតាលី ដោយ​វា​បាន​ផ្តាច់ជីវិត​មនុស្ស​ជាង ៦.០០០​នាក់ និង​បានធ្វើ​ឲ្យ​អ៊ីតាលី ក្លាយ​វ៉ា​ដាច់​ប្រទេស​ចិន ក្លាយជា​ប្រទេស ដែលមាន​អ្នកស្លាប់​ច្រើន​បំផុត​។​

​តួលេខ​នៃ​អ្នក​ឆ្លង​មាន​ចំនួន ៦៣.៩២៧​នាក់ ខណៈដែល​អ្នកជា​សះស្បើយ មាន​ជាង ៧.៤០០​នាក់​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Channelnewsasia


spot_img
×