Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​ផ្កាយ​បី​អាង​អំណាច បញ្ជា​ឲ្យ​កូនចៅ យក​គ្រឿងចក្រ​ជីករណ្តៅ ក្នុង​ព្រែក​យក​អាចម៍ដី ចាក់​រំលោភ​យក​ដី​ចំណី​ព្រែក និង​បិទផ្លូវ​សាធារណៈ យក​ធ្វើជា​កម្មសិទ្ធិ​, អាជ្ញាធរ​ធ្វើ​អី​ក​យ​

spot_img

​ខេត្តស្វាយរៀង​៖ មហាជន​ក៏​ដូច​មន្ត្រីរាជការ មានការ​ហួសចិត្ត​ដែល​លោក​ផ្កាយ​បី​ម្នាក់ បាន​យក​គ្រឿងចក្រ​ទៅ​ជីរ​ណ្តៅ​ដី ក្នុង​ព្រែក​អូរ​ស្មាច់ ដៃទន្លេ​វ៉ៃ​គោ យក​អាចម៍ដី​ចាក់​ហ៊ុមព័ទ្ធ​យក​ដី​ធ្វើជា​កម្មសិទ្ធិ និង​យក​អាចម៍ដី​ទៅ​ចាក់​រំលោភ​យក​ចំណី​ព្រែក និង​ផ្លូវលំ​សាធារណៈ រួច​បិទផ្លូវ​សាធារណៈ យក​ធ្វើជា​កម្មសិទ្ធិ ដែលមាន​ទំហំ​ប្រមាណ​៥​ហិកតា ក្នុងនោះ​ហ៊ុមព័ទ្ធ​ធ្វើជា​ស្រះ​ចំនួន​៦​ស្រះ និង​ចាក់ដី​លើក​ជា​ភូមិគ្រឹះ និង​ផ្ទះ​ទឹកជា​រមណីយដ្ឋាន ដែល​លោក​អភិបាលខេត្ត​ស្ថា​យ​រៀង បាន​ឲ្យ​ផ្អាក​ម្តង​រួចមកហើយ ដើម្បី​ដោះស្រាយ និង​ឲ្យ​គណៈកម្មការ​មន្ទីរជំនាញ ចុះ​វាស់វែង​ផល់ប៉ះពាល់​ដី​ព្រែក ដី​ចំណី​ព្រែក ដី​អូរ​និង​ផ្លូវលំ​សាធារណៈ ក៏ប៉ុន្តែ​ខណៈ​អាជ្ញាធរ កំពុង​មមាញឹក​ពិនិត្យ​ទប់ស្កាត់​ការឆ្លង​រាលដាល​វីរុស​កូ​វីដ​១៩ ក្រុម​លោក​ផ្កាយ​បី បាន​បញ្ជា​ឲ្យ​គ្រឿងចក្រ​លួច​ធ្វើ​សកម្មភាព ជីករណ្តៅ​ដី​ជ្រៅ​ដល់​ក្បាល​ប្រេត យក​អាចម៍ដី​ចាក់​លុប​អូរ លប់​ចំណី​ព្រែក និង​ចាក់​លុប​ផ្លូវលំ​សាធារណៈ​បិទផ្លូវ យក​ធ្វើជា​កម្មសិទ្ធិ​តែម្តង​។​

​ករណីនេះ បាន​កើតឡើង​ពីថ្ងៃ​ទី​២០​មីនា មកដល់​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០២០ វេលា​ម៉ោង​១១​និង​០០​នាទី​ព្រឹក នៅ​ចំណុច​ស្ពាន​អូរ​ស្មាច់​ព្រែក​ទន្លេ​វ៉ៃ​គោ ដល់​ភូមិ​តា​ស្អាង ឃុំ​កំពង់ចម្លង ស្រុក​ស្វាយជ្រំ បណ្តោយ​ប្រមាណ​១​គីឡូម៉ែត្រ លើ​ផ្ទៃដី​ប្រមាណ​៥​ហិកតា​។​

​ទាក់ទិន​ករណី​ខាងលើ​នេះដែរ លោក​ហែម ពិសិដ្ឋ អភិបាលរង​ខេត្តស្វាយរៀង បាន​មានប្រសាសន៍ លោក​បាន​ឲ្យ​លោក​អភិបាលស្រុក​ស្វាយជ្រំ លោក​មេឃុំ​កំពង់ចម្លង និង​លោក​ប្រធាន​មន្ទីរ​រ៉ែ និង​ឋា​ម​ពល​ខេត្ត ចុះទៅ​ឲ្យ​ផ្អាក​សកម្មភាព​ជីក យក​អាចម៍ដី និង​ចាក់​យក​ចំណី​អូរ និង​ចំណី​ព្រែក​បន្តទៅទៀត រង់ចាំ​គណៈ​កម្ម​ការចុះពិនិត្យ​វាស់វែង ពី​ផលប៉ះពាល់​ដី​ព្រែក​សាធារណៈ មាន​មន្ទីរ​ធនធានទឹក មិន​នឹកស្មានថា គេ​ឆ្លៀតឱកាស ពេល​អាជ្ញាធរ​មមាញឹក ចុះ​ពិនិត្យ​តាម​ច្រកទ្វា​ព្រំដែន​អន្តរជាតិ ដើម្បី​ទប់ស្កាត់​វីរុស​កូ​វីដ​១៩ បែរជា​ពួកគេ​ហ៊ាន​ធ្វើ​សកម្មភាព​បន្តទៀត ដូច្នេះ​លោក នឹង​ចុះទៅពិនិត្យ និង​ឲ្យ​លោក​មេឃុំ និង​លោក​អភិបាលស្រុក ចុះទៅ​ហាមឃាត់​ម្តងទៀត​។
​សូមបញ្ជាក់​កាលពី​ថ្ងៃទី​១២ មីនា ២០២០ លោក​អភិបាលខេត្ត​ស្វាយរៀង បានចេញ​បញ្ជា​ឲ្យ​ឈ្មោះ​ទេព​ចំរើន សាម​ឌី ឋានៈ​ឧ​ត្ត​ម​សេនីយ៍​ឯក ដែលជា​ម្ចាស់​ដី ដែលមាន​ទីលំនៅ​រាជធានី​ភ្នំពេញ ផ្អាក​សកម្មភាព​យក​គ្រឿងចក្រ ជីករណ្តៅ​យក​អាចម៍ដី និង​ដឹកយក​អាចម៍ដី ចាក់​លុប​ចំណី​ព្រែក​ទន្លេ​វ៉ៃ​គោ ចំណុច​អូ​ស្មាច់​បន្តទៀត ការផ្អាក​បានតែ​មួយ​ចម្អិន​កំពឹស ឆ្លៀតឱកាស​អាជ្ញាធរ​រ​វល់​ករណី​ទប់ស្កាត់​វីរុស​កូ​វីដ​១៩ ពួកគេ​លួច​ធ្វើ​សកម្មភាព​បន្ត ពិតជា​ផ្គើន​មែន​៕ ដោយ​៖​វ៉ៃ​កូ

spot_img
×