Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ទណ្ឌិត​នៅ​ពន្ធនាគារ​ខេត្តកណ្តាល​ម្នាក់ ស្លាប់ ពេល​យកមក​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ជ័យជំនះ

spot_img

​កណ្តាល​៖ ទណ្ឌិត​ម្នាក់ ដែល​ជាប់​នៅ​ពន្ធនាគារ​ខេត្តកណ្តាល មាន​អាការ​ហត់​ខ្លាំង ហើយ​ត្រូវបាន​អនុរក្ស​ពន្ធនាគារ បញ្ជូនមក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ជ័យជំនះ បាន​មួយសន្ទុះ​ក៏​ដាច់ខ្យល់​ស្លាប់​តែម្តង​។ ករណី​ក្រុមគ្រូពេទ្យ បាន​សន្និដ្ឋានថា ទណ្ឌិត​រូបនោះ ស្លាប់​ដោយសារ​ជំងឺ​រាំ​រ៉ៃ និង​គាំងបេះដូង បណ្តាលមកពី​ជំងឺអេដស៍ និង​ជំងឺរបេង​។

​នគរបាល ក្រុង​តាខ្មៅ បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០២០ ការិយាល័យ​បច្ចេកទេស និង​វិទ្យាសាស្ត្រ បាន​ចុះ​ពិនិត្យ​សាកសព ជន​ជាប់ពន្ធនាគារ ស្លាប់ ក្នុង​មន្ទីរពេទ្យបង្អែក​ជ័យជំនះ ។​

​សព​ឈ្មោះ រឿន រតនា ហៅ ខ្មាន់ ភេទ​ប្រុស អាយុ​២៨ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ខ្ពប​វែង សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ខេត្តកណ្តាល ជាប់ឃុំ​ពីបទ ជួញដូរ និង​រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ប្រព្រឹត្ត​នៅ​ភូមិ​ថ្មី​១ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល កាលពី​ថ្ងៃទី​១​ខែតុលា ឆ្នាំ​២០១៩ ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ខេត្តកណ្តាល​។​

​នគរបាល​ក្រុង​តាខ្មៅ បាន​រៀបរាប់​ពីស​ភាព​រឿងហេតុ​នេះ​ថា ការបំភ្លឺ​របស់លោក សៅ ផា​រិន្ទ អនុប្រធាន​កា​រិ​យា​ល័​អប់រំ​កែប្រែ បានឱ្យដឹងថា នៅ​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០២០ វេលា​ម៉ោង​៥​និង​៣០​នាទី ជន​ជាប់ឃុំ មាន​អាការ​ហត់​ខ្លាំង​បាន​បញ្ជូនមក​មន្ទីរពេទ្យ​បង្អែក​ជ័យជំនះ ដើម្បី​ព្យាបាល ពេលមកដល់​មន្ទីរពេទ្យ នៅវេលា​៨​និង​១៥​នាទី ជន​ជាប់​ក៏​ឃុំ​បាន​ស្លាប់​។​

​ការពិនិត្យ​សាកសព សាកសព​សភាព​ស្គមរីងរៃ ស្បែក​រមាស់​បែក​ស្រកា​ជាំខ្មៅ​ពេញ​ខ្លួន​។ សាកសព​ពុំមាន​ស្លាកស្នាម​អ្វី​គួរឱ្យកត់សម្គាល់​ទ្បើ​យ​។ ការសន្និដ្ឋាន​របស់លោក​គ្រូពេទ្យ សព​ស្លាប់ ដោយ​គាំងបេះដូង (​បណ្តាលមកពី​ជំងឺអេដស៍ និង​ជំងឺរបេង​)​។ ក្រោយ​ពិនិត្យ​ចប់ សព​បានប្រគល់​ជូន​ខា​ង​អង្គភាព ពន្ធនាគារ ចាត់ចែង​បន្ត​តាម​នីតិវិធី ៕​ដោយ​៖​កូ​ឡាប​

spot_img
×