Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ពេជ្រ ស្រស់ ស្នើ​ទៅ​សម្តេច​តេ​ជោ លើ​ការពន្យារពេល​សងបំណុល​របស់​ពលរដ្ឋ ដែល​ជំពាក់​ធនាគារឯកជន

spot_img

​ភ្នំពេញ​៖ ខណៈ​ជំងឺឆ្លង​កូ​វីដ​១៩ កំពុង​វាយប្រហារ លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា និង​ជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ ​បាន​ស្នើសុំ​សម្តេច​តេ​ជោ លើ​ការពន្យារពេល​សងបំណុល​របស់​ពលរដ្ឋ ដែល​ជំពាក់​ធនាគារឯកជន ក្នុង​មុខរបរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​អាជីវកម្ម​ខ្នាតតូច។​

​នៅ​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០២០​លោក ពេជ្រ ស្រស់ បានសម្រេច​ចិត្ត​ផ្ញើលិខិត​មួយ ផ្ញើ​តាម​លោក​បណ្ឌិត ឈឹម ផល​វរុណ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​ទទួលបន្ទុក​ប្រធាន​លេខាធិការដ្ឋាន​នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់​ជូនទៅ​សម្តេច​តេ​ជោ ដើម្បី​ស្នើសុំ​កិច្ច​អន្តរាគមន៍​ពិសេស​មួយ​ពីស​ម្តេច​តេ​ជោ​ស្នើ​លោក​ជួយ​ចរចា​ជាមួយនឹង ធនាគារ ឯកជន​ឲ្យ​ពន្យារពេល​ការប្រមូល​បំណុល​ពី​ប្រជាពលរដ្ឋ​ខ្មែរ​មួយរយៈ​សិន ក្នុង​កាលៈទេសៈ មេរោគ COVID -19 កំពុង​រាតត្បាត​ក្នុងប្រទេស​កម្ពុជា​។ អ្វីដែល​ខ្ញុំ​ត្រូវធ្វើ​គឺ​ធ្វើ​អស់ហើយ​នៅឡើយ​លទ្ធផល​គឺ​ទុក​ឲ្យ​រដ្ឋាភិបាល​ជា​អ្នកកំណត់​ទៅ​ចុះ​។​

​លោក បានស្នើ​សូម​សម្ដេច​តេ​ជោ​មេត្តា​អន្តរាគមន៍​លើ​ការពន្យារពេល​ក្នុង​ការបង់​បំណុល​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ជា​អ្នក​ប្រកបមុខរបរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​អាជីវករ​ពាណិជ្ជករ​ខ្នាតតូច​ដែល​បាន​ខ្ចី​ថវិកា​ធ្វើជា​ដើមទុន​ពី​ធនាគារឯកជន​ទាំងអស់​ក្នុងប្រទេស​កម្ពុជា​មួយរ​យៈ​សិន​ដោយសារ​មេរោគ​កូ​វីដ​១៩ បាន​ឆ្លង​មកដល់​កម្ពុជា​យ៉ាង​ឆាប់រហ័ស ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ជួប​នូវ​វិបត្តិ​សេដ្ឋកិច្ច​យ៉ាងគំហុក​។​

​ក្នុងនាម​ជា​ប្រធាន​ប្រតិភូ​គណបក្ស​យុវជន​កម្ពុជា​សូម​ស្នើ​ដល់​សម្ដេច​តេ​ជោ​មេត្តា​ពិចារណា​ពិភាក្សា​និង​ចរចា​ជាមួយ​ធនាគារឯកជន​ទាំងអស់​ឲ្យ​ពន្យារពេល​ក្នុង​ការបង់​បំណុល​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​បាន​ខ្ចី​នូវ​ថវិកា​ធ្វើជា​ដើមទុន​រកស៊ី​ហើយ​ត្រូវបាន​មេរោគ​កូ​វីដ​១៩ ឆ្លង​មក​ប្រទេស​កម្ពុជា​ធ្វើឱ្យប៉ះពាល់​ដល់​ការរកស៊ី​របស់​ពួកគាត់​ជាហេតុ​នាំ​ឲ្យ​មុខរបរ និង​អាជីវកម្ម​របស់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ជួប​វិបត្តិ​យ៉ាងធ្ងន់ធ្ងរ បាត់បង់​ចំណូល​ប្រចាំថ្ងៃ ហើយ​ធ្វើ​ឲ្យ​ពួកគាត់​គ្មាន​លទ្ធភាព​បង់​បំណុល​ជូន​ធនាគារឯកជន​ដែល​ពួកគាត់​បាន​ខ្ចី​នោះឡើយ​។ ក្នុងន័យនេះ​ខ្ញុំ​សូម​សម្ដេច​តេ​ជោ​ជួយផ្ដល់​ជួយ​ដល់​ប្រជាពលរដ្ឋ​យើង​មួយចំនួន​ដែល​កំពុងតែ​ជួប​ការលំបាក​យ៉ាងខ្លាំង​ក្នុង​ការចេញ​ស្វែងរក​ប្រាក់ចំណូល​ដើម្បី​ផ្គត់ផ្គង់​គ្រួសារ​ប្រចាំថ្ងៃ​ក៏ដូចជា​បង់​បំណុល​ជូន​ធនាគារឯកជន​អំឡុងពេល​មេរោគ​កូ​វីដ​១៩​ឆ្លង​យ៉ាង​លឿន​នៅក្នុង​ប្រទេស​កម្ពុជា​៕ ដោយ​៖​កូ​ឡាប​

spot_img
×