Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​ជនសង្ស័យ ជនជាតិ​វៀតណាម​២​នាក់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​នៅ​ក្រុង​បាវិត​

spot_img

​ខេត្តស្វាយរៀងៈ បុរស​ជនសង្ស័យ​ជនជាតិ​វៀតណាម ចំនួន​២​នាក់ ត្រូវបាន​កម្លាំង​សមត្ថកិច្ច នៃ​កងរាជអាវុធហត្ថ​ក្រុង​បាវិត ធ្វើការ​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់ នៅវេលា​ម៉ោង​៤​រសៀល ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០២០​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថាៈ កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ក្រុង​បាវិត ចំនួន​៥​នាក់ រថយន្ដ​១​គ្រឿង ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ខាំ ណាន មេបញ្ជាការ​មូលដ្ឋាន​អាវុធហត្ថ​ក្រុង​បាវិត ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១​នាក់ ឈ្មោះ ឡេ យ៉ាំង​ឡា (​ហៅ វី​) ភេទ​ប្រុស អាយុ ២៨​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ ជាងកាត់សក់ និង​អ៊ុតសក់ ស្នាក់នៅ​បន្ទប់​ជួល ស្ថិតក្នុង​ភូមិ​បាវិត​កណ្ដាល សង្កាត់​បាវិត ក្រុង​បាវិត ខេត្តស្វាយរៀង បន្ទាប់ពី​សាកសួរ​រូបគេ បាន​សារភាពថា បាន​ទិញ​គ្រឿងញៀន​ពី​ឈ្មោះ ហៀ​ង រហូតដល់​វេលា​ម៉ោង​១៤​និង​១០​នាទី ទើប​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​បាវិត ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់ទៀត ឈ្មោះ វៀង យ៉ាំង​ហ៊ាង ភេទ​ប្រុស អាយុ ៣១​ឆ្នាំ ជនជាតិ​វៀតណាម ស្នាក់នៅ​បន្ទប់​ជួល​ផ្លូវ​វត្ត​តាឡុ​ក ស្ថិតក្នុង​ភូមិ​បាវិត​កណ្ដាល សង្កាត់​បាវិត ក្រុង​បាវិត ខេត្តស្វាយរៀង​។​

​ប្រភព​ដដែល​បាន​បន្តថា វត្ថុតាង​ចាប់យក​រួមមាន ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន ២​កញ្ចប់ ប្រាក់​ដុង​ចំនួន ៤.០០០.០០០​ដុង ប្រាក់​ដុល្លារ​ចំនួន ១០​ដុល្លារ ទូ​ស័ព្ទ​ម៉ាក iphone6 ចំនួន​៣​គ្រឿង បង្កាន់ដៃ​ទទួលស្គាល់​ជនបរទេស​អន្ដោប្រវេសន៍​ចំនួន​១​សន្លឹក​។​

​បច្ចុប្បន្ន ជនសង្ស័យ កំពុង​កសាង​សំណុំរឿង បញ្ជូនទៅ​មន្ទីរ​យុត្តិធម៌​អាវុធហត្ថ​ខេត្តស្វាយរៀង ចាត់ការ​តាម​នីតិវិធី ៕​ដោយ​៖ វ៉ៃ​កូ

spot_img
×