Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉ូលីសម្នាក់​ពិត​ជា​ក្លាហានមែន! ស៊ូ​ប្រថុយ​គ្រោះ​ថ្នាក់​ខ្លួនឯង ដើម្បី​សង្គ្រោះ​បុរសប៉ង​​​លោតសម្លាប់ខ្លួនពីអគារជាន់ទី៤ (មានវីដេអូ)

spot_img

បុរស​អាយុ ៣២ ឆ្នាំ ម្នាក់​ឈ្មោះ Chen បាន​គិតថា​ជីវិត​របស់គាត់​ក្នុង​ជាតិ​នេះ​គ្រប់គ្រាន់​ហើយ និង​សម្រេចចិត្ត «​លាចាក​» ទៅវិញ តាមរយៈ​ការធ្វើអត្តឃាត​លោត​ពីលើ​អគារ​ជាន់​ទី​៤​ ដែល​ប្រហែល​ចង់​ឲ្យ​គេ​សរសើរ​ស្លាប់​ទៅ​អស្ចារ្យ​! ។​

​ប៉ូលីស​ក្នុង​ទីប្រជុំ Nankang ក្រុង Beihai បានទទួល​កា​រខ​ល​ហៅ​អំពី​ព័ត៌មាន​បុរស​ម្នាក់​កំពុង​រៀបចំ​ធ្វើអត្តឃាត និង​បាន​ប្រញាប់ប្រញាល់​មកកាន់​កន្លែង​អគារ​កើតហេតុ ស្ថិតនៅក្នុង​តំបន់​ស្វយ័ត​ក្វាង​ស៊ី Guangxi Zhuang ភាគខាងត្បូង​នៃ​ប្រទេស​ចិន ដែល​កំពុងស្ថិត​ក្នុងកា​រ​សាងសង់​នៅឡើយ ។​

​ខណៈ​ក្រុម​ពន្លត់អគ្គីភ័យ​កំពុង​រៀបចំ​ឧបករណ៍ ដើម្បី​ជួយសង្គ្រោះ​បុរស​រូបនេះ​ដែល​កំពុង​ឆ្លេរ​ឆ្លា​ពី​ជាន់​ទី​៤ នៅពេលនោះ ប៉ូលីស​ម្នាក់​ក៏បាន​ដើរចូល​ពី​ខាងក្រោម​យ៉ាង​ក្លាហាន​តែម្នាក់ឯង និង​មិនបាន​ប៉ុន្មាន​ផង បុរស​រូបនេះ​ក៏បាន​លោត​ចុះមក​ប៉ះទង្គិច​ឈើ​គ្រោង​សំណង់​យ៉ាង​ទីណា​ត់ទី​ណែ​ង​តែម្តង ។ ភ្លាមៗ​នោះ មន្ត្រី​ប៉ូលីស​ឈ្មោះ Liang Xiao ក៏បាន​ត្រៀមខ្លួន​ជាស្រេច ដើម្បី «​ទ្រ​ចាប់​» គាត់ បើទោះជា​ដឹងថា គាត់​ប្រាកដ​ណាស់​នឹង​ត្រូវរបួស​យ៉ាងណា​ក៏ដោយចុះ ។​

​ពិតណាស់ ដោយសារ​ការប៉ះទង្គិច​ខ្លាំង ជា​លទ្ធផល បណ្តាល​ឲ្យ​ទាំង​ប៉ូលីស និង​បុរស​នោះ​រងរបួស​ទាំងពីរ ។ យ៉ាងណាមិញ ចំពោះ​មូលហេតុ​ដែល​នាំ​ឲ្យ Chen ធ្វើអត្តឃាត​បែបនេះ គេ​នៅ​ពុំទាន់​ដឹង​ច្បាស់​នោះទេ ៕ ចន្ទី

 

spot_img
×