Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ៊ីរ៉ង់​មិន​ខ្ចី​ទទួលយក​ជំនួយ​បរទេស ទោះបី​មាន​អ្នកស្លាប់ ដោយសារ​វីរុស​កូ​រ៉ូ​ណា​ជិត ២.០០០​នាក់​

spot_img

​មន្ត្រីជាន់ខ្ពស់​អ៊ីរ៉ង់ នៅ​ថ្ងៃ​អង្គារ បាន​ច្រានចោល​ជំនួយ​របស់​បរទេស ដើម្បី​ទប់ស្កាត់​រីក​រាលដាល​នៃ​វីរុស​កូ​រ៉ូ​ណា ក្រោយពេល​មានការ​ផ្តល់​ជំនួស វេជ្ជសាស្ត្រ​ពី​ប្រទេស​បារាំង​។​

“​ដោយសារតែ​ចលនា​ជាតិ​ប្រឆាំងនឹង​វីរុស និង​ការប្រើប្រាស់​សមត្ថភាព យ៉ាង​ពេញលេញ​របស់​កងកម្លាំង វា​មិនចាំបាច់​សោះ សម្រាប់​ឲ្យ​មានការ​ដំឡើង​មន្ទីរពេទ្យ ដោយ​កងកម្លាំង​របស់​បរទេស ហើយ​វត្ថុ​មាន​របស់​ពួកគេ ត្រូវបាន​ច្រានចោល​”​។ នេះ​ជាការ​បញ្ជាក់​របស់ លោក Alireza Vahabzadeh ទីប្រឹក្សា​របស់​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​អ៊ីរ៉ង់​។​

​ការប្រកាស​ច្រានចោល​ជំនួយ​បរទេស​របស់​អ៊ីរ៉ង់ បានកើត​ឡើង ក្រោយពេល​អង្គការ​គ្រូពេទ្យ​គ្មាន​ព្រំដែន (MSF) បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ខ្លួន​មាន​គម្រោង​បញ្ជូន​សមាជិក​ក្រុម​ខ្លួន ៩​នាក់ និង​ឧបករណ៍ ដើម្បី​ដំឡើង​មន្ទីរពេទ្យ​មួយ ដែលមាន​គ្រែ​គេង​ចំនួន ៥០ បណ្តាល​ឲ្យ​មានការ​ប្រឆាំង ពី​សំណាក់​ក្រុម​រដ្ឋ​អ៊ីស្លាម​នេះ ដែល​បាន​ចោទប្រកាន់ថា អង្គការ​គ្រូពេទ្យ​គ្មាន​ព្រំដែន អាច​នឹង​ធ្វើជា​ចារកម្ម​។​

​សូមបញ្ជាក់ថា រហូតមកដល់​ពេលនេះ អ៊ីរ៉ង់ មាន​អ្នកស្លាប់​ដោយសារ​វីរុស​កូ​រ៉ូ​ណា​ជិត ២.០០០​នាក់ និង​អ្នក​ឆ្លង​ជិត ២៥.០០០​នាក់​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Channelnewsasia

spot_img
×