Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន បញ្ជា​ឲ្យទាហានជើងទឹក​ត្រៀម ជួយសង្គ្រោះ​ប្រជាពលរដ្ឋ ពេល​ជួប​គ្រោះមហន្តរាយ​នានា​

spot_img

​ព្រះសីហនុ ៖ នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន បាន​ណែនាំ​ដល់ ទាហានជើងទឹក នៅ​មូលដ្ឋាន​សមុទ្រ​ត្រូវយកចិត្តទុកដាក់​ដល់​ការហ្វឹកហ្វឺន ការគ្រប់គ្រង​ថែរក្សា​សម្ភារ គ្រឿង​បំពាក់ ការកសាង​អង្គភាព និង​ត្រៀមលក្ខណៈ​គ្រប់គ្រាន់ ក្នុង​កិច្ចប្រតិបត្តិការ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ ពេល​ជួប​គ្រោះមហន្តរាយ​នានា ។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេរ​ភូមិន្ទ កាលពី​សៀ​ល​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០២០ បាន​ដឹកនាំ​ប្រតិភូ​ចុះ​ជួប​សំណេះសំណាល សួរសុខទុក្ខ ដល់​នាយ​នា​វី នាយ​នា​វី​រង និង​ពល​នាវិក នៃ​កងទ័ពជើងទឹក នៅ​មូលដ្ឋាន​សមុទ្រ នាឱកាស​អបអរសាទ​រ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ អគ្គមេបញ្ជាការ បាន​ថ្លែងថា នាយ​នា​វី នាយ​នា​វី​រង និង​ពល​នាវិក បាន​ខិតខំ​ប្រឹងប្រែង​លះបង់​កម្លាំងកាយ​ចិត្ត ប្រាជ្ញា​ស្មារតី និង​ធ្វើ​ពលិកម្ម​គ្រប់បែបយ៉ាង ក្នុង​បុព្វហេតុ​នៃ​កិច្ច​ការពារជាតិ​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន បាន​ថ្លែងថា រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​នាំមក​នូវ​សុខសន្តិភាព​ពេញ​បរិបូ​ណ៍ និង​មានការ​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​។​

​លោក​បន្តថា កត្តា​សន្តិភាព គឺមាន​តម្លៃ​មិនអាច​កាត់ថ្លៃ​បាន ជា​គ្រឹះ​ដ៏​សំខាន់​សម្រាប់​អភិវឌ្ឍ​ជាតិ ប្រជាពលរដ្ឋ​គ្រប់រូប មានឱកាស​ប្រារព្ធ​ពិធីបុណ្យ​តាម​ប្រពៃណីជាតិ ដែល​បានបង្ហាញ​ឲ្យ​ឃើញ​ពី​សង្គមជាតិ​មួយ​មាន​វប្បធម៌ ប្រពៃណី អរិយធម៌ សីលធម៌ និង​ចរិយា​ធម៌​ដ៏​ល្អ​ផូរផង់​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍​អគ្គ​មេ​បញ្ជ​ការ បាន​ផ្តាំផ្ញើ​ដល់​កងទ័ពជើងទឹក ត្រូវ​បន្ត​បំពេញភារកិច្ច​របស់ខ្លួន ក្នុង​កិច្ច​ការពារជាតិ ការរក្សា​ការពារ​សន្តិភាព ស្ថិរភាព សន្តិសុខ និង​សណ្តាប់ធ្នាប់​សង្គម​ឲ្យ​បាន​កាន់តែ​ល្អប្រសើរ ក្នុងនោះ​យកចិត្តទុកដាក់​ដល់​ការហ្វឹកហ្វឺន ការគ្រប់គ្រង​ថែរក្សា​សម្ភារ គ្រឿង​បំពាក់ ការកសាង​អង្គភាព និង​ត្រៀមលក្ខណៈ​គ្រប់គ្រាន់ ក្នុង​កិច្ចប្រតិបត្តិការ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ ពេល​ជួប​គ្រោះមហន្តរាយ​នានា ។

ទន្ទឹម​នោះ ត្រូវ​យកចិត្តទុកដាក់​អនុវត្ត​នូវ​វិធានការ​ការពារ​របស់​ក្រសួងសុខាភិបាល ក្នុងការ​ទប់ស្កាត់​ច​ពោះ​ជំងឺ COVID-19 ឲ្យ​មាន​ប្រសិទ្ធភាព​៕​ដោយ​៖​កូ​ឡាប​

spot_img
×