Tuesday, March 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រកឃើញ​អ្នក​ឆ្លង​កូ​វីដ​-១៩ ចំនួន​២​នាក់​ដំបូង ស្រាប់តែ​ផ្សារ​ដ៏​ធំ​មួយ​នៅ​ភូមា ចាប់ផ្តើម​រង​ផលប៉ះពាល់​ស្ងាត់​មនុស្ស​

spot_img

​លេខាធិការ​គណៈកម្មាធិកា​រ​នៃ​ផ្សារ Zay Cho នៅក្នុង​តំបន់ Mandalay លោក U Myo Min Tun បាន​ឲ្យ​ដឹងថា រាល់​ការធ្វើដំណើរ​នៅ​ទូទាំងប្រទេស​ភូមា គឺមាន​សភាព​រាង​ស្បើយ​បន្តិច ដោយសារ​វិបត្តិ​ជំងឺឆ្លង Covid-19 ដូច្នេះ វា​អាច​ប៉ះពាល់​ដល់​ការលក់ និង​ការទិញ របស់​យើង​យ៉ាងខ្លាំង​។​

ទោះជា​យ៉ាងណាក៏ដោយ សកម្មភាព​ផលិតកម្ម និង​បណ្តាញ​ចែកចាយ កំពុងដំណើរការ​ដូច​ធម្មតា ព្រោះ​ពួកគេ​កំពុង​បញ្ជា​ទិញ​ទំនិញ​តាម​អ៊ិន​ធឺ​ណិ​ត ទោះបីជា​មនុស្ស​មិន​មក​ផ្សារ​ក៏ដោយ​។ យើង​ផ្តល់​ការបញ្ជាទិញ​របស់​ពួកគេ​សម្រាប់​ផលិតផល​។ ដូច្នេះ​អីវ៉ាន់​នៅតែមាន​តម្រូវ ការ​ដូច​ធម្មតា​។​

​យោងតាម​គណៈកម្មាធិកា​រ​ផ្សារ Zay Cho ទោះបីជា​ការលក់ និង​ការទិញ នៅ​ផ្សារ​នេះ​ត្រូវបាន​ប៉ះពាល់​ដោយសារ​ជំងឺឆ្លង Covid-19 ក៏ដោយ ក៏​ការធ្វើ​ពាណិជ្ជកម្ម​ទូទៅ​កំពុងដំណើរការ​តាម​អ៊ិន​ធឺ​ណិ​ត​។​

​ទោះបី​មាន​ពាក្យ​ចចាមអារ៉ាម​ថា​ទីផ្សារ Zay Cho នឹងត្រូវ​បិទ​​ទ្វារ​ដោយសារតែ​វីរុស​កូ​វីដ​- ១៩ ក៏ដោយ ក៏​ការលក់​និង​ទិញ​នៅ​ផ្សារ​នេះ គឺ​ដំណើរការ​ដូច​ធម្មតា ហើយ​ផ្សារ​នឹងត្រូវ​បិទ​តែ​ក្នុងអំឡុងពេល​បុណ្យ​ទឹក​ប៉ុណ្ណោះ​។​

​អតិថិជន​ក្នុង​តំបន់​មិន​មក​ផ្សារ​ដោយផ្ទាល់​ទេ​។ នាពេល​បច្ចុប្បន្ន បរិមាណ​នៃ​ការលក់​និង​ការទិញ​នៅលើ​ទីផ្សារ​បាន​ធ្លាក់ចុះ​តិចតួច ដោយសារ​មនុស្ស​ខ្លាច​វីរុស​ដ៏​កាច​សាហាវ​នេះ​។ ប្រសិនបើ​ប្រព័ន្ធ​ទីផ្សារ​តាម​អ៊ិន​ធឺ​ណិ​ត​ដំណើរការ​កាន់តែ​រលូន យើង​អាចជួយ​ការពារ​ការរីក​រាលដាល​នៃ​មេរោគ​។ បច្ចុប្បន្ន​មនុស្ស​ងាក​មករក​ការងារ​ធ្វើ​ទូរគមនាគមន៍​ឥឡូវនេះ​។ នៅ​ទីផ្សារ Zay Cho ប្រជាជន​កំពុង​ប្រើ​កម្មវិធី Viber និង WeChat ។​

​ទោះយ៉ាងណា បើតាម​លោក U Ye Naing Swe ម្ចាស់​ហាង​ស្បែកជើង​នៅ​ផ្សារ Zay Cho បាន​ឲ្យ​ដឹងថា ការលក់​ពី​តាម​អ៊ិន​ធឺ​ណិ​ត​មិនមាន​ប្រសិទ្ធិភាព​ខ្ពស់​នោះទេ ។​

​មាន​ហាង​ជាង ៣០០០ កន្លែង​នៅ​ផ្សារ Zay Cho ដែល​ក្នុងនោះ​មានការ​ធ្វើ​ពាណិជ្ជកម្ម​វត្ថុធាតុដើម និង​ផលិតផល​សម្រេច ទៅកាន់​តំបន់​ខាងលើ និង​ខាងក្រោម​នៃ​ប្រទេស​មី​យ៉ាន់​ម៉ា​។​

​គួរបញ្ជាក់​ឲ្យ​ដឹងថា ក្រសួងសុខាភិបាល​ភូមា កាលពី​ថ្ងៃ​ចន្ទ បានប្រកាសថា បុរស​ជនជាតិ​ភូមា​វ័យ ៣៦ ឆ្នាំ ម្នាក់ ដែល​ធ្វើដំណើរ​ត្រឡប់​ពី​សហរដ្ឋអាមេរិក​វិញ និង​បុរស​ជនជាតិ​ភូមា​វ័យ ២៦ ឆ្នាំ ម្នាក់ទៀត ដែល​វិលត្រឡប់​ពី​ប្រទេស​អង់គ្លេស ត្រូវបាន​ធ្វើតេស្ត​វិជ្ជមាន​វីរុស COVID-19 ជា​ករណី​លើកដំបូង ចាប់តាំងពី​វី​រុស​នេះ​បាន​ផ្ទុះឡើង​នៅក្នុង​ទីក្រុង Wuhan ប្រទេស​ចិន ៕

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ globalnewlightofmyanmar)​

spot_img
×