Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ជំរុញ​ឲ្យ​ពលទាហាន​ថ្មី ត្រូវតែ​ខិតខំ​ធ្វើការ​ហ្វឹកហ្វឺន​នៅក្នុង​សាលា ដើម្បី​ក្លាយ​ជាង​កងទ័ព​រឹងមាំ មាន​ជំនាញ​ពិតប្រាកដ​

spot_img

​កំពង់ឆ្នាំង​៖ កងទ័ព​រឹងមាំ មាន​ជំនាញ​ពិតប្រាកដ គឺ​អាស្រ័យ​លើ​ការហ្វឹកហាត់​។ ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​ជំរុញ​ឲ្យ​ពលទាហាន​ថ្មី ត្រូវតែ​ខិតខំ​ធ្វើការ​ហ្វឹកហ្វឺន​នៅក្នុង​សាលា ដើម្បី​ឲ្យ​ក្លាយជា​កងទ័ព​មាន​វិន័យ​សីលធម៌ រស់នៅ​ល្អ និង​មាន​សមត្ថភាព​ក្នុងការ​បំពេញភារកិច្ច​។

​បើតាម​ការ​របស់​ក្រសួងការពារជាតិ នៅ​ថ្ងៃទី​២៤​ខែមីនា​ឆ្នាំ​២០២០​នេះ​ថា កាលពី​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០២០ កន្លងទៅនេះ លោក ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ពលទាហាន​ថ្មី ចំនួន ១៥៥​នាក់ កំពង់ធ្វើការ​ហ្វឹកហ្វឺន​នៅក្នុង​សាលា​ពលទាហាន របស់​យោធភូមិភាគ​ពិសេស ដែល​ស្ថិត​ក្នុងភូមិ​ថ្មី​ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។​

​ក្នុង​ដំណើរ​ចុះ​ជួប​សំណេះសំណាល​នោះ ឧ​ត្ត​ម​សេនីយ៍​ត្រី កង ប៊ុនធឿន នាយក​សាលា​ពលទាហាន​យោធភូមិភាគ​ពិសេស បាន​រាយការណ៍​ជូន​ស្តីពី​ការរីកចម្រើន នៅក្នុង​អង្គភាព​សាលា និង​ការហ្វឹកហ្វឺន​ដល់​ពលទាហាន​ថ្មី ១៥៥ នាក់ ដែល​កំពុងធ្វើការ​ហ្វឹកហាត់​អំពី​សណ្តាប់ធ្នាប់​ជួរ​ទ័ព វិន័យ ច្បាប់ លក្ខន្តិកៈ​កងយោធពល​ខេមរភូមិន្ទ​ផងដែរ​។​

​ក្នុងឱកាស​នោះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក បាន​ពាំនាំ​ប្រសាសន៍​សាកសួរ​សុខ​ទុក​ពី សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល ដែល​លោក​តែងតែ​យកចិត្តទុកដាក់​គិត​គួរ ចំពោះ​ជីវភាព​រស់នៅ​របស់​ក​ង​ទ័ព ទាំង​នៅ​សមរភូមិ​មុខ ក៏ដូចជា​សមរភូមិ​ក្រោយ​ជានិច្ច​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍​បញ្ជាក់ថា​៖ ដើម្បី​ឲ្យ​កងទ័ព​រឹងមាំ មាន​ជំនាញ​ពិតប្រាកដ គឺ​អាស្រ័យ​លើ​ការហ្វឹកហាត់​។​កងយោធពល​ខេមរភូមិន្ទ ត្រូវតែ ហ្វឹកហ្វឺន​ឲ្យ​ចេះ​ទាំង​យុទ្ធសាស្ត្រ​យោធា កល​យុទ្ធ និង​យុទ្ធវិធី​របស់​កងទ័ព​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​ជំរុញ​អោយ​ពលទាហាន​ថ្មី ត្រូវតែ​ខិតខំ​ធ្វើការ​ហ្វឹកហ្វឺន​នៅក្នុង​សាលា ដើម្បីអោយ​ក្លាយជា​កងទ័ព​មាន​វិន័យ​សីលធម៌ រស់នៅ​ល្អ និង​មាន​សមត្ថភាព​ក្នុងការ​បំពេញភារកិច្ច​។

​លោក ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​គូសបញ្ជាក់​បន្ថែមទៀតថា​៖ ក្នុងពេលដែល​ជំងឺ​ផ្លូវដង្ហើម​(Covid-19) កំពុង​រីក​រាលដាល​ឆ្លង​នៅលើ​ពិភពលោក ដើម្បី​ធ្វើការ​ទប់ស្កាត់​ជំងឺ​នេះ យើង​ត្រូវមាន​ការប្រុងប្រយ័ត្ន ដោយ​ធ្វើការ​ហាត់ប្រាណ និង​ត្រូវ​លាងដៃ​នឹង​សាប៊ូ ហើយ​មិនត្រូវ​ដែរ​ហើរ​ផ្តេសផ្តាស់​ចេញ​ក្រៅ​សាលា​នោះឡើយ​។

​លោក ហ៊ុន ម៉ា​ណែ​ត បានធ្វើការ​ផ្តាំផ្ញើ​ដល់​សិក្ខាកាម​យោធា​ថ្មី ដែល​កំពុងធ្វើការ​ហ្វឹកហ្វឺន នៅក្នុង​សាលា​ពលទាហាន របស់​យោធភូមិភាគ​ពិសេស ត្រូវខិតខំ​យកចិត្តទុកដាក់​ស្តាប់​គ្រូ​យោធា​ចា​រ្យ​ពន្យល់ ទាំង​ទ្រឹស្ដី និង​ការហ្វឹកហាត់​នៅលើ​ទីលាន​ក្តី​។ ត្រូវមាន​សាមគ្គីភាព​ផ្ទៃក្នុង​ឲ្យ​បានល្អ​ក្នុង​វគ្គ ត្រូវ​ជួយ​បង្រៀន​អ្នក​មិនទាន់​ចេះ ពិសេស​ការគោរពវិន័យ​របស់​សាលា ដើម្បី​នៅ​បញ្ចប់​វគ្គ​ទទួលបាន​និទ្ទេស​ល្អ​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×