Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ច​ប្រកាស​ផ្តល់រ​ង្វាន់ ដល់​ប្រជាពលរដ្ឋ ដែល​ជួយផ្ដល់​ព័ត៌មាន ឈានទៅរក​ម្ចាស់​សំឡេង ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​ថា អាជ្ញាធរ​គ្រោង​បិទ​រាជធានី​ភ្នំពេញ​

spot_img

​ភ្នំពេញ​៖ លោក ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​ច្រានចោល​ការផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ តាម​បណ្ដាញ​សង្គម​មួយចំនួន ដែល​ប្រឌិត​ថា អាជ្ញាធរ​នឹង​បិទ​រាជធានី​ភ្នំពេញ ដើម្បី​បង្ការ និង​ការពារ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩​។ លោក​ក៏បាន​ប្រកាស​ផ្តល់​រង្វាន់​លើកទឹកចិត្ត ដល់​ប្រជាពលរដ្ឋ​រូប​ណា ដែល​ជួយផ្ដល់​ព័ត៌មាន​ជាក់លាក់ ដើម្បី​ឈានទៅរក​ម្ចាស់​សំឡេង​នោះ យកមក​ផ្តន្ទាទោស​តាមច្បាប់​។​

​ប្រតិកម្ម​របស់​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បានធ្វើ​ឡើង​នៅ​ថ្ងៃទី​២៤​ខែមីនា​ឆ្នាំ​២០២០​នេះ បន្ទាប់ពី​មានការ​ចែកចាយ​សំឡេង​មួយ ដែល​ជនអនាមិក ផ្ញើ​ទៅកាន់​អ្នកប្រើប្រាស់​បណ្តាញ​សង្គម ដោយ​ប្រាប់ថា អាជ្ញាធរ​គ្រោង​បិទ​រាជធានី​ភ្នំពេញ ដោយសារ​សំឡេង​នេះ ត្រូវបាន​ចែកចាយ​ជា​បន្តបន្ទាប់​។​

​លោកអ្នក​នាំពាក្យ បាន​បញ្ជាក់ថា​៖ “​ព័ត៌មាន​ដែលថា នឹង​បិទ​ភ្នំពេញ ជា​ព័ត៌មាន​ក្លែងក្លាយ​សុទ្ធសាធ​។ សូម​បងប្អូន​មេត្តា​កុំ​ជឿ និង​កុំ forward សារ​សំឡេង​នេះ បន្តទៀត នាំ​មានការ​យល់ច្រឡំ​”​។​

​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​អះអាង​ទៀតថា អាជ្ញាធរ​កំពុង​ស្រាវជ្រាវ ស្វែងរក​ម្ចាស់​សំឡេង ដែល​ថត​ជា​សារ​នេះ ដើម្បី​ចាត់វិធានការ​តាមច្បាប់ ។ លោក​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ឱ្យជួយ​ផ្ដល់ព័ត៌មាន ដើម្បី​ឈានទៅរក​ម្ចាស់​សំឡេង​នោះ ដោយ​អាជ្ញាធរ​នឹងមាន​រង្វាន់​លើកទឹកចិត្ត​។​

​សូមបញ្ជាក់ថា ចាប់តាំងពី​មានការ​ផ្ទុះ​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ជនអនាមិក​មួយចំនួន បាន​ព្យាយាម​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ តាម​បណ្ដាញ​សង្គម​ដើម្បី​បង្ក​ឲ្យ​មានការ​ចលាចល និង​បង្ក​ឲ្យ​មានការ​ភ័យខ្លាច​ដល់​ប្រជាពលរដ្ឋ​៕​ដោយ​៖​កូ​ឡាប​

spot_img
×