Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​ក្រឡាហោម ៖ បើ​មាន​មនុស្ស​កើត​ជំងឺ​កូ​វីដ​១៩ គឺ​បិទ​គ្រួសារ​នោះ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​

spot_img

​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេង បាន​ថ្លែងថា រហូតមកដល់​ពេលនេះ មាន​ប្រជាពលរដ្ឋ​ខ្មែរ ដែល​មកពី​ធ្វើការ​នៅ​ប្រទេស​ថៃ ហើយ​បាន​ចូលមក​ស្រុកកំណើត​វិញ ក្នុង​រង្វង់​ប្រមាណ​១ ម៉ឺន​៥​ពាន់​នាក់​ហើយ ហើយ​ពួកគាត់​កំពុងតែបន្ត​ធ្វើដំណើរ​ម​កទៀត ។ សម្តេច​ក៏បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន ផ្សព្វផ្សាយ​ព័ត៌មាន អប់រំ ប្រជាពលរដ្ឋ​នៅតាម​ភូមិ ឃុំ ស្រុក ដើម្បី​ទប់ស្កាត់​រីក​រាលដាល ជំងឺ​កូ​វីដ​១៩ ហើយ​ប្រសិនបើ​នៅ​ភូមិ​មួយណា មាន​ករណី​ផ្ទុកមេរោគ​កូ​វីដ​១៩ គឺ​បិទ​ភូមិ​នោះ​តែម្តង ឬក៏​បិទ​គ្រួសារ​នោះ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​។​

​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន នៅ​ព្រឹក​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០២០ នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​។

​ក្នុងពេលដែល​បច្ចុប្បន្ន​នេះ មាន​បណ្តាញ​សង្គម​មួយចំនួន បាន​ផ្សព្វផ្សាយ​សារ​ជា​សំឡេង របស់​សម្តេច​ក្រឡាហោម លើ​បណ្តាញ​សង្គម​ថា​បិទ​ផ្សារ​នោះ សម្តេច ស ខេង បាន​បដិសេធ​ចំពោះ​សារ​សំឡេង ហើយ​សម្តេច​ថា ការបិទ​ផ្សារ ដែល​ធ្វើ​ឲ្យ​ទំនិញ​ឡើងថ្លៃ ជា​ការមិនពិត ។ សម្តេច​ថា រឿង​ទំនិញ​ឡើងថ្លៃ​ខ្ញុំ​បាន​ណែនាំ​ទេ ។ សំឡេង​នោះ​មិនមែន​សំឡេង​ខ្ញុំ​ទេ​។ ខ្ញុំ​មានតែ​សំឡេង ដែល​ណែនាំ​មន្ត្រី​ក្រសួង មិន​ណែនាំ​ប្រជាពលរដ្ឋ​ទេ ក្នុងន័យ​ថា កាលណា​យើង​ទៅ​ផ្សារ ដោយ​អត់​បាន​ប្រុងប្រយ័ត្ន ព្រោះ​ជំងឺ​ទាំងឡាយ​ដែល​ឆ្លង​មក ព្រោះ​អ្នក​ទាំងនោះ​ទៅ​ផ្សារ ហើយ​លុយ​កាន់​ចុះឡើងៗ ធ្វើ​ឲ្យ​ឆ្លង​មេរោគ​។ សារ​សំឡេង​នោះ ក្នុង​ណែនាំ​ដល់​មន្ត្រីរាជការ​ផ្ទៃក្នុង ក្រសួងមហាផ្ទៃ​ទេ មិនមែន​នាំ​ប្រជាពលរដ្ឋ​ទូទាំង​នោះទេ គឺ​អត់​មាន​ទេ​។

​សម្តេច​ស ខេង បាន​ថ្លែងថា រហូតមក​ដល់ពេល​យើង មិនបាន​ជើងយន្តហោះ​នោះទេ ប៉ុន្តែ​នៅ​ប្រទេស​គេ​ផ្សេង គេ​បាន​បិទ​ហើយ ដូច្នេះ​ដូចជា យើង​បិទ​ដែរ ព្រោះ​គ្មាន​ជើងយន្តហោះ​នោះទេ​។

​សម្តេច​ក៏បាន​លើកឡើង​ថា ចំពោះ​ការវិលត្រឡប់ របស់​បងប្អូន​ពលក​រ​ខ្មែរ មកពី​ប្រទេស​ថៃ​នេះ ក្នុង​រង្វង់​១​ម៉ឺន​៥​ពាន់​នាក់​។ ពាក់ព័ន្ធ​នឹង​ការធ្វើការ​ត្រួតពិនិត្យ​សុខភាព លើ​ពលករ​ខ្មែរ​ដែល​មកពី​ថៃ​នោះ សម្តេច​ក្រឡាហោម បានធ្វើ​សំណើរ​ទៅ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ថា បើសិន​ជាមាន​បងប្អូន​មកពី​ថៃ សុំ​ឲ្យ​រដ្ឋបាល​នៅតាម​មូលដ្ឋាន ទៅ​ជួប​ពលករ​ទាំងនោះ​នៅផ្ទះ ដើម្បី​ជួយ​ពន្យល់​ពួកគាត់ ទៅពិនិត្យ​សុខភាព និង​កុំទៅ​ពាក់ព័ន្ធ​ជាមួយ​អ្នកដទៃ ហើយ​ប្រសិនបើ​មាន​បញ្ហា​អ្វី (​មាន​ករណី ឆ្លង​ជំងឺ​កូ​វីដ​១៩) យើង​ត្រូវ​ការបិទ​ការធ្វើដំណើរ នៅក្នុង​ភូមិ ឬ​កន្លះ​ភូមិ ព្រោះថា​ភូមិ​នៅ​ស្រុក​យើង មិន​ដូច​នៅ​ប្រទេស​គេ​ទេ ជូន​អី​នៅ​រ៉ា​យ​ប៉ាយ នៅ​ដាច់​ពី​គេ ដូច្នេះ​យើង​បិទ​តែ​ផ្ទះ​គាត់​នោះ​ទៅ មិនបាច់​បិទ​ភូមិ​នោះទេ ប៉ុន្តែ​បើ​ផ្ទះ​នៅជាប់ៗ​គ្នា ដូច​ទីក្រុង​ភ្នំពេញ ដែល​សុទ្ធតែ​ផ្ទះល្វែង គឺ​យើង​ត្រូវ​បិទ​ទាំង​អស់ហើយ ។​

​ពាក់ព័ន្ធ​នឹង​ការ​បង្ខាំង​មនុស​នៅក្នុង​ផ្ទះ​ដូច​នៅ​អី​តា​លី​នោះ សម្តេច ស ខេង បាន​លើកឡើងថា នៅ​កម្ពុជា​មិនទាន់​ឈានដល់​ធ្វើការ​បង្ខាំង​មនុស្ស មិន​ឲ្យ​ចេញពីផ្ទះ​ដូច​ប្រទេស​អី​តា​លី ឬ​ប្រទេស​ផ្សេង​នោះទេ គឺ​គ្រាន់តែ​ធ្វើការ​អំពាវនាវ​សិន ។ ប៉ុន្តែ​បើ​នៅ​ប្រទេស​ផ្សេង បើ​មិន​ស្តាប់ គេ​នឹងមាន​ការផាកពិន័យ ហើយ​អាច​ជាប់គុក​ទៀត ដូចជា ប្រទេស​ស្វី​ស បើ​អ្នកនោះ មាន​មេរោគ​ដើរ​ចម្លង​គេ ត្រូវ​ចាប់​ដាក់គុក បើទោះបី​អ្នកនោះ ជាសះស្បើយ​ពី​ជំ​ងី​កូ​វីដ​១៩​នេះ​ក៏ដោយ ។​

​សម្តេច​បញ្ជាក់ថា ឥឡូវនេះ​យើង​យក​វិធានការ ប្រៀបដូចជា​ការឃោសនា​បោះឆ្នោត​អីចឹង គឺមាន​ម៉ូតូ​និង​ចាក់​មេក្រូ ចាក់ផ្សាយ​ប្រកាស​ព័ត៌មាន​តាម​ភូមិ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ស្តាប់ រហូតដល់​ប្រជាពលរដ្ឋ បាន​យល់ ហើយ​ពួកគាត់​ធ្វើ​បានទេ ចំពោះ​សេចក្តីណែនាំ​នេះ ប៉ុន្តែ​បើ​ពួកគាត់​មិនទាន់​យល់ ក៏​យើង​ចាក់​សារ​ណែនាំ​នោះ បន្តទៀត ហើយ​បើ​ពួកគាត់​បាន​យល់ច្បាស់​ហើយ ចាំ​យើង​ដូរ​កន្លែង ទៅ​ទីតាំង​ផ្សេង​មួយទៀត​។​

​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ជួប​សំណេះសំណាល ជាមួយ​មន្ត្រីនគរបាល​អន្តោប្រវេសន៍ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​អង្គារ ទី​២៤ ខែមីនា ឆ្នាំ​២០២០ ៕ ដោយ​៖​កូ​ឡាប​

spot_img
×